ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ សម្តែងការពិបាកចិត្តទៅលេងបងទី១ មិនទម្លាយរឿងបងប្រុសទី២ ទទួលមរណភាព

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ស្តែង​ការ​ពិបាកចិត្ត នៅ​ពេល​អញ្ជើញ​ទៅ​សួរសុខទុក្ខ​បងប្រុស​ទី​១ ពេល​ត្រឡប់​មក​ពី​ព្យាបាល​ជំងឺ​ដោយ​ប្រាប់​ពី​រឿង​ការ​ទទួលមរណភាព​របស់​បងប្រុស​ទី​២ ។ សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​យប់…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ស្តែង​ការ​ពិបាកចិត្ត នៅ​ពេល​អញ្ជើញ​ទៅ​សួរសុខទុក្ខ​បងប្រុស​ទី​១ ពេល​ត្រឡប់​មក​ពី​ព្យាបាល​ជំងឺ​ដោយ​ប្រាប់​ពី​រឿង​ការ​ទទួលមរណភាព​របស់​បងប្រុស​ទី​២ ។

Picture

សម្តេច​តេ​ជោ បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​យប់ ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០២២​ថា ល្ងាច​នេះ​ទៅ​សួរសុខទុក្ខ​បង​ទី​មួយ ដែល​ទើប​វិល​ត្រឡប់​ពី​ទីក្រុង​បាងកក​ប្រទេស​ថៃ​ក្រោយ​ការ​វះកាត់ ។

សម្តេច​បញ្ជាក់​ថា​«​ទោះបី​សុខភាព​គាត់​ប្រសើរ​ជាង​មុន​ក្តី តែ​ខ្ញុំ​នៅ​តែ​មិន​ទាន់​ហ៊ាន​ប្រាប់​គាត់​ពី​មរណភាព​បងប្រុស​ទី​ពីរ​នៅឡើយ ។ ២​ថ្ងៃមុន​នេះ ជា​ខួប​លើក​ទី​៩​ឆ្នាំ​នៃ​មរណភាព​ភរិយា​របស់​គាត់​ដែល​ត្រូវជា បងថ្លៃ​របស់ខ្ញុំ ប្រ​សិន​ខ្ញុំ​ជំរាប​គាត់​ពី​រឿង​មរណភាព​បង​ទី​ពីរ​ទៀត​ប្រហែល​គាត់​ពិបាក​ទទួល​» ។

Picture

សម្តេច​ថា​៖« ខ្ញុំ​ក៏​ទទួល​រង​នូវ​ការ​វាយប្រហារ​ខាង​ផ្លូវចិត្ត​ខ្លាំង​ណាស់​ដែរ​នៅ​ពេល​ដែល​បងប្រុស​ខ្ញុំ​លើកដៃ​ចង្អុល​ទៅ​រក​រូបថត​ដែល​បងប្អូន ខ្ញុំ​ទាំង​៦​នាក់​ថត​ជាមួយ​ឪពុក​ខ្ញុំ​ហើយ​និយាយ​ថា បងប្អូន​យើង​មាន​៦​នាក់ ប្រុស​៣​នាក់ ស្រី​៣​នាក់ ប្រុស​៣​នាក់​ដំបូង​ទើប​មាន​ស្រី​៣ នាក់​ជា​ក្រោយ ដោយ​ពុំ​មាន​ឆ្លាស់គ្នា​ស្រី និង​ប្រុស​នោះ​ទេ តែ​គាត់​ពុំ​បានដឹង​ថា ពេល​នេះ​នៅ​សល់​តែ​៥​នាក់​នោះ​ឡើយ ។ ទឹកភ្នែក​ខ្ញុំ​ស្ទើរតែ​ហូរ​ចេញ​មក​ហើយ ខ្ញុំ​បែរមុខ​ទៅ​ម្ខាង និង​ងាក​មក​វិញ​បបួល​គាត់​ដូរ​នាឡិការ​ដៃ ដើម្បី​បញ្ចប់​នូវ​រឿង​សោកសៅ ។

សម្តេច​លើក​ឡើង​ទៀត​ថា ទ្រាំ​រក្សា​ទុក​ដំណឹង​នេះ​មិន​ឱយ​គាត់​ដឹង មួយ​រយៈ​សិន ដើម្បី​សុខភាព​គាត់ ។ សង្ឃឹមថា បង​ទី​មួយ និង​វិ​ញ្ញា​ក្ខ​ន្ធ​បង​ទី​ពីរ​នឹង​យល់​ពី​ការ​លំបាក​របស់ខ្ញុំ​នៅ​ពេល​នេះ ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture