ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបា​ល២ស្រុ​ក​សហការគ្នា ​តាម​​ចាប់​ក្រុម​ចោរ​​បាន​សម្រេច

1 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​ជនសង្ស័យ២នា​ក់​​​ធ្វើសកម្មភាព​ឆក់​កា​បូប​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ស្រុ​ក​ស្អាង ហើយ​ជិះ​ម៉ូ​តូ​គេចខ្លួន​ចូល​ទឹកក្រុង​តាខ្មៅ ក៏ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្អាង​ និង​កម្លាំង​នគរ​បាល​​ក្រុង​តាខ្មៅបាន​សហការ​គ្នាតាម​ចាប់ខ្លួន​ក្រុម​ចោរឆក់​​ទាល់តែបាន ​។ ​ហេតុការណ៍កើតឡើង​នៅ​វេលា​ម៉ោង១១និង៣០នា​ទីថ្ងៃទី២៦ ​ឧសភា ឆ្នាំ២០២២…

ខេត្ត​កណ្តាល ​៖ ​ជនសង្ស័យ២នា​ក់​​​ធ្វើសកម្មភាព​ឆក់​កា​បូប​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ស្រុ​ក​ស្អាង ហើយ​ជិះ​ម៉ូ​តូ​គេចខ្លួន​ចូល​ទឹកក្រុង​តាខ្មៅ ក៏ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្អាង​ និង​កម្លាំង​នគរ​បាល​​ក្រុង​តាខ្មៅបាន​សហការ​គ្នាតាម​ចាប់ខ្លួន​ក្រុម​ចោរឆក់​​ទាល់តែបាន ​។ ​ហេតុការណ៍កើតឡើង​នៅ​វេលា​ម៉ោង១១និង៣០នា​ទីថ្ងៃទី២៦ ​ឧសភា ឆ្នាំ២០២២ ស្ថិត​នៅ​ចំណុច​ព្រែក​អុងប៉ា​ង ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្ដាល ។

ពាក់ព័ន្ធ​ករណីនេះ លោក​វរសេ​នីយ៍ទោ លន ចន្ថា អធិការរង​នគរបាល​ស្រុក​ស្អាង ដែល​ដឹកនាំ​ការ​បង្ក្រាប​​នេះ​ផ្ទាល់​បាន​ប្រាប់​អោយ​ដឹង​ថា ក្រោម​ការ​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពីសំណាក់​លោក​ឧត្តម​សេនីយ៍​ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល និង ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍​ឯក រស់ ចន្ថា អធិការ​នគរបាល​ស្រុក​ស្អាង គឺ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ស្រុក​ស្អាង តាម​ចាប់ខ្លួន​ក្រុម​ចោរឆក់​កាបូបនេះទាល់តែបាន ។

លោក​អធិ​កា​រង​បន្ត​ថា ជនរងគ្រោះ​ឈ្មោះ ជឹម ហឿន ភេទ​ស្រី អាយុ៤៩ឆ្នាំ ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែកថ្មី ស្រុក​កោះធំ ខេត្ត​កណ្ដាល ។ ចំណែក​ជនសង្ស័យ​២នាក់ មាន ឈ្មោះ ស៊ឹម ចាន់ អាយុ១៩ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ និងឈ្មោះ អ៊ុច ប៊ុ​ន​ថន អាយុ២០ឆ្នាំ ជា​អ្នក​ឆក់ ។

សមត្ថកិច្ចបន្ត​ថា នៅ​វេលា​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​ចេញពីផ្ទះ​នៅ​ស្រុក​កោះធំ មកដល់​ចំណុច​ភូមិ​ព្រែក​អុងប៉ាង ឃុំ​ទឹកវិល ស្រុក​ស្អាង ខេត្ត​កណ្ដាល ត្រូវ​បាន​ជនសង្ស័យ​ទាំង​២នាក់ ជិះ​ម៉ូតូ​ម៉ាក​និច ពណ៌ស ផ្លាក​លេ​ខ​ត្​បូ ង​ឃ្មុំ1T-9782 ធ្វើសកម្មភាព​ឆក់​កាបូប​របស់​ជន​រង​គ្រោះ​បាន រួច​ក៏​ជិះ​ម៉ូតូ​សំដៅ​ទៅ​ក្រុង​តាខ្មៅ ។

ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​នគរបាល​ស្រុក​ស្អាង បាន​ដេញ​តាម​ពីក្រោយ
​និង​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ ធ្វើ​ការ​ពទ្ធ័​ចាប់បាន​ជនសង្ស័យ​ទាំង២នាក់ នៅ​ចំណុច​​ក្នុងទឹក​ទន្លេ ភូមិ​ស្វាយ​ពុំ​ត្រង់ សង្កាត់​កោះអន្លង់ចិន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នី​តី​វិធី ៕​

អត្ថបទសរសេរ ដោយ