ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​ប្រជាជន​ទម្លាយ​ខ្លះ​ពី​រឿង​លោក ប៉ែន សុវណ្ណ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ថា លោក ប៉ែន សុវណ្ណ ត្រូវ​បាន​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​១០​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ ថា លោក ប៉ែន សុវណ្ណ ត្រូវ​បាន​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ​១០​ឆ្នាំ ព្រោះ​គាត់​បាន​ប្រឆាំង​នឹង​វៀតណាម និង​ការ​រស់រាន​មានជីវិត​ឡើង​វិញ​នៃ​ប្រជាជន​កម្ពុជា​ពី​របប​ខ្មែរក្រហម ក្រោយ​ពេល​ដែល​ប្រទេស​បាន​រំដោះ​ថ្ងៃ​៧ មក​រា ឆ្នាំ​១៩៧៩​។

លោក​បាន​លើក​ឡើង​ថា បើ​មិន​មាន​ថ្ងៃ​៧ មក​រា ១៩៧៩ ទេ ប្រជាជន​រដ្ឋ​កម្ពុជា​មិន​អាចរ​ស់បាន​ទេ​។​ការ​រំដោះប្រទេស និង​ប្រជាជន​កម្ពុជា មិន​អាច​ធ្វើ​ឡើង​ដោយសារ​កម្លាំង​កងទ័ព​កម្ពុជា​តែឯង​បាន​ទេ ត្រូវ​បាន​កម្លាំង​ពី​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម គេ​មក​ជួយ​យើង​ដែរ​។ តែ​បែរជា​លោក ប៉ែន សុវណ្ណ ប្រឆាំង​នឹង​វៀតណាម និង​គោលនយោបាយ «ក​៥» ទៅ​វិញ គឺ​មាន​ន័យ​ថា គាត់​គាំទ្រ​ខ្មែរក្រហម​វិល​មក​កាន់​អំណាច និង​កាប់សម្លាប់​ប្រជាជន​កម្ពុជា​វិញ​។

លោក​បាន​បញ្ជាក់​ថា របប​ខ្មែរក្រហម​បាន​ត្រូវ​ផ្តួលរំលំ​មែន ក្រោយ​ថ្ងៃ​៧ មក​រា ១៩៧៩ តែ​សេណា​រី​យោ​កងទ័ព​របស់​ខ្មែរក្រហម បាន​ទៅ​ប្រមូលផ្តុំ​នៅ​តាម​ព្រំដែន​ខ្មែរ​-​សៀម ដើម្បី​ប្រឆាំង​នឹង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ក្នុង​គោលបំណង​ឡើង​កាន់​អំណាច និង​សម្លាប់​ប្រជាជន​កម្ពុជា​។ ក្នុង​កំឡុង​ពេល​នោះ​គ្មាន​ប្រទេស​លោក​ខាងលិច​រាប់​ទាំង​សហរដ្ឋ​អាម​រិ​ក​ផង មិន​បាន​ជួយ​យើង​ទេ ថែម​ដាក់​គំនាប​មក​លើ​រដ្ឋាភិបាល និង​គាំទ្រ​ខ្មែរក្រហម​ទៀត​ផង​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា លោក ប៉ែន សុវណ្ណ ដែល​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បែប​នេះ ទើប​ពេល​ត្រឡប់​ពី​ជាប់​ពន្ធនាគារ​នៅ​វៀតណាម​វិញ គណបក្ស​ប្រជាជន​កម្ពុជា​មិន​ប្រគល់​តួនាទី​អ្វី​ឲ្យ ព្រោះ​គាត់​មានគំនិត​ប្រឆាំង​។ លោក​បាន​អះអាង​ថា លោក ប៉ែន សុវណ្ណ បាន​កាន់​តួនាទី​ជា​នាយក​​រដ្ឋមន្ត្រី​ប្រហែល​ជិត​៣​ខែ ក៏​ត្រូវ​ចាប់ខ្លួន និង​បាន​អួតអាង​ពី​អតីតភាព​តស៊ូ​។ តែ​មាន​អ្នកតស៊ូ​ច្រើន​ជាង (​ប៉ែន សុវណ្ណ​) ទៀត ក្នុង​រំដោះជាតិ​រួម​ជាមួយ​កងទ័ព​វៀត​ណាម ទើប​មាន​ថ្ងៃនេះ​។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់​ពី​សព​លោក ប៉ែន សុវណ្ណ នៅ​ក្រោម​ដំណក់ទឹកភ្លៀង​នា​វេលា​ម៉ោង​៦​និង​៣០​នាទី ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ នេះ ត្រូ​បាន​គេ​ហែ​ចេញពី​វត្តថា​ន់ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ទៅ​កាន់​ឈាបនដ្ឋាន​ក្នុង​វត្ត​ឫស្សី​សាញ់ ស្ថិត​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ដើម្បី​បូជា​តាម​ការ​រៀបចំ​របស់​គណៈកម្មការ​បុណ្យសព​ដែល​មាន​សមាសភាព​ពី​មន្ត្រី​រដ្ឋសភា និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​។