ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនភ្លោះ ៣នាក់ បានទទួល​អំណោយ​មនុស្ស​ធម៌​ពី​សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

1 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប៖ សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តសៀមរាប ដោយមើលឃើញពីជីវភាពខ្វះខាត​របស់​គ្រួសារប្រជាពលរដ្ឋ ក្នុងសហគមន៍យើង ពិសេសគឺទឹកដោះគោ សម្រាប់​បំបៅទារក នារសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ២០២២…

ខេត្តសៀមរាប៖ សាខាកាកបាទ​ក្រហមកម្ពុជា ខេត្តសៀមរាប ដោយមើលឃើញពីជីវភាពខ្វះខាត​របស់​គ្រួសារប្រជាពលរដ្ឋ ក្នុងសហគមន៍យើង ពិសេសគឺទឹកដោះគោ សម្រាប់​បំបៅទារក នារសៀល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ២០២២ លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាក​បាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់​លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា ចុះជួបសំណេះសំណាលសួរសុខគ្រួសារ ឈ្មោះ ចិន ទ្រា អាយុ ៣០ឆ្នាំ និងភរិយាឈ្មោះ សុខ សៅ អាយុ ៣៥ឆ្នាំ រស់​នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

កាលពីកំឡុងខែកញ្ញា ឆ្នាំ២០២១ អ្នកស្រី សុខ សៅ សម្រាលបានកូនភ្លោះ ៣នាក់ មាន៖ ១- ទារកឈ្មោះ ទ្រា សុវណ្ណ។ ២- ទារកឈ្មោះ ទ្រា ធារិទ្ធ។៣- ទារកឈ្មោះ ទ្រា សុវណ្ណបញ្ញា។

មានប្រសាសន៍នាឱកាសនោះ លោក​អនុប្រធានគណៈកម្មាធិការសាខាបានពាំនាំនូវការផ្ដាំផ្ញើសួរ​សុខ​​ទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហម​កម្ពុជា ក៏ដូចជា លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះ​សុខទុក្ខ​ប្រជាពល​រដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយ​ណាមួយឡើយ។ លោកអនុប្រធាន បានសំណូមពរដល់អាណាព្យាបាលទារកទាំង ៣នាក់នេះ សូមមើលរក្សាកូនដោយការយកចិត្តទុក្ខដាក់ និងមានអនាម័យខ្ពស់ ដើម្បីចៀសវាងនូវការឆ្លង​ជំងឺផ្សេងៗ ដែលអាចជាបន្ទុកកាន់តែធ្ងន់ សម្រាប់គ្រួសារ។

លោក​បន្តថា អំណោយមនុស្សធម៌ ដែលបាននាំយកមកជូននាពេលពនេះ ជាការបង្ហាញនូវការ​យក​ចិត្តទុក​ដាក់បំផុត ចំពោះប្រជាពលរដ្ឋគ្រប់រូបពី​សំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទ​ក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបាន​លើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណា​ម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

អំណោយមនុស្សធម៌ផ្តល់ជូន មាន៖ អង្ករ ៣០គក្រ មុង១ ភួយ១ សារុង១ ក្រមា១ ទឹកដោះ​គោទារក (France BeBe) ១២កំប៉ុង មី១ កេស ត្រីខ១យួរ ស្ករស ៥គីឡូក្រោម ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ និងថវិកា ៤សែនរៀល។

ជាមួយគ្នានេះដែរ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង បានឧបត្ថម្ភបន្ថែម មាន៖ អង្ករ៤០គីឡូក្រាម ទឹកស៊ីអ៊ី១យួរ ទឹកត្រី១យួរ សាប៊ូក្រអូម ២ប្រអប់ អំបិល២កញ្ចប់ ខោទឹក នោម៣កញ្ចប់ និងថវិកា ៤សែនរៀលផងដែរ។

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ២០២១ លោក គុជ លីណា ក៏បានចុះជួបសួរសុខទុក្ខ ដោយបាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ក្រុមគ្រួសារនេះ ម្ដងហើយ​ដែរ៕​ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ