ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា! ល្បិចវាពិតជានឹកស្មាន​ដល់…

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​​ថា មាន​ជន​ម្នាក់​បាន​ចូល​ទៅ​រក​ទិញ​នាឡិកា​ដៃ ដែល​មាន​តម្លៃ​ថ្លៃ​នៅ​ក្នុង​ហាង​មួយ​កន្លែង លុះ​ម្ចាស់​យក​នាឡិកា​ឱ្យមើល ស្រាប់តែ​កាន់​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ដែលហេតុការណ៍នេះ​​កើតឡើង​ កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ ​វិច្ឆិកា ស្ថិតនៅ​ភូមិ​២០​ឧសភា ក្នុងសង្កាត់​ស្វាយប៉ោ ក្រុង​​បាត់​ដំបង ​។

សេចក្ដីរាយការណ៍​​បន្តឱ្យ​ដឹង​​ថា ជនសង្ស័យ​បាន​ចូល​ទៅ​បន្លំ​យក​នាឡិកា​នៅ​ក្នុង​ហាង​ល​ក់វែន​តា និង​នាឡិកា យីហោ​ «ហុង​ទ្រី​
អុ​ប​ទិច» ​​ស្ថិត​ក្នុងភូមិ​-​សង្កាត់​ខាងលើ​ ដែល​សកម្មភាព​ជនសង្ស័យ ក៏​​បានថត​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព​របស់​ម្ចាស់​ហាងដែរ ​។

បើ​តាម​ការ​ពិនិត្យ​លើ​រូបភាព​ដែល​ជាប់​ក្នុង​កាមេរ៉ា​សុវត្ថិភាព ជនសង្ស័យ​មិន​ពាក់មួក​សុវត្ថិភាព​​ទេ តែ​ពាក់អាវ​យឺត​ដៃ​ខ្លី​ព​ណ៌​ខ្មៅ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ​ព​ណ៌​ក្រហម ​ស៊េរី​ឆ្នាំ​២០១៣ ​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​នេះ​​​ជិះ​ម៉ូតូ​មក​ឈប់​ខាង​មុខ​​ហាង រួច​ចុះ​មក​សួរ​រក​ទិញ​នាឡិកា ​ដែល​មាន​តម្លៃ​ថ្លៃ​ ។ លុះ​ម្ចាស់​ហាង​យក​នាឡិកា​ម៉ាក​ ដែល​មាន​តម្លៃ​៤០០​ដុល្លារ​ហុច​ឱ្យ​មើល ស្រាប់តែ​ជន​នេះ​ កាន់​រត់ឡើង​ជិះ​ម៉ូតូ​គេច​ខ្លូ​ន​បាត់ បង្ក​ការ​ភ្ញាក់​ផ្អើល​​តែ​ម្ដង​។

សមត្ថកិច្ច​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដែរ ដើម្បី​ពិនិត្យ​សកម្មភាព​ជនសង្ស័យ​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព តែ​មិន​ទាន់​ដឹង​ថា សមត្ថកិច្ច​កំណត់​យ៉ាងណា​ ចំពោះ​មុខសញ្ញា​ជនសង្ស័យ​រូប​នេះនោះ​ទេ ។