ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លែក​មែនទែន ! បងប្អូន​បង្កើត​យក​គ្នា​ជា​ប្តី​ប្រពន្ធ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​គួរ​ឲ្យ​សង្វេគ និង​ចម្លែក​មែនទែន ដែល​គ្រួសារ​មួយ​មហា​ក្រីក្រ​មាន​សមាជិក​ច្រើន​នាក់ ហើយ​កូនប្រុស​ស្រី​ជា​បងប្អូន​បង្កើត​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ …

ខេត្តបន្ទាយមានជ័យ ៖ ពិតជា​គួរ​ឲ្យ​សង្វេគ និង​ចម្លែក​មែនទែន ដែល​គ្រួសារ​មួយ​មហា​ក្រីក្រ​មាន​សមាជិក​ច្រើន​នាក់ ហើយ​កូនប្រុស​ស្រី​ជា​បងប្អូន​បង្កើត​យក​គ្នា​ជា​ប្តី​ប្រពន្ធ​បង្កើត​បានកូន​ស្រី​ម្នាក់​អាយុ​ទើប​២​ខែ​ទៀត ។

គ្រូ​សារ​អភ័ព្វ និង​ក្រីក្រ​ខាងលើ​នេះ ស្ត្រី​ជា​ម្តាយ​ឈ្មោះ ឃ​ន ឃៀន អាយុ​៤១​ឆ្នាំ គ្មាន​មុខរបរ ប្តី​មុន​ឈ្មោះ ឈ​ន​ឈួ​ន អាយុ​៤២​ឆ្នាំ​(​ស្លាប់​៥​ឆ្នាំ​ហើយ​ដោយសារ​លង់ទឹក​) ឯ​ប្តី​ក្រោយ​ជា​មនុស្ស​គ​ទៀត ។ គ្រួសារ​មួយ​នេះ​មានកូន​ប្រុស​ស្រី​សរុប​១០​នាក់ ប្តី​មុន​មានកូន​៧​នាក់ ឯ​ប្តី​ក្រោយ​មានកូន​៣​នាក់ ។ ទាំងអស់​គ្នា​រស់នៅ​ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

អ្វី​ដែល​ចម្លែក និង​សង្វេគ​នោះ គឺ​កូនស្រី​ភ្លោះ​ជាមួយ​ប្តី​មុន គ្រួសារ​នេះ​ឲ្យ​គេ​ចិញ្ចឹម ព្រោះតែ​ជីវភាព​ក្រីក្រ ឯ​កូន​ប្រុ​ស្រី​២​នាក់​ទៀត​បាន​យក​គ្នា​ជា​ប្តី​ប្រពន្ធ រស់នៅ​ជុំ​គ្នា​ក្រោម​ដំបូង​តែ​មួយ និង​បង្កើត​បានកូន​ស្រី​ម្នាក់​ទៀត​ផង ។ បងប្អូន​បង្កើត​ដែល​យក​គ្នា​ជា​ប្តី​ប្រពន្ធ​នេះ បុរស​ជា​ប្តី​ឈ្មោះ ឈ​ន ឈឿ​ប អាយុ​២២​ឆ្នាំ ជា​កម្មករ​អូស​រទេះ ឯ​នាង​ជា​ប្រពន្ធ​ឈ្មោះ ឈួ​ន នឿ​ម អាយុ​១៧​ឆ្នាំ នៅផ្ទះ និង​មានកូន​ស្រី​ម្នាក់​ទើបតែ​មាន​អាយុ​២​ខែ ។ ប្តី​ប្រពន្ធ​ជា​បងប្អូន​បង្កើត​នេះ​បុរស​ជា​ប្តី​ប្រើ​ត្រកូល​តា​ខាង​ឪពុក ឯ​នាង​ជា​ប្រពន្ធ​ដាក់​ត្រកូល​ឪពុក ។ គ្រួសារ​ក្រីក្រ​មួយ​នេះ​រស់នៅ​អាស្រ័យ​លើ​បុរស​គ និង​ឈ្មោះ ឈ​ន ឈឿ​ប អូស​រទេះ​ចិញ្ចឹម​ក្រពះ ។

ជួប​សម្ភាស​ផ្ទាល់​ជាមួយ​គ្រួសារ​នេះ គូ​ស្វាមី​ជា​ប្តី​ប្រពន្ធ​បងប្អូន​បង្កើត​បាន​ប្រាប់​«​កោះសន្តិភាព​»​ថា ពួក​គេ​ស្រឡាញ់​គ្នា​ដោយ​គ្មាន​ការ​គំរាមកំហែង ឬ​ចាប់បង្ខំ​ណាមួយ​ទេ ហើយ​រស់នៅ​ដោយ​ក្តី​សុខ​បំផុត ពិបាក​តែ​រឿង​គ្រួសារ​ក្រីក្រ​ម្យ៉ាង​គត់ ។ ពេល​លើក​ជា​សំណួរ​ថា តើ​ធ្លាប់​រស់នៅ​បែក​គ្នា​ទេ​មុន​ពេល​យក​គ្នា​ជា​ប្តី​ប្រពន្ធ បុរស​ជា​ប្តី​និយាយ​ថា ធ្លាប់​ទៅ​រស់នៅ​មណ្ឌលកុមារ​កំព្រា​តាម​រយៈ​អង្គការ​អស់​រយៈពេល​៣​ឆ្នាំ លុះ​ត្រឡប់​មក​វិញ​ពេញចិត្ត​និង​ស្រឡាញ់​ប្អូនបង្កើត​ក៏​សួរ​ចិត្ត​នាង ដោយ​នាង​ជា​ប្អូន​មិន​បដិសេធ​ពួក​គេ​ទាំង​២​នាក់​ក៏​លួចលាក់​រស់នៅ​ជុំ​គ្នា​មិន​ឲ្យ​ម្តាយបង្កើត និង​ឪពុកចុង​ដឹង​តែ​ម្តង ។ ពួក​គេ​ប្រាប់​ទាំង​ចុងមាត់ចុងក​ថា បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ជាង​២​ឆ្នាំ​ហើយ ហើយ​មិន​បាន​រៀប​អាពាហ៍ពិពាហ៍​ដុំ​កំភួន​ទេ គ្រាន់តែ​សែនព្រេន​តិចតួច​ប៉ុណ្ណោះ ។

ចំណែក​ស្ត្រី​ជា​ម្តាយ​ប្តី​ប្រពន្ធ​ខាងលើ​ប្រាប់​ថា ករណី​ឲ្យ​កូនស្រី​ភ្លោះ​ទៅ​គេ​ចិញ្ចឹម​នា​ពេល​កន្លង​ទៅ​នោះ ដោយសារ​គ្រានោះ​គ្រួសារ​គាត់​មាន​ជីវភាព​ក្រីក្រ​ពេក ។ ឯ​ករណី​កូនប្រុស​ស្រី​ជា​បងប្អូន​បង្កើត​(​កូន​ប្តី​មុន​)​យក​គ្នា​ជា​ប្តី​ប្រពន្ធ ស្ត្រី​ជា​ម្តាយ​និយាយ​ថា​ដំបូង​គាត់​ហាក់​ខឹង​ដែរ តែ​ដោយសារ​បំបែក​យ៉ាងណា​ក៏​មិន​ដាច់ គាត់​ក៏​ងាក​ទៅ​គិត​តាម​ធម៌​ព្រះ​ទៅ​វិញ ឲ្យ​ពួក​គេ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​តាម​ដំណើរ​តែ​ម្តង ព្រោះ​អាច​ជា​គូព្រេង​ពួក​គេ​ពី​ជាតិ​មុន​មក ។

អាជ្ញាធរ​ភូមិ​ប៉ោយ​ប៉ែ​ត​និយាយ​ថា រឿងរ៉ាវ​ខាងលើ​បានដឹង​ជា​យូរ​មក​ហើយ ប៉ុន្តែ​ដោយ​គិត​ថា អង្ករ​ក្លាយជា​បាយ ម្យ៉ាង​ពួក​គេ​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ដោយ​ការ​ព្រមព្រៀង មិនមែន​ជា​ការ​ចាប់បង្ខំ ម្យ៉ាង​ខ្លាច​ប៉ះពាល់​ដល់​កិត្តិយស​គ្រួសារ​នោះ​ផង ទើប​មិន​ហ៊ាន​ទម្លាយ​ឲ្យ​អ្នក​ណា​ដឹង ។

ជា​ចុង​ក្រោយ គ្រួសារ​មហា​ក្រីក្រ និង​សែន​សង្វេគ​ខាងលើ​នេះ​ក៏​បាន​អំពាវនាវ​រក​អំណោយ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស សូម​ជួយ​ពួក​គាត់​ផង ត្បិត​ពេល​នេះ​ពួក​គាត់​លំបាក​ខ្លាំង​ណាស់​សឹង​រក​អង្ករ​ច្រក​ឆ្នាំង​មិន​បាន​ផង ៕