ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជេរ​ប្រមាថ​ម្តាយ​ញឹកញាប់​ពេក ទ្រាំ​លែង​បាន ទាញ​ពូថៅ​…

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ បុរស​ម្នាក់​ខឹង​ខ្លាំង​ពេក​រហូត​ទ្រាំ​លែង​បាន​ទាញ​ពូថៅ​វាយ​ម្តាយមីង​សាច់ថ្លៃ​របស់​ខ្លួន​ជា​ច្រើន​ពូថៅ​បណ្ដាល​ឲ្យ​រង​របួស​ជា​ធ្ងន់ធ្ងរ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន …

ខេត្តក្រចេះ ៖ បុរស​ម្នាក់​ខឹង​ខ្លាំង​ពេក​រហូត​ទ្រាំ​លែង​បាន​ទាញ​ពូថៅ​វាយ​ម្តាយមីង​សាច់ថ្លៃ​របស់​ខ្លួន​ជា​ច្រើន​ពូថៅ​បណ្ដាល​ឲ្យ​រង​របួស​ជា​ធ្ងន់ធ្ងរ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​នៅ​ភូមិ​វាល​បី​ចក្រី​ហេង ឃុំ​២​ធ្នូ ស្រុក​ស្នួល កាលពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ ស្រ៊ា ផា​ន់​នី អាយុ​២៥​ឆ្នាំ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ភណ្ឌ អាយុ​២៩​ឆ្នាំ ជា​ម្តាយមីង​សាច់ថ្លៃ រស់នៅ​ផ្ទះ​កើតហេតុ​ជាមួយ​គ្នា ។

លោក​វរសេនីយ៍ទោ ចាន់ សុ​គី​ម អធិការ​នគរបាល​ស្រុក​ស្នួល បាន​សម្រង់​ចម្លើយ​សារភាព​របស់​ជន​ដៃដល់​ថា មូលហេតុ​ដែល​ឈាន​ឲ្យ​ជន​នេះ​បាន​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះជា​ម្តាយមីង ដោយសារ​ខឹង​ម្តាយមីង​រូប​នោះ​ជេ​រ​ប្រមាថ​ម្តាយ​របស់​ខ្លួន​ដែល​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​ច្រើន​លើក​ច្រើន​សារ ។ ហើយ​នៅ​ថ្ងៃ​កើតហេតុ ស្ត្រី​រង​គ្រោះ​ក៏​បាន​ជេ​រ​​ប្រមាថ​ម្តាយ​ជន​ដៃដល់​ម្តងទៀត ទើប​ជន​នេះ​ទ្រាំ​លែង​បាន ស្រវា​បាន​ពូថៅ​យក​មក​វាយ​ម្តាយមីង​រូប​នោះ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ តែ​មិន​បាន​កាប់​ទេ ។

យ៉ាងណា​ក៏​ដោយ ជន​ដៃដល់​ត្រូវ​ជាប់ចោទ​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ត្រូវ​បាន​ឃាត់ខ្លួន ហើយ​នគរបាល​ក៏​គ្រោង​នឹង​បញ្ជូន​ខ្លួន​បន្ត​ទៅ​ស្នងការដ្ឋាន​ខេត្ត​ដើ​ម្ប​បន្ត​នីតិវិធី ៕