ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​រ៉ូ​បូ​ប្រយុទ្ធ​រុ​ស្ស៊ី​ដែល​ផលិត​សម្រាប់​កាត់​បន្ថយ​ការ​បាត់បង់​មនុស្ស​លើ​ទីលាន​ប្រតិបត្តិការ

7 ឆ្នាំ មុន

ពិត​ហើយ​បណ្តា​រ៉ូ​បូ ត្រូវ​បាន​ផលិត​ដើម្បី​កាត់​បន្ថយ​ការ​បាត់បង់​មនុស្ស​ពេល​ធ្វើ​ប្រតិបត្តិការ​ហើយ​អាច​បំពេញ​បណ្តា​បេសកកម្ម​ដែល​មនុស្ស​ពុំ​អាច​បំពេញ​បាន ។ រ៉ូ​បូ​ប្រយុទ្ធ​ត្រូវ​បាន​ប្រើប្រាស់​កាន់តែ​ច្រើន​ក្នុង​កងទ័ព​រុ​ស្ស៊ី ។

ពិត​ហើយ​បណ្តា​រ៉ូ​បូ ត្រូវ​បាន​ផលិត​ដើម្បី​កាត់​បន្ថយ​ការ​បាត់បង់​មនុស្ស​ពេល​ធ្វើ​ប្រតិបត្តិការ​ហើយ​អាច​បំពេញ​បណ្តា​បេសកកម្ម​ដែល​មនុស្ស​ពុំ​អាច​បំពេញ​បាន ។ រ៉ូ​បូ​ប្រយុទ្ធ​ត្រូវ​បាន​ប្រើប្រាស់​កាន់តែ​ច្រើន​ក្នុង​កងទ័ព​រុ​ស្ស៊ី ។

រ៉ូ​បូ​ទាំងនោះ​រួម​មាន​រ៉ូ​បូ​ដែល​ប្រើ​សម្រាប់​ត្រាយផ្លូវ​ដែល​រាយ​គ្រាប់​មីន រ៉ូ​បូ​ធ្វើ​ប្រតិបត្តិការ​ស៊ើបអង្កេត​ហើយ​រ៉ូ​បូ​ទាំងឡាយ​អាច​ប្រើ​ក្នុង​ទឹក លើ​ទឹក លុក​ចូល​ក្នុង​អណ្តាតភ្លើង ព្រមទាំង​ក្នុង​បណ្តា​កន្លែង​ដែល​ពិបាក​ចូល សរុប​មក​បណ្តា​រ៉ូ​បូ ប្រយុទ្ធ​ត្រូវ​បាន​ធ្វើ​អាជីវកម្ម​រួច​ហើយដោយ​កង​យោធា​រុ​ស្ស៊ី ។

កងទ័ព​រុ​ស្ស៊ី​មាន​ទិស​ដៅ​អភិវឌ្ឍន៍​និង​ធ្វើ​អាជីវកម្ម​បច្ចេកទេស​រ៉ូ​បូ​រហូត​ដល់​ឆ្នាំ​២០២៥ ដែល​ដល់​ពេល​នោះ​បណ្តា​រ៉ូ​បូ​មាន​ចំណែក​ធំ​មួយ​ក្នុង​រចនាសម្ព័ន្ធ​ទូទៅ​នៃ​គ្រឿង​សព្វាវុធ​និង​សម្ភារ​យោធា​រុ​ស្ស៊ី​ដែល​នឹង​មាន​ដល់​៣០% ។ តើ​បណ្តា​រ៉ូ​បូ​ប្រយុទ្ធ​រុ​ស្ស៊ី​មាន​អ្វី​ខ្លះទៅ ?

-​រ៉ូ​បូ URAN-9 ផលិត​ដើម្បី​ធានា​ដល់​ការ​ស៊ើបការណ៍ និង​ជួយ​ទ្រទ្រង់​បណ្តា​កងឯកភាព​យោធា ។ រ៉ូ​បូ​នោះ​បំពាក់​កាណុង​ស្វ័យប្រវត្តិ​ទំហំ​៣០​ម​.​ម​រួម​នឹង​កាំភ្លើងយន្ត ព្រមទាំង​បណ្តា​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ បញ្ជា​ដោយ​តេឡេកុំម៉ង់ ATAKA ។ វត្តមាន​របស់​មី​ស៊ី​ល​បញ្ជា ATAKA អាច​ឱ្យ​រ៉ូ​បូ​នោះ​ប្រយុទ្ធ​ហើយ​កម្ទេច​បណ្តា​រថក្រោះ​ប្រយុទ្ធ​ទំនើប​ៗ​ក្នុង​រង្វង់​៨០០០​គ​.​ម​។ រ៉ូ​បូ​នោះ​ក៏​មាន​ប្រព័ន្ធ​តម្រង់​ឡាស៊ែរ​ផង​ដែរ ។

-​រ៉ូ​បូ URAN-6 ជា​រ៉ូ​បូ​បោសសម្អាត​មីន​ដែល​ខ្លួន​វា​មួយ​អាច​ធ្វើការ​ជំនួស​អ្នក​ដោះ​មីន​ដល់​២០​នាក់ ។ អ្នកឯកទេស​អាច​ទទួល​សញ្ញា​ពី​វត្តមាន​គ្រាប់​មីន​តាម​រយៈ​បណ្តា​កាមេរ៉ា​ស្ថិត​លើ​រ៉ូ​បូ​នោះ​។ វា​មាន​បណ្តា​ថ្នង ព្រមទាំង​ឡា​ម​ប៊ុល​ដូ​ហ្ស័​រ​រុករក ហើយ​កម្ទេច​គ្រាប់​មីន​ឬ​គ្រាប់​មិន​ទាន់​ផ្ទុះ ។ វា​អាច​ធន់​នឹង​កម្លាំង​ផ្ទុះ​រហូត​ដល់​៦០​គ​.​ក្រ​នៃ​គ្រឿងផ្ទុះ TNT។

-​រ៉ូ​បូ URAN-14 ជា​រ៉ូ​បូ​ប្រើ​ពន្លត់ភ្លើង​ក្នុង​បណ្តា​ទីតាំង​លំបាក​ចូល ។ វា​អាច​បំពេញការងារ​ក្រោម​កំ​ដៅ​យ៉ាង​ខ្ពស់ ព្រមទាំង​មាន​វត្តមាន​នៃ​ការ​ផ្ទុះ​គ្រាប់​មីន​ជាយថាហេតុ​ជា​គ្រោះថ្នាក់​ពិតប្រាកដ​សម្រាប់​ពួក​អ្នក​ពន្លត់ភ្លើង ។

-​រ៉ូ​បូ STRELOK ជា​រូ​៉​បូ​បាញ់កាំភ្លើង​យន្ត បំពាក់​ដោយ​កាំភ្លើងយន្ត PKM ទំហំ​៧,៦២​ម​.​ម ។ វា​មានមុខ​ងារ​វាយលុក​លើ​បណ្តា​អគារ​នៅ​តំបន់​ក្រុង ។ ជាមួយ​ល្បឿន​ចល័ត​ស្មើនឹង​ល្បឿន​ចល័ត​របស់​មនុស្ស វា​អាច​ឡើង​កាំជណ្តើរ​នានា ។ ចម្ងាយ​ត្រួតពិនិត្យ​វា​លើ​ទីលាន​ដល់​២០​គ​.​ម និង​រហូត​ដល់​៥​គ​.​ម ក្នុង​ទីក្រុង ។

-​រ៉ូ​បូ  PLATFORM-M ជា​រ៉ូ​បូ​អាច​ល្បាត​ការពារ​បណ្តា​ទីតាំង​រសើប ហើយ​បំពេញបេសកកម្ម​ស៊ើបការណ៍ ។ កាំភ្លើង​បាញ់​គ្រាប់បែក​និង​កាំភ្លើងយន្ត​បំពាក់​ឱ្យ​រ៉ូ​បូ​នោះ​សុទ្ធតែ​ស្វ័យប្រវត្តិ​ទាំងស្រុង ។

-​រ៉ូ​បូ RTK VN ផលិត​ជា​ពិសេស​សម្រាប់​ការពារ​បណ្តា​ទីតាំង​របស់​កងកម្លាំង​មី​ស៊ី​ល​យុទ្ធសាស្ត្រ ។ រ៉ូ​បូ​នោះ​ត្រួតពិនិត្យ​ពី​ចម្ងាយ​ក៏​អាច​បំពេញបេសកកម្ម​ស៊ើបការណ៍ រុករក កំណត់ និង​វាយប្រហារ​បណ្តា​គោលដៅ ធានា​ការ​ជួយ​បាញ់​ទ្រទ្រង់​ដល់​បណ្តា​អង្គភាព​យោធា​ហើយ​ល្បាត ។

-​រ៉ូ​បូ GNOM ជា​រ៉ូ​បូ​មុជទឹក​មាន​រ៉ា​ដា​អាច​មើលឃើញ​ក្នុង​ជម្រៅ​លើស​ពី​១០០​ម៉ែត្រ រួច​អាច​រក​គ្រប់​មីន គ្រាប់បែក​បុក ព្រមទាំង​គ្រឿងផ្ទុះ​ឯទៀត​ៗ​ក្នុង​ទឹក ។

-​រ៉ូ​បូ NEREKHTA ប្រើ​ស៊ើបការណ៍ និង​ដឹក​ជញ្ជូន​បំពេញបេសកកម្ម​យុទ្ធសាស្ត្រ​ផ្សេង​ៗ​។  វា​ជា​រ៉ូ​បូ​សាកល​បំពេញភារកិច្ច​ផ្សេង​ៗ​ដូច​ជា ល្បាត ស៊ើបការណ៍ និង​ធ្វើ​សកម្មភាព​លើ​ទីលានប្រយុទ្ធ ។ វា​បំពាក់​ដោយ​កាំភ្លើងយន្ត​រថក្រោះ​ដែល​អាច​បំពេញ​តួនាទី​ប្រយុទ្ធ​ក្នុង​ក្រុង ។

-​រ៉ូ​បូ ARGO សម្រាប់​ស៊ើបការណ៍​និង​ល្បាត​ព្រមទាំង​អាច​កម្ទេច​កង​ទាហានជើងគោក ព្រមទាំង​បណ្តា​សម្ភារ​ធុន​ស្រាល​របស់​សត្រូវ ។ វា​អាច​ចល័ត​លើ​ទីលាន​មាន​គ្រោះថ្នាក់​និង​កាត់​ភ្នំ និង​អាច​ជួយ​បាញ់​ទ្រទ្រង់​កងកម្លាំង​វាយលុក ព្រមទាំង​ជួយ​បញ្ជូន​ភស្តុ​ភារ​និង​គ្រាប់រំសេវ​សម្រាប់​កងឯកភាព​ប្រយុទ្ធ​នៅ​តាម​ឆ្នេរសមុទ្រ​ទៀត​ផង ៕