ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​ប្រកាស​ព័ត៌មាន​ពី​ដំណើរការ​ពិសោធ​រក​អង្ករ​ប្លា​ស្ទិ​ក ជា​លទ្ធផល​រក​មិនឃើញ​ទេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មុន​នេះ​អ្នកនាំពាក្យ ក្រសួង​ពា​ណិ​ជ្ច​កម្ម​បាន​ប្រកាស​ចាត់វិធានការតាម​ផ្លូវច្បាប់ ប្រឆាំង​ជន​ណា​ដែល​អះអាង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ថា

រាជធានី​ភ្នំពេញ ៖ មុន​នេះ​អ្នកនាំពាក្យ ក្រសួង​ពា​ណិ​ជ្ច​កម្ម​បាន​ប្រកាស​ចាត់វិធានការតាម​ផ្លូវច្បាប់ ប្រឆាំង​ជន​ណា​ដែល​អះអាង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ថា ​មាន​អង្ករ​ប្លា​ស្ទិ​ក​ចរាចរណ៍​លើ​ទីផ្សារ​កម្ពុជា ។ ​វិធានការ​នេះ​ប្រឆាំង​រាល់​ការ​ពិសោធន៍​ណាមួយ​ដូច​ជា ដុត ឬ​លីង​អង្ករ ដោយ​គ្មាន​ការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ក្នុង​ការ​ពិសោធន៍ និង​ការ​បង្ហោះ​ជា​វី​ដេ​អូ​រូបភាព ឬ​សកម្មភាព​ទាក់ទង​នឹង​អង្ករ​ប្លា​ស្ទិ​ក​នៅ​ក្នុង​បណ្តាញ​សង្គម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេ​រិ៍្ត​ឈ្មោះ​ និង​ទីផ្សារ​អង្ករ​កម្ពុជា​។ ការ​ប្រកាស​បែប​នេះ បន្ទាប់​ពី​ការ​ធ្វើតេស្ត​ជា​បន្តបន្ទាប់​ទៅ​លើ​គុណភាព​អង្ករ​ដែល​មានការ​ភ្ញាក់ផ្អើល និង​បង្ហាញ​ថា​ គ្មាន​វត្តមាន​អង្ករ​ប្លា​ស្ទិ​ក​នៅ​កម្ពុជា​ទេ​ មក​ទល់​នឹង​ពេល​នេះ ។

ចំណែក​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ ថ្ងៃ​ទី​៣ ខែវិច្ឆិកា បាន​ចាប់អារម្មណ៍​ពី​ការ​បង្ហាញ​វត្តមាន​អង្ករ​ប្លា​ស្ទិ​ក​ នៅ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​តម្លៃ​អង្ករ​កម្ពុជា​ ទាំង​លើ​ទីផ្សារ​ជាតិ​ និង​អន្តរជាតិ ។

ជា​ការ​ពិត អង្ករ​ប្លា​ស្ទិ​ក​ឃើញ​មាន​តែ​នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​ ដែល​ចែកចាយ​លើ​បណ្តាញ​សង្គម​ប៉ុណ្ណោះ តែ​ធាតុ​ជាក់ស្តែង​គ្មាន​ឡើយ​អង្ករ​ប្លា​ស្ទិ​ក ។ ក្រុម​មន្ត្រី​បាន​ចោទ​ថា ប្រសិនបើ​មាន​មែន ហេតុ​អ្វី​អ្នក​ដែល​បាន​បង្ហោះ​វី​ដេ​អូ​ទាំងនោះ មិន​ផ្តល់​ដំណឹង​មក​កាន់​មន្ទីរ​ពាណិជ្ជកម្ម ឬ​កាំកុងត្រូល​តាម​ខេត្ត​ក្រុង​របស់​ខ្លួន​ឱ្យមក​ពិនិត្យ ។ ពាក្យ​ចចាមអារ៉ាម​ដែល​ថា មាន​វត្តមាន​អង្ករ​ប្លា​ស្ទិ​ក​នៅ​កម្ពុជា មិន​ត្រឹមតែ​បង្ខូចឈ្មោះ​អង្ករ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ទៀត​ផង ។

ដូច្នេះ ប្រសិនជា​មានការ​បង្ហោះ​វី​ដេ​អូ ឬ​ការ​ធ្វើតេស្ដ​ដូច​ជា​ការ​ដុត ឬ​លីង​អង្ករ ​ដោយ​គ្មាន​ការ​ចូលរួម​ពិនិត្យ​ពី​មន្ត្រី​កាំកុងត្រូល ឬ​អ្នកជំនាញ​ដោយ​បង្ហោះ​សកម្មភាព​នោះ​ហើយ​អះអាង​ថា ជា​អង្ករ​ប្លា​ស្ទិ​ក​នៅ​លើ​បណ្តាញ​សង្គម​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ក្រសួង​នឹង​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​ប្រឆាំង​ជន​ទាំង​អស់នោះ ។ 

លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ ត្រូវ​បាន​វិទ្យុ​បារាំង​អន្តរជាតិ​ដកស្រង់​សម្តី​ថា ពាក្យ​ចចាមអារ៉ាម​ពី​អង្ករ​ប្លា​សិ្ទ​ក​នេះ ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ខ្លួនឯង​ប៉ុណ្ណោះ ខណៈ​ការ​សិក្សា​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល​គ្រប់​ប្រទេស​គឺ​មិន​បាន​រក​ឃើញ​ថា មាន​អង្ករ​ប្លា​ស្ទិ​ក​ទេ ។

លោក​ឧកញ៉ា​សបញ្ជាក់​ថា សូម​ប្រជាពលរដ្ឋ ធ្វើការ​វិភាគ​ឱ្យ​បាន​សម​ហេតុ​សម​ផល​ ។ ជ័រ​មាន​តម្លៃ​ថ្លៃ​ជាង​អង្ករ​ឆ្ងាយ​ណាស់ ជ័រកៅស៊ូ​១​តោន​មាន​តម្លៃ​ជិត​២​ពាន់​ដុល្លារ វា​មិន​អាច​ទៅ​រួច​ទេ​ខណៈ​អង្ករ​វៀតណាម​បច្ចុប្បន្ន​មាន​តម្លៃ​តែ​ជាង ៣០០​ដុល្លារ​ក្នុង​មួយ​តោន ។
ខាងក្រោម​នេះ​ជា​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង ៖