ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​នេះ ពិតជា​សាហា.វ និង​ឃោរឃៅ​ណាស់

7 ឆ្នាំ មុន

ខេត្តកំពត ៖ ​សាកសព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​ត្រូវ​ឃាតករ​សម្លា.ប់​រុំ​សព​ជា​ច្រើន​ជាន់​ដឹក​យក​មក​ទម្លាក់​​ចោល​នៅ​ក្បែរ​ស្ពាន​មួយ​ឈ្មោះ «​ស្ពាន​អូ​ក្រសារ​» …

ខេត្តកំពត ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កើតឡើង កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​ត្រូវ​ឃាតករ​សម្លាប់​រុំ​សព​ជា​ច្រើន​ជាន់ ហើយ​ដឹក​មក​ទម្លាក់​​ចោល​នៅ​ក្បែរ​ស្ពាន​មួយ​ឈ្មោះ «​ស្ពាន​អូ​ក្រសារ​» ស្ថិត​លើ​ផ្លូវជាតិ​លេខ​៣  ក្នុងភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា សាកសព​មាន​ភិនភាគ​ដូច​ខាងក្រោម គឺ​ភេទ​ប្រុស មាន​អាយុ​ប្រហែល​ជាង​៣០​ឆ្នាំ សម្បុរ​សណ្តែកបាយ ស្លៀកខោ​លី​អូ ពណ៌​ឈាម​ជ្រូក ពាក់​អាវយឺត​បង្កង់ ពណ៌​ខ្មៅ​លាយ​ក្រហម ដែល​ស្លាប់​រយៈពេល​៤ ទៅ​៥​ថ្ងៃ​ហើយ ។

សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​០៤ វិច្ឆិកា ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឃឹម នី ហៅ​ល​ល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​អ្នក​រត់​តាក់ស៊ី មាន​អាសយដ្ឋាន នៅ​ភូមិ​វត្ត​អង្គ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត ។

ក្រោយ​ពី​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ សមត្ថកិច្ច​សន្និដ្ឋាន​ដំបូង​ថា ជា​រឿង​ប្លន់​សម្លាប់​យក​រថយន្ត នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដែល​ពេល​នេះ រថយន្ត​ជន​រង​គ្រោះ​ម៉ាក​កាម​រី​ហើម ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ ១C-៩៨១១​បាន​បាត់ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​ឃាតករ និង​រថយន្ត​ដែល​បាត់​នោះ ៕