ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​នាង​សង្សារ​ឱ្យ​មិត្តភក្តិ ចាប់រំលោ.ភ​បូក​បាន​2​នាក់ ប្រុង​2​នាក់​ទៀត​នាង​រត់​រួច

7 ឆ្នាំ មុន

ខេត្ដស្វាយរៀង ៖ យុវជន​ម្នាក់​បាន​ក្លាយជា​ជន​អគតិ​បំផ្លាញ​អនាគត​នារី​ជា​សង្សារ​របស់​ខ្លួន ដោយ​ប្រើ​ល្បិច​នាំ​នាង​យក​ទៅ​ឲ្យ​មិត្តភក្តិ​ ចាប់រំលោ.ភ​បូក​ដល់​ទៅ​២​នាក់

ខេត្ដស្វាយរៀង ៖ យុវជន​ម្នាក់​បាន​ក្លាយជា​ជន​អគតិ​បំផ្លាញ​អនាគត​នារី​ជា​សង្សារ​របស់​ខ្លួន ដោយ​ប្រើ​ល្បិច​នាំ​នាង​យក​ទៅ​ឲ្យ​មិត្តភក្តិ​ ចាប់រំលោភ​បូក​ដល់​ទៅ​២​នាក់ ហើយ​បម្រុងឲ្យ​មិត្តភក្តិ​២​នាក់​ទៀត​រំលោភ​បន្ត ប៉ុន្តែ​នារី​រង​គ្រោះ​បាន​ព្យាយាម​រត់​ចេញ​ហើយ​ស្រែក​ឆោឡោ​ប្តឹង​សមត្ថកិច្ច ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​៣​នាក់ និង​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​រួច ។

ករណី​នាំ​សង្សារ​ទៅ​ចាប់រំលោភ​បូក​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ២០១៦ វេលា​ម៉ោង​៥​និង​១០​នាទី​ភ្លឺ នៅ​ក្នុង​បន្ទប់​លេខ​A2 ផ្ទះ​ជួល​របស់​ឈ្មោះ លី សម្បត្តិ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

បើ​តាម​មន្ត្រី​នគ​បាល​ក្រុង​បា​វិតបាន​ឲ្យ​ដឹង​ថា ករណី​រំលោភ​សេពសន្ថវៈ​នេះ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​៤​នាក់ ១-​ឈ្មោះ សៀវ ដា​រ៉ា (​ហៅ​ក្រៅ​អា​ច្រមុស​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ។ ២-​ឈ្មោះ សុខ ផា (​ហៅ​សឺ​ង​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​កា​សុ​ី​ណូ មាន​ទីលំនៅ​ភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត ។ ៣-​ឈ្មោះ វ៉ា វ​ណ្ណា​ដា​រ៉ា (​ម៉ាច់​) ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត  និង ៤-​ឈ្មោះ ង៉ុ​ន ចិន្តា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត (​រត់គេច​ខ្លួន​បាត់​) ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​យប់​កើតហេតុ​គេ​ឃើញ​ឈ្មោះ សុខ ផា (​ហៅ​អា​សឺ​ង​) ជា​បុគ្គលិក​កាស៊ីណូ​ក្រុង​បា​វិត និង​នារី​រង​គ្រោះ អាយុ​១៥​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ​ដែរ មាន​ទីលំនៅ​ស្រុក​ស្វាយ​ទាប បាន​នាំ​គ្នា​ទៅ​ដេក​រួមមេត្រី​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល ។ ក្រោយមក ក៏​ឃើញ​ជនសង្ស័យ​៣​នាក់​ទៀត ​ដើរ​ចូល​ដេក​ក្នុងផ្ទះ​ជួល​នោះ​ជា​បន្តបន្ទាប់ ។

លុះ​ព្រឹក​ឡើង​វេលា​ទៀប​ភ្លឺ ក្រោយ​ពី​ជន​ឈ្មោះ សុខ ផា ហៅ​អា​សឺ​ង រួមរ័ក​ជាមួយ​នាង​ស្កប់ស្កល់​ហើយ ក៏​ឲ្យ​មិត្តភក្តិ​របស់​ខ្លួន​ចាប់រំលោភ​នាង​បន្ត​ទៀត ។ ពេល​ដឹង​ថា​សង្សារ​ក្បត់ចិត្ត​នាំ​មិត្តភក្តិ​ចាប់រំលោភ​បូក​នាង​ក៏​រត់​ចេញ​មក​ក្រៅ​បន្ទប់​ហើយ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។ សមត្ថកិច្ច​ក៏​ចាត់​កម្លាំង​មក​ព័ទ្ធ​ចាប់​បាន​៣​នាក់ រីឯ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ ។

នគរបាល​ក្រុង​បា​វិត បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៣​នាក់​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ ។ រហូត​ដល់​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕