ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ម្តេច​តេ​ជោ​ សម្រេច​ឆ្វៀល​ដី​ពលរដ្ឋ​រស់នៅ​បឹង​ទន្លេសាប​មាន​រយៈពេល​យូរ​ឆ្នាំ​ទុក​ឲ្យ​អាស្រ័យ​ផល​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ធ្វើការ​ឆ្វៀល​ដី​នៅ​ក្នុង​បឹង​ទន្លេសាប​របស់​ប្រជាពលរដ្ឋ​រស់នៅ​រយៈពេល​យូរ​ឆ្នាំ​ទុក​អាស្រ័យ​ផល ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​សារ​ពិសេស​ស្តី​ពី​បឹង​ទន្លេសាប​នា…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ធ្វើការ​ឆ្វៀល​ដី​នៅ​ក្នុង​បឹង​ទន្លេសាប​របស់​ប្រជាពលរដ្ឋ​រស់នៅ​រយៈពេល​យូរ​ឆ្នាំ​ទុក​អាស្រ័យ​ផល ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​សារ​ពិសេស​ស្តី​ពី​បឹង​ទន្លេសាប​នា ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២ បាន​ឲ្យ​មានការ​កែ​សម្រួលការ​បោះបង្គោល​ព្រំប្រទល់​ដី​នៅ​ក្នុង​បឹង​ទន្លេសាប​ដោយ​តំបន់​ណា​ដែល​ប្រជាពលរដ្ឋ​រស់នៅ​យូរ​យ៉ាង​ហោច​១០​ឆ្នាំ​ឡើង​លើ ឬ​អាច​តិច​ជាង​ហ្នឹង​តាម​ប្រភេទ​ដី ដើម្បី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល ។

សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ការ​ធ្វើ​កែសម្រួល​នេះ បើ​ពាក់ព័ន្ធ​នឹង​ភូមិ​របស់​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើការ​ឆ្វៀល​ចេញពី​តំបន់​ពីរ (​អាស្រ័យ​ផល​) ឬ​តំបន់​បី (​ហាមឃាត់​) មាន​ន័យ​ថា ការ​ឆ្វៀល​នេះ គឺ​មាន​ភូមិ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​តាំងពី​ការ​កំណត់​តំបន់​មួយ (​តំបន់ ទទួល​បាន​កម្មសិទ្ធិ​) តំបន់​ពីរ (​តំបន់​អាស្រ័យ​ផល​) និង​តំបន់​បី (​តំបន់ហាមឃាត់​) ។

សម្តេច​បញ្ជាក់​ថា​៖«​យើង​ត្រូវ​តែ​ឆ្វៀល​ចេញ ដោយ​ផ្តល់​លទ្ធភាព​ជូន​ពួក​គាត់​សម្រាប់​ការ​រស់នៅ​ទីនោះ​ជា​អចិន្ត្រៃយ៍​ដែល​រាប់​ទាំង​ការ​អាស្រ័យ​ផល និង​ការ​ផ្តល់​កម្មសិទ្ធិ​ទៀត​ផង ។ ចំណុច​នេះ សូម​ឲ្យ​ពិចារណា​ពីព្រោះ​ថា នៅ​តំបន់​នោះ​មាន​កន្លែង​ត្រូវ​ផ្តល់​កម្មសិទ្ធិ និង​តំបន់​គ្រាន់តែ​អាស្រ័យ​ផល និង​តំបន់ហាមឃាត់​» ។

សម្តេច​ក៏​បាន​លើក​ឡើងជា​សំណួរ​ថា សម្រាប់​ភូមិ​ដែល​រស់នៅ​រាប់​ជំនាន់​មនុស្ស​ហើយ គឺ​ត្រូវ​ដោះស្រាយ​ជា​កម្មសិទ្ធិ​ជា​រៀប​ណា? ឬ​ត្រឹម​គោលការណ៍​អាស្រ័យ​ផល​នេះ​ជា​ចំណុច​ត្រូវ​ពិចារណា ប៉ុន្តែ​ចំណុច​សំខាន់​មួយទៀត គឺ​ទាក់ទិន​ជាមួយនឹង​ការ​សម្រួល​នឹង​តំបន់​ឡើង​វិញ​សម្រួល​អនុក្រឹត្យ និង​សម្រួល​បង្គោល​តែ​ម្តង ។

រូបតំណាង

សម្តេច​ថា កា​សម្រួល​បង្គោល​គឺ​ប្រជាពលរដ្ឋ​ដែល​បាន​បង្ករ​បង្កើន​ផល​យូរ​មក​ហើយ​ត្រូវ​ពិនិត្យ​ចុះ​ទៅ​ក្នុង​នោះ​មាន​អភិបាលខេត្ត អភិបាលស្រុក មេឃុំ​នៅ​កន្លែង​ត្រូវ​សិក្សា ឧទាហរណ៍ ៖ គាត់​ធ្វើ​៥០០​ហិ​កតា ដោយ​យើង​ពិចារណា​ថា តើ​អាច​ដក​បង្គោល​ចេញ​ទាំង​៥០០​ហិ​កតា យើង​ដក​បង្គោល​ចេញ​ទាំង​៥០០​ហិ​កតា ឬ​បន្ត​ឲ្យ​គាត់​បន្ត​ធ្វើ​ទៀត ។

សម្តេច​បាន​អះ​អា​ថា ការ​អ្វី​ដែល​សម្តេច​និយាយ​នោះ គឺ​សំដៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើការ​បង្កបង្កើន​ផល​ជា​យូរ​មក​ហើយ មិន​សំដៅ​ចំពោះ​អ្នក​ដែល​ទៅ​ទន្ទ្រាន​រយៈពេល​២ ឬ​៤​ឆ្នាំ​នោះ​ទេ គឺ​ផ្ទៃ​ទាំងនោះ​ត្រូវ​ដកហូត ។ ប៉ុន្តែ​តំបន់​នៅ​ទី​នេះ ត្រូវ​បោះបង្គោល​មក​ជា​តំបន់​ពីរ​ដោយ​ទុក​ឲ្យ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​នៅ​ទីនោះ ។

សម្តេច​លើក​ឡើង​ថា តំបន់​ពីរ​ខ្លះ​ដែល​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​យូរហើយ ត្រូវ​ដាក់​ទៅ​ក្នុង​តំបន់​មួយ​តែ​ម្តង ដោយ​ប្រគល់​កម្មសិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ ។

សម្តេច​ថា​៖«​ចំណុច​នេះ​ត្រូវ​តែ​មើល​ឲ្យ​បាន​ច្បាស់ និង​ថ្លឹងថ្លែង​វ​រាង​បញ្ហា​ផលប្រយោជន៍​ដែល​ត្រូវ​ការពារ​សម្រាប់​ប្រទេស​ជាតិ និង​ផលប្រយោជន៍​ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ ដើម្បី​រស់រាន​មាន​បន្ត​ទៀត ដោយ​មាន​ផ្ទៃដី​បង្កបង្កើន​ផល​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​ទទូច​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ទទួល​សិទ្ធិ​បន្ត​ការ​ធ្វើ​ទទួលផល និង​ប្រជាពលរដ្ឋ​កាត់​ចេញពី​តំបន់​ពីរ​(​តំបន់​ទទួល​បាន​អាស្រ័យ​ផល​) ចូល​ទៅ​ក្នុង​តំបន់​មួយ (​តំបន់​ទទួល​បាន​កម្មសិទ្ធិ​) សូមកុំ​ឲ្យ​មានការ​ទន្ទ្រាន​យក​ដី​បន្ត​ផង​ដែរ ។

យ៉ាងណា​ក្តី សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ថា ការ​កែសម្រួល​ដក​បង្គោល​រហូត​ដល់​ឲ្យ​ផ្តល់​ឲ្យ​មានការ​អាស្រ័យ​ផល និង​ផ្តល់​ភាព​ស្របច្បាប់​ដល់​ប្រជាពលរដ្ឋ​ក៏​ទាមទារ​ឲ្យ​មានការ​កែសម្រួល​អនុក្រឹត្យ​ដែល​ឯកឧត្តម​លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ត្រូវធ្វើ​កិច្ចការ​នេះ ក្រោម​ការ​ដឹកនាំ​របស់​ឯកឧត្តម ជា សុ​ផា​រ៉ា ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ