ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ខ្សាច់​ជ្រុះ​រាយ​ប៉ាយ​លើ​ផ្លូវថ្នល់ កំពុង​តែ​ផ្គើន​ទៅ​នឹង​ការ​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ទោះបីជា​លោក​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ធ្វើការ​ណែនាំ​ដល់​អ្នកបើកបរ​រថយន្ត​តូច​ធំ ដឹក​ខ្សាច់​មិន​គ្រប​ដែល​ដឹក​គ្រួ​ស​-​ខ្សាច់​កំពប់​ហៀរ​លើ​ផ្លូវជាតិ​លេខ​៧

ខេត្ត​ត្បូងឃ្មុំ  ៖ ទោះបីជា​លោក​អភិបាលខេត្ត​ត្បូងឃ្មុំ   បាន​ធ្វើការ​ណែនាំ​ដល់​អ្នកបើកបរ​រថយន្ត​តូច​ធំ ដឹក​ខ្សាច់​មិន​គ្រប​ដែល​ដឹក​គ្រួ​ស​-​ខ្សាច់​កំពប់​ហៀរ​លើ​ផ្លូវជាតិ​លេខ​៧  យ៉ាងណា​ក្តី​ក៏​រថយន្ត​មួយ​ចំនួន​នូវ​តែ​ផ្គើន​ប្រព្រឹត្ត​នូវ​ទ​ង្វើ​ខុស​ដដែល  ហាក់បីដូចជា​មិន​ខ្លាច​បន្តិច​ណា​សោះ ។ លោក ជា ចាន់​តារា  ប្រធាន​មន្ទីរ​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៦ វិច្ឆិកា ២០១៦​នេះ​ថា ក្រោយ​ពី​មានការ​ណែនាំ​របស់​លោក​អភិបាលខេត្ត​រួច​មក រូប​លោក​បាន​ដាក់​កម្លាំង ចេញ​អនុវត្ត​ដោយ​បាន​កំពុង​តែ​ចាប់ផ្តើម​ធ្វើ  ចំពោះ​រថយន្ត​ដែល​មិន​បាន​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត  រាល់ពេល​ដែល​ដឹក​ខ្សាច់​ត្រូវ​តែ​គ្រប​ឲ្យ​បាន​ជិត  ចៀសវាង​ការ​ជ្រុះ​ខ្សាច់​រាយ​ប៉ាយ​តាម​ផ្លូវថ្នល់​នោះ ដែល​កំពុង​តែ​អនុវត្ត​ដំបូង​គេ​ផ្តើម​ចេញពី​ស្រុក​មេមត់ ។

លោក ជា  ចាន់​តារា  ប្រធាន​មន្ទីរ​រ៉ែ និង​ឋា​ម​ពល​ខេត្ត បាន​ប្រាប់​បន្ត​ថា បន្ទាប់​មក​នឹង​ចុះ​បន្ត​ទៀត​តាម​ផែនការ​ដែល​បាន​គ្រោងទុក​គឺ ចុះ​មក​ក្រុង​សួង និង​ចុង​ក្រោយ​នៅ​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ក្នុង​ករណី​ដែល​បាន​រក​ឃើញ​ថា​មាន​រថយន្ត​ដឹក​ខ្សាច់​មិន​បាន​គ្រប​ឲ្យ​ជិត ដឹក​ចេញពី​ដេប៉ូ​ខ្សាច់​ណាមួយ​នោះ​នឹង​កន្លែង​នោះ ហើយ​ត្រូវ​បាន​បិទ​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​១​ស​ប្តា​ហ៍​។ លោក​វរ​សេនី​យ៏​ឯក ឈឹ​ម គឹ​ម​ហុង ស្នងការ​រង នគរបាល​ខេត្ត ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ឲ្យ​ដឹងដែរ​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី​លោក ប្រាជ្ញ ចន្ទ  អភិបាលខេត្ត​ត្បូងឃ្មុំ  នោះ​មន្ត្រី​នគរបាល​ចរាចរណ៍​នៅ​តាម​បណ្តា​ស្រុក ក្រុង​ដែល​នៅ​ជាប់​នឹង​ផ្លូវជាតិ​លេខ​៧  បាន​កំពុង​តែ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចំពោះ​រថយន្ត​ដឹក​ខ្សាច់​ដែល​មិន​បាន​គ្រប  ក្នុង​ជំហាន​ដំបូង​ត្រូវ​បាន​ទទួល​ការ​ណែនាំ​សិន​។

តែបើ​កលើ​ក្រោយ​នូវ​តែ​ផ្គើន​ដឹក​មិន​គ្រប​នោះ  ត្រូវ​តែ​ទទួល​ការ​ផាកពិន័យ​តាម​ច្បាប់ រូប​លោក​បាន​ទទួលស្គាល់​ការ​ណែនាំ​ចំពោះ​រថយន្ត​ដឹក​ខ្សាច់  ដែល​មិន​គ្រប់​នោះ​មាន​ជា​ច្រើន​គ្រឿង​។ ហើយ​ក្នុង​ពេល​ខាង​មុខ​នេះ​នឹង​មាន​កិច្ចសហការ​ជាមួយនឹង​មន្ទីរ​សាធារណៈ និង​ដឹក​ជញ្ជូន​ខេត្ត ដើម្បី​ចុះ​អនុវត្ត​យានយន្ត​ទាំងឡាយ​ណា ដែល​កំពុង​តែ​ធ្វើ​ចរាចរណ៍ តាម​ដងផ្លូវ ដោយ​បាន​កែ​ច្នៃ​ខុស​ពី​បទដ្ឋាន​បច្ចេក ត្រូវ​តែ​កាត់​ទ្រុង​ចេញ ដើម្បី​ឲ្យ​ត្រឹមត្រូវ​តាម​បទដ្ឋាន​ដើម  ចៀសវាង​កុំ​ឲ្យ​ផ្លូវ​រង​ការ​ខូចខាត​៕