ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រហារជីវិត​ប្តី​ប្រ​ព​ន្ឋ​ដែល​បង្អត់អាហារ​ស្ត្រី​ខ្មែរ​ដល់​ស្លា.ប់

7 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖​ ទីបំផុត​ទៅ​សាលា​ឧ​ទ្ឋ​រណ៍​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​សម្រេច​កាត់ទោស​ប្រហារជីវិត​ទៅ​លើ​ប្តី​ប្រ​ព​ន្ឋ​ជនជាតិ​

ប្រទេស​ម៉ា​ឡេ​ស៊ី ៖​ ទីបំផុត​ទៅ​សាលា​ឧ​ទ្ឋ​រណ៍​របស់​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​សម្រេច​កាត់ទោស​ប្រហារជីវិត​ទៅ​លើ​ប្តី​ប្រ​ព​ន្ឋ​ជនជាតិ​ម៉ា​ឡេ​ស៊ី​ដែល​បង្អត់អាហារ​ស្ត្រី​ខ្មែរ​អ្នកបម្រើ​រហូត​ដល់​បាត់​បង់ជីវិត ។

ការ​សម្រេច​របស់​សាលា​ឧ​ទ្ឋ​រណ៍​កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៦​កន្លង​មកនេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​នៃ​ខេត្ត​ប៉េ​ណាំង នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ឆ្នាំ​២០១៣ បាន​កាត់ទោស​ប្តី​ប្រពន្ធ​រូប​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២៤​ឆ្នាំ​ក្នុង​ម្នាក់​ៗ  ពី​បទ​មនុស្សឃាត​ដោយ​អ​ចេតនា​នោះ​រួម​ក ។

ជនជាតិ​ម៉ា​ឡេ​ស៊ី​ដែល​ត្រូវ​ប្រហារជីវិត​នោះ ប្តី​ឈ្មោះ​Soh Chew Tong អាយុ​៤៦​ឆ្នាំ និង​ប្រ​ព​ន្ឋ​ឈ្មោះ Chin  Chui Ling  អាយុ​៤៣ ឆ្នាំ ។

គួរ​រំ​ឮ​កថា ស្ត្រី​ខ្មែរ​អ្នកបម្រើ​ប្តី​ប្រ​ព​ន្ឋ​ខាងលើ ដែល​គេ​មិន​បង្ហាញ​ឈ្មោះ តែ​ខាង​មន្ត្រី​សុខាភិបាល​ម៉ា​ឡេ​ស៊ី​ថា នាង​មាន​អាយុ​២៤​ឆ្នាំ កម្ពស់​១,៥០ ទម្ងន់​តែ​២៦​គីឡូក្រាម​ប៉ុណ្ណោះ​នៅ​ពេល​ស្លាប់ បាន​ទៅ​រស់នៅ​ស៊ីឈ្នួល​ប្តី​ប្រពន្ធ​ដែល​ត្រូវ​ប្រហារជីវិត​នោះ​កាលពី​ឆ្នាំ​២០១១ តែ​ដោយសារ​ការ​បង្អត់អាហារ​ស្ត្រី​ខ្មែរ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ ក៍បាន​ស្លាប់​នៅ​ឆ្នាំ​២០១២​កន្លង​ទៅ​៕