ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មែរ​-​វៀតណាម​ចូល​កាស៊ីណូ​«​ស្វាយ​អា​ង៉ោង​»​ឡើង​​កក្រើក​ព្រំដែន

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ​៖​ កាស៊ីណូ «ស្វាយ​អា​ង៉ោ​ង​»បើក​លេងល្បែង​ជល់​មាន់ឡើង​កក្រើក​ព្រំដែន​រយ:​ពេល​១ខែ​មក​ហើ​យ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​និង​វៀតណាម ​ចូលលេង​ដោយ​គ្មាន​ញញើត​សមត្ថកិច្ច​ឡើ​យ​ សង្ស័យ​ត្រូវ​ថ្នាំស​ណ្តំ​អស់ហើយ​ ។​ បើ​តា​ម​សមត្ថកិច្ច​វរ​ការពារ​ព្រំដែន​ស្វាយ​អា​ង៉ោ​ង​បាន​បង្ហើប​ឲ្យដឹង​ថា កាស៊ីណូស្វាយ​អា​ង៉ោង…

ខេត្តព្រៃវែង ​៖​ កាស៊ីណូ «ស្វាយ​អា​ង៉ោ​ង​»បើក​លេងល្បែង​ជល់​មាន់ឡើង​កក្រើក​ព្រំដែន​រយ:​ពេល​១ខែ​មក​ហើ​យ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​និង​វៀតណាម ​ចូលលេង​ដោយ​គ្មាន​ញញើត​សមត្ថកិច្ច​ឡើ​យ​ សង្ស័យ​ត្រូវ​ថ្នាំស​ណ្តំ​អស់ហើយ​ ។​

បើ​តា​ម​សមត្ថកិច្ច​វរ​ការពារ​ព្រំដែន​ស្វាយ​អា​ង៉ោ​ង​បាន​បង្ហើប​ឲ្យដឹង​ថា កាស៊ីណូស្វាយ​អា​ង៉ោង នេះ​ចាប់​បើក​លេងល្បែង​ជល់​មាន់​រយ:ពេល១ខែ​មក​ហើយ ជល់​រាល់ថ្ងៃ ដោយ​បើកឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​និង​វៀតណាម​ចូលលេង​ល្បែងភ្នាល់ មាន់ កក្រើក គ្មាន​ខ្លាច​ពញើ​ត​សមត្ថកិច្ច​ឡើយ ។​ ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក មានការ​ព្រួយ​បា​រម្ភពី​សុវត្ថិភាព​សន្តិសុ​ខ និង​ឆ្លង​​កូ​វី​ដ១៩ ដោយ​អ្នក​មកលេង​ល្បែង ជនជាតិ​វៀតណាមមកលេង​ច្រើន ហើយ​នៅ​ប្រទេស​វៀត​ណាម នៅ​មានជំងឺ​កូ​វីដ១៩ នៅ​មាន​ឆ្លង​នៅឡើយ​។

ប្រភព​បន្ត​ទៀត​ថា ​ថៅកែ​រកា​ស៊ី​ណូស្វាយ​អា​ង៉ោងនេះ ​ឈ្មោះ តា​ចូវ ដែល​មាន​មេការ​ឈ្មោះ តី បើក​កាស៊ីណូ លេងល្បែង​ប្រជល់​មាន់ ឲ្យ​ទាំង​ខ្មែរ​និង​យួន ចូលលេង​ល្បែងភ្នាល់​ប្រាក់​រាប់​លាន ដោយ​គ្មាន​កោតញញើត​សមត្ថកិច្ច​ឡើយ ។

​ប្រភព​បន្ត​ទៀត​ថា កាស៊ីណូ ស្វាយ​អា​ង៉ោងសង់​ជាប់​ទំនប់​ព្រំដែន ស្ថិតនៅ​ភូមិ​ចាម ឃុំ​ចាម​ស្រុក​កំពង់ត្របែក សង្ស័យ​គ្មាន​ច្បាប់ ដោយ​គ្មាន​ដាក់​ស្លាកយី​ហោទេ ទាក់ទិន​ករណីនេះ​ដែរ រហូត មក ដល់​ល្ងាច​ថ្ងៃទី២៧ ឧសភា នេះ​ នៅមិន​អាចទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​អធិការ ន​គ​បាល​ស្រុក​កំពង់ត្របែក​បានទេ ។​

ចំពោះ​ថៅកែ​រកា​ស៊ី​ណូ​ស្វាយ​អា​ង៉ោង ឈ្មោះ​ចូវ និង​មេ​កា​ឈ្មោះ​តី ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ដោយមាន​មនុស្សម្នាក់​មក​និយាយប្រាប់​អ្នក​ព័ត៌មាន​ថា លោក​អភិបាលខេត្ត​បើកភ្លើង​ខៀវ​ទើប​គេ​ហ៊ាន បើក បើ​គ្មាន​ភ្លើង​ខៀន​ពី​ថ្នា​ក់​លើ គ្មាន​អ្នកណា​ថ្លើមធំ ហ៊ាន​បើក​ល្បែង​នៅ​ជាប់​ប៉ុ​ស្ត៍​ប៉ូលិស​
ដូ​ច្នេះ​ទេ ។​ ពិតជា​ថ្លើមធំ​មែន ហ៊ាន​លើក​ស្នាបង្អើល​ក្អែក ដោយ​យក​ថ្នាក់លើ​មក​កាង អស់ទាស់
។​

ទាក់ទិន​ករណី​ខាងលើ​ លោក​អភិបាលរង​នៃ​គណៈអភិបាលខេត្ត​ព្រៃវែង ទទួលបន្ទុក​ផ្នែក​សេដ្ឋ​កិច្ច​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​បានឮ​ថា មាន​អ្នក​យក​ឯកសារ​មក​សុំ ច្បាប់​ដែរ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់​បានឃើញ​លិខិត​សុំ​អនុញ្ញាត​នោះ​ទេ​ ។​ បើ​តាម​មន្ត្រី​សាលាខេត្ត​ម្នាក់​បាន​បង្ហើប​ឲ្យដឹង​ថា កាស៊ីណូ​ស្វាយ​អា​ង៉ោង​នេះ​គ្មាន​ច្បាប់​ទេ ថៅកែ​រកា​ស៊ី​ណូ​ឈ្មោះ​ចូវ​នេះ​មានច្បាប់​អនុញ្ញាតបើក​កា​ស៊ី នៅ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​បន្ទាយចក្រី បន្ទាប់មក ក៏​មក​លួច​បើក សាខា នៅ​ស្វាយ​អាង​ម៉ោង​នេះ គឺ​ពុំ​ទាន់​មានច្បាប់​ទេ ដោយ​សុំ​បើក​តែ​ល្បែង​ប្រជល់​មាន់​មួយ​គត់​លោក​អភិបាលខេត្ត​មិនទាន់​អនុញ្ញាតទេ​ ៕

អត្ថបទសរសេរ ដោយ