ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្របីរាប់រយក្បាលចេញទៅវៀតណាម​​តាមច្រក​របៀង​​ក្រសាំងជ្រំ​យ៉ាង​រំភើយ​រាល់​ថ្ងៃ​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖ ​ឈ្មួញ​លួច​ដេញ​ក្របី​ជិត២០០ក្បាល​ឆ្លងដែន​ទៅ​ប្រ​ទេស​វៀតណាម ​ដោយ​គ្មាន​រំខាន​​ដល់​សមត្ថ​កិច្ច​ណា​ឡើយ ​។ ឈ្មួញ​លួច​ដេញ​ក្របី​ឆ្លងដែន​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៣និង៣០នាទី​រសៀល​ថ្ងៃទី២៤ ឧសភា ២០២២ ស្ថិតនៅ​ចំណុច​ស្លាប​ស្តាំ​នៃ​ប៉ុ​ស្តិ៍​​ច្រករបៀង​ក្រសាំង​ជ្រំ…

ខេត្តស្វាយរៀង ​៖ ​ឈ្មួញ​លួច​ដេញ​ក្របី​ជិត២០០ក្បាល​ឆ្លងដែន​ទៅ​ប្រ​ទេស​វៀតណាម ​ដោយ​គ្មាន​រំខាន​​ដល់​សមត្ថ​កិច្ច​ណា​ឡើយ ​។ ឈ្មួញ​លួច​ដេញ​ក្របី​ឆ្លងដែន​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៣និង៣០នាទី​រសៀល​ថ្ងៃទី២៤ ឧសភា ២០២២ ស្ថិតនៅ​ចំណុច​ស្លាប​ស្តាំ​នៃ​ប៉ុ​ស្តិ៍​​ច្រករបៀង​ក្រសាំង​ជ្រំ ក្នុង​ភូមិ​ក្រសាំង​ជ្រំ​ ឃុំ​គ្រួស ​ស្រុក​ស្វាយជ្រំ ​។

​បើ​តាម​អ្នក​ស៊ី​ឈ្មួល​ដេញ​ក្របីបាន​ឲ្យដឹង​ថា ពួកគេ​រស់នៅ​ក្នុង​ភូមិ​ក្រសាំង​ជ្រំ ប្រកប​របរ​​ស៊ី​ឈ្នួល​ដេញ​ក្របីគេ​រាល់ថ្ងៃ​ មាន​គ្នា៤នាក់ ក្នុង​ពេល​ដេញ​ម្តង​មាន​ក្របី​ចាប់ពី១៥០ ទៅ២០០ក្បាល គឺ​ដេញ​គៀង​ក្របី​ចេញពី​ភូមិ​ក្រាំងលាវ​ឃុំ​ស្វាយធំ ស្រុក​ស្វាយជ្រំ កាត់តាម​វាលស្រែ ឆ្ពោះ​មក​ព្រំ​ដែន​ស្ថិតនៅ​ភូមិ​ក្រសាំង​ជ្រំ​ ឃុំ​គ្រួស​ ស្រុក​ស្វាយជ្រំពេល​ដល់​ព្រំដែន ​គឺ​ខាង​វៀតណាម​គេ​ចាំ​ទទួល ដូច្នេះ ​ពួកគេ​ដេញ​ក្របី​ឲ្យ​ចុះ​ព្រែក​ឆ្លងដែន​ចូល​ទៅ​ប្រទេស​វៀតណាមតែម្តង ។

​ប្រភព​បន្ត​ថា ការ​បង់​សេវា សមត្ថកិច្ចព្រំដែន ស្ថាបន័​ន​គយ ឬ​ពេទ្យសត្វ​ដែរ​ឬទេ ? ពួកគេ​និយាយ​ថា អត់​ដឹង​ទេ គឺ​ក្រុមហ៊ុន​គេ​ជា​អ្នករត់​ការ ហើយ​ម្ចាស់​ក្របី​ប្រាប់​ថា ឲ្យ​ដេញ​ក្របី​តាម​វាល​ស្រី ធ្វើ​ដូចជាដេញ​ក្របី​ទៅ​ឃ្វាល ។​ ហើយ​ជាទូទៅ​ពួកគេ​ដេញ​ក្របី​ពី​ភូមិ​ក្រាំងលាវ​មក​គឺ​វេលា​ម៉ោង​១២ថ្ងៃត្រង់​ ឬ​ម៉ោង១រសៀល ពេល​មកដល់​ព្រំដែន​គឺ​ម៉ាង៣ជាង​ ឬ​ម៉ាង៤រសៀល គេ​ឲ្យថ្លៃ​ឈ្នួល​ដេញ​ក្របី​ម្នាក់១០ម៉ឺន​រៀល​។​

ទាក់ទិន​ករណីនេះ​ដែរ​ សមត្ថកិច្ច​វរ​ការពារ​ព្រំដែន​ប៉ុ​ស្តិ៍ច្រករបៀង​ក្រសាំង​ជ្រំ​បាន​និយាយ​ថា អត់​បានដឹង​ទេ ជា​ធម្មតា​ឃើញ​ប្រជាពលរដ្ឋ​ឃ្វាលគោ​ក្របី នៅ​តាម​វាលស្រែ ជិត​ព្រំដែន​ពេលល្ងាច​ពួកគេ​ដេញ​ទៅផ្ទះ​វិញ ជា​ធម្មតា ចំពោះ​មាន​ឈ្មួញ​បន្លំ​ដេញ​ក្របី មក​ឃ្វាល​តាម​វាលស្រែ​ហើយ​លួច​ដេញ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​នោះ គឺ​មិនបាន​ដឹង​ទេ​។

​ចំពោះ​មន្ត្រី​ពេទ្យសត្វ​វិញ​បាន​ឲ្យដឹង​ថា គោក្របី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ព្រំដែន គេ​ចិញ្ចឹម ពេល​គេ​លក់ដូរ​ទៅ​ប្រទេសជិត​ខាង គឺជា​ធម្មតា ការដោះដូរ​ទំនិញ ដូចជា​ស្រូវ បន្លែបង្ការ​ជាដើម មន្ត្រី​ជំនាញ​មិន​អាច​គ្រប់គ្រង​បានទេ ហើយ​កន្លងមក ក៏​មាន​ប្រជាជន​វៀតណាម​ដេញគោ​ក្របី​ឆ្លងដែន​មក​ឃ្វាល​នៅ​ប្រទេសខ្មែរ​​យើង​ដែរ ដូច្នេះ​ ពិបាក​គ្រប់គ្រង ​។​

ព័ត៌មានបន្ថែមនឹង​មានផ្សាយជូនលើ​កាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ