ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទប្រកាន់​លោក សម រ​ង្ស៊ី ២​បទល្មើស​ និង​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចោទប្រកាន់​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ចំនួន​២​បទល្មើស​បន្ថែម​ទៀត និង​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​បើក​សវនាការ​ជំនុំជម្រះ ក្នុង​ពេល​ខាង​មុខ ។

មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​ប្តឹង​លោក សម រ​ង្ស៊ី ពាក់ព័ន្ធ​នឹង​ករណី​ដែល​លោក សម រ​ង្ស៊ី បាន​ចោទប្រកាន់​រដ្ឋអំណាច ដែល​សំដៅលើ​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ថា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ។

លោក លី សុ​ផា​ណា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាន់​សំណុំរឿង​នេះ បាន​បញ្ជាក់​កាលពី​ព្រលប់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ថា លោក​បាន​សម្រេច​ចោទប្រកាន់​លោក សម រ​ង្ស៊ី ចំនួន​២​បទល្មើស គឺ ១-​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​២-​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម យោង​តាម​មាត្រា​៣០៥ មាត្រា​៤៩៤ និង​មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ ។

លោក លី សុ​ផា​ណា បញ្ជាក់​ថា សំណុំរឿង​នេះ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​បើក​សវនាការ​ជំនុំជម្រះ​ក្នុង​ពេល​ខាង​មុខ ប៉ុន្តែ​មិន​បាន​កំណត់​ថ្ងៃ​ជាក់លាក់​នៃ​សវនាការ​នោះ​នៅឡើយ​ទេ ៕