ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​នឹង​ដាក់​បង្ហាញ​នាឡិកា Gear S3

7 ឆ្នាំ មុន

នាឡិកា​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន​សាំ​សុង​ដែល​មានឈ្មោះ​ថា Gear S3 នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ទីផ្សារ​អា​មេ​រិ​ក​នៅ​ពី​រស​ប្តា​ហ៍​ទៀត គឺ​នៅ​ថ្ងៃ​ទី​១៨ តុលា នេះឯង ហើយ​សម្រាប់​អ្នក​ចាប់អារម្មណ៍​អាច​ចាប់ផ្តើម​បញ្ជា​ទិញ​នាឡិកា​ម៉ូ​ដែល

នាឡិកា​ឆ្លាត​វៃ​របស់​ក្រុមហ៊ុន​សាំ​សុង​ដែល​មានឈ្មោះ​ថា Gear S3 នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ទីផ្សារ​អា​មេ​រិ​ក​នៅ​ពី​រស​ប្តា​ហ៍​ទៀត គឺ​នៅ​ថ្ងៃ​ទី​១៨ តុលា នេះឯង ហើយ​សម្រាប់​អ្នក​ចាប់អារម្មណ៍​អាច​ចាប់ផ្តើម​បញ្ជា​ទិញ​នាឡិកា​ម៉ូ​ដែល​ថ្មី​នោះ​នៅ​ថ្ងៃ​ទី​៦ តុលា នេះ​តទៅ ។ នាឡិកា​Gear S3 មាន​ពីរ​ម៉ូ​ដែល គឺ​ម៉ូ​ដែល​Gear S3 classic និង​ម៉ូ​ដែល​Gear S3 frontier ។

អតិថិជន​របស់​សាំ​ស៊ុ​ង​អាច​បញ្ជា​ទិញ​តាម​គេហទំព័រ​របស់​សាំ​ស៊ុ​ង ក៏​ដូច​ជា​បញ្ជា​ទិញ​ពី​ដៃគូ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​សាំ​ស៊ុ​ង​ដូច​ជា​ក្រុមហ៊ុន​Amazon ក្រុមហ៊ុន​Macy’s. AT&T ក្រុមហ៊ុន​Best Buy ក្រុមហ៊ុន​Verizon និង​ក្រុមហ៊ុន​T-Mobile ចំណែក​តម្លៃ​របស់​វា​ប្រហែល​៣៥០​ដុល្លារ​អា​មេ​រិ​ក តែ​យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ។ ប្រសិនបើ​អ្នកទិញ​បង់​សល់​ជាមួយ​ក្រុមហ៊ុន​AT&T អ្នក​ត្រូវ​បង់ប្រាក់​ចំនួន​១៧,៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ សម្រាប់​រយៈពេល​២០​ខែ ។

Gear S3 ជា​ប្រភេទ​នាឡិកា​ដែល​មាន​ផ្ទៃ​មុខធំ​ជាង​ម៉ូ​ដែល ផ្សេង​ៗ​របស់​ក្រុមហ៊ុន សាំ​សុង វា​មាន​ភ្ជាប់​ប្រព័ន្ធ​GPS ។ អេ​ក្រង់​របស់​វា​មាន​ទំហំ​១,៣​អីុង មាន​រ៉េ​ម​៧៦៨MB មាន​អង្គ​ចង​ចាំ​៤G មាន​wifi មាន​Bluetooth មាន​ប្រព័ន្ធ​វាស់​សម្ពាធ​បេះដូង និង​មាន​កម្លាំង​ថ្ម​៣៨០mAh ៕