ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌​ផ្តល់​គុណប្រយោជន៍​ផ្តល់​យុវជន

7 ឆ្នាំ មុន

សិស្ស​វិទ្យាល័យ DUNEARN នៃ​ប្រទេស​សិង្ហ​បុរី ចំនួន​៣០​នាក់ ចូលរួម​កម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌​ជាមួយ​សិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​ស្វែង​យល់​ពី​វប្បធម៌ ប្រពៃណី ភាសា ការ​សហការ​ធ្វើ​ការងារ​ជា​ក្រុម

សិស្ស​វិទ្យាល័យ DUNEARN នៃ​ប្រទេស​សិង្ហ​បុរី ចំនួន​៣០​នាក់ ចូលរួម​កម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌​ជាមួយ​សិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​ស្វែង​យល់​ពី​វប្បធម៌ ប្រពៃណី ភាសា ការ​សហការ​ធ្វើ​ការងារ​ជា​ក្រុម ការ​ទំនាក់ទំនង ព្រមទាំង​បង្កើន​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​។

កម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌​ពេញ​មួយ​ថ្ងៃនេះ បាន​ផ្តល់​ឲ្យ​សិស្ស​សាលារៀន​វ៉េ​សឡា​ញន៍ អនុវត្ត​ភាសា​អង់គ្លេស បង្កើន​ភាព​ក្លាហាន​ក្នុង​ការ​ទំនាក់ទំនង ទទួល​បាន​នូវ​របៀប​ធ្វើ​បដិសណ្ឋាកិច្ច​ជាមួយ​ភ្ញៀវ​បរទេស ជម្រុញ​មិត្តភាព​រវាង​យុវជន​នៃ​ប្រទេស​កម្ពុជា ជាមួយ​យុវជន​ប្រទេស​សិង្ហ​បុរី​។ សកម្មភាព​ក្នុង​កម្មវិធី​មានការ​ធ្វើ​ការងារ​ជា​ក្រុម ការ​រៀបចំ​សួនផ្កា ការ​សម្តែង​របាំ និង​ការ​រៀន​ភាសាជាតិ​។

យោង​តាម​អនុស្សា​រណៈ​យោគយល់​គ្នា​រវាង​វិទ្យាល័យ DUNEARN នៃ​ប្រទេស​សិង្ហ និង​ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ភាគី​ទាំង​ពីរ​នឹង​រៀបចំ​កម្មវិធី​ផ្លាស់​ប្តូរ​វប្បធម៌ ការ​ផ្លាស់​ប្តូរ​កម្មវិធី​សិក្សា និង​កា​បោះជំរុំ​រួម​គ្នា ដែល​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​សិង្ហ​បុរី​។

កម្មវិធី​ខាងលើ​នេះ រៀបចំ​ឡើង​នៅ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ សាខា​ដូនពេញ នៅ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា​។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បា​នប​ញ្ចូ​ន​សិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ចូលរួម​បោះជំរុំ​យុវជន​អាស៊ាន​នៅ​ប្រទេស​ថៃ ចំនួន​២​លើក បញ្ជូន​សិស្ស​ឆ្នើម​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី ចំនួន​២​លើក និង​បាន​ធ្វើ​ការងារ​សង្គម​ជាមួយ​សាលា​មក​ពី​សហរដ្ឋអាមេរិក​។

លើស​ពី​នេះ ក្រុមហ៊ុន បាន​និង​កំពុង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលា​នៅ​ក្រៅប្រទេស ដើម្បី​សិក្សា​ពី​លទ្ធភាព​ក្នុង​កា​រប​ញ្ជូ​ល​កម្មវិធី​សិក្សា​ថ្មី ហើយ​ប្លែក ព្រមទាំង​ផ្តល់​ឱកាស​យុវជន​កម្ពុជា​ស្វែងរ​យល់​ពី​ស្ថានភាព សេដ្ឋកិច្ច វប្បធម៌ ប្រពៃណី និង​ការ​អប់រំ​ពី​បណ្តា​ប្រទេស ដែល​ជា​ដៃគូ​។