ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេ​នី យាំុង ជះ​កំហឹង​ទៅ​លើ​នារី​ម្នាក់​បង្អាប់​នាង​ក្នុង​ខ្លួន​សុទ្ធតែ​ជាតិ​គីមី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​រសាត់​ខ្លួន​ចេញពី​ពិភព​សិល្បៈ​ហើយ​ក្តី ប៉ុន្តែ​សំឡេង​នៃ​ការ​រិះគន់​នៅ​តែ​បន្ត​ចំពោះ​អតីត​តារា​សម្តែង​នាង បេ​នី យាំុង ខណៈ​ពេល​កន្លង​មក​នាងរង​ការ​រិះគន់​ពី​ទស្សនិកជន​ចំពោះ​ការ​បង្ហាញ​ភាព​សិច​ស៊ី​

រាជធានី​ភ្នំពេញ ៖ បើ​ទោះបី​រសាត់​ខ្លួន​ចេញពី​ពិភព​សិល្បៈ​ហើយ​ក្តី ប៉ុន្តែ​សំឡេង​នៃ​ការ​រិះគន់​នៅ​តែ​បន្ត​ចំពោះ​អតីត​តារា​សម្តែង​នាង បេ​នី យាំុង ខណៈ​ពេល​កន្លង​មក​នាងរង​ការ​រិះគន់​ពី​ទស្សនិកជន​ចំពោះ​ការ​បង្ហាញ​ភាព​សិច​ស៊ី​ហួសហេតុ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ បេ​នី យាំុង រង​ការ​រិះគន់​ពី​នារី​ម្នាក់​ចំពោះ​រូបថត​របស់​នាង​មួយ​សន្លឹក ដោយ​អះអាង «​ស្អី​ក៏​គីមី​ដែរ គ្មាន​អ្វី​ធម្មជាតិ​នោះ​ទេ​» ។ ពាក្យ​រិះគន់​ខ្លី តែ​មាន​ន័យ​ជ្រៅ​នោះ​ធ្វើ​ឲ្យ​អតីត​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​នាង បេ​នី យាំុង ខឹង​ខ្លាំង និង​ជះ​កំហឹង ភ្លាម​ៗ​ទៅ​លើ​នារី​ម្នាក់​នោះ​វិញ ។ បេ​នី យាំុង បាន​ចាត់​ទុក​ពាក្យ​សម្តី​របស់​នារី​ម្នាក់​នោះ​ថា មិន​សមរម្យ និង​មិន​យល់​ច្បាស់​ពី​រូបរាង​កាយ​របស់​នាង​ទេ ។ តាម​រយៈ​សំ​ណេ​រ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក បេ​នី យាំុង បាន​ឆ្លើយ​តប​ទៅ​កាន់​នារី​ម្នាក់​នោះ​វិញ​ថា «​ដឹង​ច្បាស់​ម្ល៉េះ​នាង​! នាង​ឯង​ក្នុង​ខ្លួន​យើង​មែន? ធ្លាប់​នៅ​ជិត​យើង? បើ​ចាំ​ច្បាស់​យើង​មិន​ដែល​ស្គាល់​នាង​ឯង​ទេ សូ​ម្បី​ស្រមោល​ខ្មោច​នាង​ក៏​មិន​ដែល​ធ្លាប់​បៀត និង​ឃើញ​ដែរ​… បើ​ទំនេរ​ណាស់​រក​អ្វី​ធ្វើ​មាន​ប្រយោជន៍​ជាង​នេះ​ទៅ​ណ៎ា កុំមក​ប៉ះពាល់​ជាមួយ​យើង ព្រោះ​យើង​អត់​ដែល​រមាស់​អី​ជាមួយ​នាង​ទេ ប្រយ័ត្ន​យើង​ហែក​នាង​ស៊ី ។ ឱ្យ​តែ​អ្នក​ណា​ដែល​បៀតបៀន ប៉ះ​ឈ្មោះ​ខ្ញុំ​ពេល​នេះ​តទៅ គឺ​មិន​ទុក​ទៀត​ទេ ព្រោះ​ប្រាប់​ហើយ​ថា​លាចាក​ពី​សិល្បៈ​ហើយ​» ។

អតីត​តារា​សម្តែង​នាង​បេ​នី យាំុង សម្រេច​ដើរ​ចេញពី​ពិភព​សិល្បៈ បន្ទាប់​ពី​ប្រកាស​ថា​មាន​គូស្នេហ៍​ដែល​បាន​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ បើ​ទោះបីជា​មិន​ទាន់​ចូល​រោងការ​ក្តី។ ជា​រឿយ​ៗ បេ​នី យាំុង បង្ហោះ​រូបភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ដោយ​បើកចំហ​ជា​ហូរហែ ។

ក្រោយ​ពី​ភ្ជាប់​ចំណង​ស្នែ​ហ៍​ជាមួយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​មក បេ​នី យាំុង បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ខ្លួន​ខ្លាំង ក្នុង​នោះ​នាង​ហាក់​មិនសូវ​បង្ហាញ​ភាព​សិច​ស៊ី ហ៊ឺហា​ដូច​មុន​ទេ ។ ទាំងនេះ​ទំនងជា បេ​នី យាំុង ធ្វើ​ដើម្បី​ផ្គាប់ចិត្ត​គូស្នេហ៍ ក្នុង​ពេល​ដែល​នាង​លះបង់​អាជីព​សិល្បៈ​ចោល​ទាំងស្រុង​ក៏​តម្រូវ​តាម​ចិត្ត​គូស្នេហ៍​របស់​នាង​ដែ​នោះ។

បេ​នី យាំុង ត្រូវ​គេ​ចាត់​ទុក​ថា​ជាតា​រា​ស្រី​មួយ​រូប​មាន​រាសី​ឡើង​ក្នុង​ពិភព​សិល្បៈ​តែ​មួយ ប៉ប្រិច​ភ្នែ​ក្រ​តាម​រយៈ​ការ​បង្ហាញ​ភាព​សិច​ស៊ី សាច់​សខ្ចី រហូត​លើក​ស្ទួយ​នាង​ឈោង​យក​តំណែង​តួឯក​កុន​លើក​ដំបូង​តាម​រយៈ​រឿង «​ក្រមុំ​៣១ កំលោះ ៥២» ដែល​សម្តែង​ជាមួយ​តារា​ប្រុស​ជើង​ចាស់​លោក​ទេព រិ​ន​ដា​រ៉ូ ៕