ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​សាច់​ណាស់ !

7 ឆ្នាំ មុន

មាន​បាតុកម្ម​តវ៉ា​ខ្លះ​មាន​តម្លៃ​ដោះស្រាយ​…​គ្រាន់តែ​ប្រមូលគ្នា​តវ៉ា​ទាមទារ​ភ្លាម ទទួល​បាន​ដំណោះស្រាយ​ភ្លាម​ៗ​ដែរ​…​ករណី​នេះ​មាន​ច្រើន​មក​ហើយ​…​

មាន​បាតុកម្ម​តវ៉ា​ខ្លះ​មាន​តម្លៃ​ដោះស្រាយ​…​គ្រាន់តែ​ប្រមូលគ្នា​តវ៉ា​ទាមទារ​ភ្លាម ទទួល​បាន​ដំណោះស្រាយ​ភ្លាម​ៗ​ដែរ​…​ករណី​នេះ​មាន​ច្រើន​មក​ហើយ​…​។ ​ប៉ុន្តែ​មាន​បាតុកម្ម​ទាមទារ​តវ៉ា​ខ្លះ​ទៀត​…​ប្រៀប​ដូច​គ្មាន​តម្លៃ​…​គ្មាន​ដំណោះស្រាយ​…​វា​ហាក់ដូច​ដដែល​ៗ…​ទំនង​អាជ្ញាធរ​គ្រាន់តែ​ឮឈ្មោះ​ក្រុម​នេះ ក្រុម​នោះ​គេច​មុខ​អស់ ។

អ្នក​តវ៉ា​ចេញ​មក​ពី​តំបន់​បឹង​កក់​…​មក​ពី​តំបន់​ផ្សេង​ៗ​ទៀត​ក្នុង​រាជធានី​…​ស្ទើរ​អស់​តម្លៃ​ទៅ​ហើយ​…​រឿង​ដី រឿង​ផ្ទះសម្បែង​ក៏​មួយ​ក្រុម​ហ្នឹង​…​រឿង​ផ្សេង​ៗ​ទៀត​ពាក់ព័ន្ធ​មនុស្ស​ត្រូវ​ចាប់ខ្លួន​ក៏​ឃើញ​មុខ​ដដែល​មួយ​ក្រុមហ្នឹង ! ពាក់ព័ន្ធ​សាលាដំបូង​កោះហៅ ឬ​កាត់ទោស​ក៏​ឃើញ​តែ​មួយ​ក្រុម​ហ្នឹង !!

លោក​អភិបាល​រាជធានី​ដែល​ជា​មេខ្លោង​ដោះស្រាយ​…​ទំនង​ដូច​លែង​ខ្វល់​ទៅ​ហើយ​…​លោក​អភិបាល​ធ្លាប់​ឱ្យឈ្មោះ​ថា ជា​បា​តុករ​«​ពហុ​វិស័យ​…»​មិន​តែប៉ុណ្ណោះ លោក​អភិបាល​ធ្លាប់​បាន​សំណូមពរ​ឱ្យ​អង្គការ​មួយ ពីរនោះ​មេត្តា​ដោះ​លែង​អ្នក​«​ពហុ​វិស័យ​»​នេះ​ផង​…​ទុក​ឱកាស​ឱ្យ​ពួក​គេ​ទៅ​ធ្វើការ​រក​ស៊ី​ផង​…​កុំ​ស្មាន​គ្មាន​អ្នក​ណា​ដឹង !

ក្រុម​អ្នក​តាមដាន​និយាយ​ថា អាណិត​ក្រុម​អ្នក​តវ៉ា​ចេញពី​«​ពហុ​វិស័យ​»​ណាស់​…​ដូច​ជា​ត្រូវ​បង្វិល​គ្នា​រក​ពេល​មើល​កូន មើល​ចៅ​…​មើល​ប្តី មើល​ប្រពន្ធ​មិន​បាន​កក់ក្តៅ​សោះ​…​ប្រើ​គ្នា​នោះ​ប្រើ​…​ជា​ពិសេស​ចំណាយ​សរសេរ​បដា​ជា​ខ្មែរ​ក៏​មាន​…​ជា​អង់គ្លេស​កាន់តែ​ច្រើន​ក៏​មាន​…​ទីបំផុត​យក​ទៅ​ឱ្យ​ប៉ូលិស ប៉េ​អឹ​ម​ចាប់​ហែក​ចោល​…​រុញច្រាន​ហើម​មុខ ហើម​មាត់​…​អាណិត​ជាងគេ​លោកយាយ​ម៉ាំ​មី​ដែល​មាន​តែ​ស្បែក​ដណ្តប់​ឆ្អឹង​…​ប្រើ​ឱ្យទៅ​អង្គុយ​ហាលភ្លៀង ហាលថ្ងៃ​…​គេ​ច្រាន​គាត់​ម្តង​ៗ​ត្រឡប់ត្រឡិន​…

បើ​មុខ​ដដែល​ៗ​តវ៉ា​«​ពហុ​វិស័យ​»​បែប​នេះ​…​បាយបិណ្ឌ​ជា​បាយបាត្រ​បែប​នេះ​…​តើ​មាន​អាជ្ញាធរ​ណា​មានចិត្ត​ដោះស្រាយ​ជូន​ទៅ ? មាន​តែ​ប៉ូលិស ប៉េ​អឹ​ម ចាប់​អូស​បោះ​ដាក់​ឡាន ដែល​កាន់តែ​អាណិត​សាច់​ប៉ុណ្ណោះ ។ អ្នក​ដែល​អាណិត​ពួក​គាត់​ជាងគេ គឺ​«​កោះសន្តិភាព​» ៕
             អា​ឡេវ