ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ចាងហ្វាង​គេហទំព័រ​ ក្រោយ​ជេរ​ប្រមាថ និង​​សម្លុត​យក​លុយ​ថ្នាក់ដឹកនាំ​ខេត្ត

1 ឆ្នាំ មុន
  • កណ្តាល

លោក អាត ច​ន្ទ័​ដា​រា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ចាងហ្វាង​គេហទំព័រ TCN TV ថៃ ប៊ុ​ន​រិ​ទ្ធ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ

ខេត្តកណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២​នេះ លោក អាត ច​ន្ទ័​ដា​រា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ចាងហ្វាង​គេហទំព័រ TCN TV ថៃ ប៊ុ​ន​រិ​ទ្ធ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ញុះញង់​ដែល​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​» តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង​មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រព្រឹត្ត​នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២២ និង​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ ។

ជន​ត្រូវ​ចោទ​ខាងលើ​នេះ​មានឈ្មោះ ថៃ ប៊ុ​ន​រិ​ទ្ធ ហៅ​បូ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​ចាងហ្វាង​គេហ​ទំព័រ TCN TV មាន​ទីលំនៅ​នៅ​ភូមិ​ក្រពើ​ហារ​កើត សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បានអោយ​ដឹង​ថា ពាក់ព័ន្ធ​នឹង​ការ​ឃាត់ខ្លួន​ចាងហ្វាង​ខាងលើ​នេះ គឺ​ធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ឡាក់ ម៉េ​ង​ធី ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ ។

ប្រភព​ដដែល​បន្ត​ថា ហើយ​ចំពោះ​មូលហេតុ គឺ​ដោយសារ​ឈ្មោះ ថៃ ប៊ុ​ន​រិ​ទ្ធ ហៅ​បូ មុខរបរ​ចាងហ្វាង​គេហទំព័រ TCN TV រូប​នេះ បាន​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​ខេត្តកណ្តាល និង​ដើរ​សម្លុត​គំ​រា​.​ម​យក​លុយ​ពី​ថ្នាក់ដឹកនាំ ជា​ថ្នូរ​ជាមួយនឹង​ការ​ដាក់​រូបភាព​ពី​កន្លែង​លួចលាក់​បើក​ល្បែងស៊ីសង​ខុសច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ