ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេញចិត្ត​មួយ​ណា ?

7 ឆ្នាំ មុន

ស​ប្តា​ហ៍​ក្រោយ​នេះ​ដឹង​ហើយ រឿង​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​… ​រវាង​លោក​ត្រាំ និង​លោកស្រី​គ្លី​ន​តុ​ន​… ​អ្នក​ណា​ឈ្នះ​ក៏​ឈ្នះ​ទៅ​… ​វា​ជា​ឆន្ទៈ​របស់​ប្រជាជន​អា​មេ​រិ​ក​…​

ស​ប្តា​ហ៍​ក្រោយ​នេះ​ដឹង​ហើយ រឿង​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​… ​រវាង​លោក​ត្រាំ និង​លោកស្រី​គ្លី​ន​តុ​ន​… ​អ្នក​ណា​ឈ្នះ​ក៏​ឈ្នះ​ទៅ​… ​វា​ជា​ឆន្ទៈ​របស់​ប្រជាជន​អា​មេ​រិ​ក​…​ ។

ទស្សនៈ​លេង​ៗ​ដូច​ខាងលើ​នេះ​… ​មិនសូវ​ល្អ​ទេ សម្រាប់​វាសនា​ប្រជាជាតិ​លើ​សកលលោក​… ​ព្រោះ​អា​មេ​រិ​ក​កន្លង​មក​ជា​ល្បង​ធំ​… ​អ្នក​ណា​ងាប់​… ​ងាប់​ទៅ ឱ្យ​តែ​អញ​បាន​ត្រួតត្រា​…

បើ​តាម​គោលនយោបាយ​របស់​លោក​ត្រាំ​… ​គោរព​សិទ្ធិ​ដឹកនាំ​របស់​បណ្តា​ប្រទេស​នានា​… ​គោរព​អធិបតេយ្យភាព​…​ សិទ្ធិ​សេរីភាព​ដឹកនាំ​របស់​បណ្តា​ប្រទេស​ទាំងអស់​… ​មិន​គៀបសង្កត់​មិន​គំរាមកំហែង​… ​។​ល​។ នេះ​ជា​គោលនយោបាយ​ត្រជាក់​រួមរស់​ជាមួយ​ពិភពលោក​…​ នយោបាយ​ឈ្នះ​…​ឈ្នះ​…

ចំណែក​នយោបាយ​របស់​លោកស្រី​ភរិយា​លោក​គ្លី​ន​តុ​ន ប្រកាស​ជា​ចំហ​ថា បើ​លោកស្រី​ជាប់​… ​បណ្តា​ប្រទេស​ទាំងឡាយ​ត្រូវ​តែ​ធ្វើ​តាម​អា​មេ​រិ​ក​… ​អា​មេ​រិ​ក​នឹង​តាមដាន​ត្រួតពិនិត្យ​សកម្មភាព​របស់​ប្រទេស​ទាំងនោះ​…​ អា​មេ​រិ​ក​នៅ​តែ​ជា​ប្រទេស​ត្រួតត្រា​ពិភពលោក​…​ ។​ល​។ នេះ​ជា​នយោបាយ​«​ល្បង​ធំ​» ជា​នយោបាយ​គ្មាន​សន្តិភាព​ពិភពលោក​ទេ​…​ ជា​នយោបាយ​ត្រួតត្រា​… ​មើល​មក​បណ្តា​ប្រទេស​តូច​ៗ​នានា​ត្រូវ​តែ​ស្តាប់បង្គាប់​… ​ត្រូវជា​អា​យ៉ង !

ទស្សនៈ​នានា​នៅ​កម្ពុជា​និយាយ​ថា បើ​ត្រាំ​ឈ្នះ​ឆ្នោត កម្តៅ​សង្គ្រាម​នឹង​ថយ​ចុះ​…​ ពិភពលោក​ទាំងមូល​នឹង​មាន​សន្តិភាព​… ​ប្រជាជន​អា​មេ​រិ​ក​រស់នៅ​លែង​ភ័យ​ខ្លាច​…​ភ្លើងកំហឹង​នឹង​កាត់​បន្ថយ​…​។​ល​។

ប៉ុន្តែ​បើ​ផ្ទុយ​ទៅ​វិញ​… ​សង្គ្រាម​ដែល​កំពុង​ផ្ទុះ កំពុង​ឆាបឆេះ​…​ អាច​នឹង​បន្ត​ឆាបឆេះ​…​ គ្មាន​ប្រទេស​ណាមួយ​លើ​ពិភពលោក​ចង់ឱ្យ​អា​មេ​រិ​ក​ដាក់​នឹម​ត្រួតត្រា​ទេ​…​ហើយ​អា​មេ​រិ​ក​នឹង​ក្លាយជា​«​ល្បង​ធំ​»​លើ​ពិភពលោក​…​ដែល​ពិភពលោក​មិន​ចង់បាន​«​ល្បង​ធំ​»​បែប​នេះ​ឡើយ​…!!
ចាំ​មើល​វាសនា​ពិភពលោក​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ៕

           អា​ឡេវ