ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​លក់​ជា​ផ្លូវការ​ហើយ !!! លោក​អ្នក​អាច​ជាវ iPhone 7 និង iPhone 7 Plus នៅ​គ្រប់​សាខា​ iOne

7 ឆ្នាំ មុន

ហាង iOne ទើបតែ​ប្រកាស​នូវ​ការ​មក​ដល់ និង​ចាប់ផ្តើម​លក់​ជា​ផ្លូវការ​ទូរស័ព្ទ iPhone ជំនាន់​ថ្មី​ដែល​លោក​អ្នក​កំពុង​តែ​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ នៅ​ថ្ងៃ​ទី​០៤ ខែ វិច្ឆិកា ឆ្នាំ​២០១៦ នេះ​។ ហាង iOne ដែល​ទទួល​បាន

ហាង iOne ទើបតែ​ប្រកាស​នូវ​ការ​មក​ដល់ និង​ចាប់ផ្តើម​លក់​ជា​ផ្លូវការ​ទូរស័ព្ទ iPhone  ជំនាន់​ថ្មី​ដែល​លោក​អ្នក​កំពុង​តែ​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ នៅ​ថ្ងៃ​ទី​០៤ ខែ វិច្ឆិកា ឆ្នាំ​២០១៦ នេះ​។ ហាង iOne ដែល​ទទួល​បាន​សិទ្ធិ​លក់​ធំ​ជាងគេ ក៏​ដូច​ជា កំពុង​តែ​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើប្រាស់​ច្រើន​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រំពឹង​ថា នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ទៅ​លើ​ទូរស័ព្ទ​ដៃ iPhone ជំនាន់​ថ្មី​នេះ ពីព្រោះ​តែ​ទូរស័ព្ទ iPhone ថ្មី​នេះ​បាន​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​ជា​ច្រើន​។

ភាព​ជោគជ័យ​ដ៏​ធំធេង​របស់​ពណ៌​ខ្មៅ​រលោង Jet Black ដ៏​ថ្មីស្រឡាង បូក​រួម​ជាមួយ​និង​បច្ចេកវិទ្យា​ថ្មី A10 Fusion Chip ដែល​មាន​ល្បឿន​លឿន​ទ្វេ​ដង​លើស​ទូរស័ព្ទ​ដៃ iPhone 6 ជំនាន់​មុន ព្រមទាំង​ថ្ម​កាន់​បាន​យូរ ដែល​អាច​អោយ​អ្នក​ប្រើប្រាស់​សំរេចចិត្ត​ក្នុង​ការ​ផ្លាស់​ប្តូរ​ទៅ​ទូរស័ព្ទ​ដៃ​ថ្មី​នេះ​។ បន្ថែម​ពី​នេះ​ទៅ​ទៀត  ជាមួយ​របកគំហើញ​ដ៏​អស្ចារ្យ កាមេរ៉ា wide angle lens, x2 telephoto lens និង super x10 optical zoom អាច​ធ្វើ​អោយ​អ្នក​ប្រើប្រាស់​ក្លាយជា​អ្នក​ថតរូប​អាជីព​បាន​។ ទូរស័ព្ទ​ដៃ iPhone 7 ថ្មី​នេះ​គឺ​បាន​ភ្ជាប់​មក​ជាមួយ​នូវ stereo speakers ដែល​មាន​កំរិត​សំលេង​លឺ​ជាង​មុន​ទ្វេ​ដង ព្រមទាំង​បច្ចេកវិទ្យា​ការពារ​ការ​ជ្រាប​ទឹក បាន​និង​កំពុង​ធ្វើ​អោយ​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ​អន្ទះសារ​ក្នុង​ការ​សាកល្បង​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ជំនាន់​ថ្មី​នេះ​។

តំណាង​របស់​ហាង iOne ក៏​បាន​បង្ហើប​ប្រាប់​ផង​ដែរ​ថា ទាំងនេះ​គឺជា​ជោគជ័យ​មួយ​របស់​ទូរស័ព្ទ​ដៃ iPhone ជំនាន់​ថ្មី​នេះ ជាមួយនឹង​តំលៃ​ដ៏​សមរម្យ ព្រមទាំង​មានការ​ធានា​យ៉ាង​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន​ផ្ទាល់​ផង​ដែរ​។ តាម​ការ​បញ្ជាក់​បានអោយ​ដឹង​ថា ទូរស័ព្ទ​ដៃ  iPhone 7 និង​សម្ភោ​ធ​ដាក់​លក់​ជា​ផ្លូវការ​ក្នុង​តំលៃ​ចាប់ពី ៧៦៩ ដុល្លារ ឡើង​ទៅ និង iPhone 7 Plus តំលៃ​ចាប់ពី ៨៩៩ ដុល្លារ​ឡើង​ទៅ​។ អតិថិជន​ទាំងអស់​អាច​រក​ជាវ​ទូរស័ព្ទ​ដៃ iPhone  ផ្លូវការ​បាន​នៅ​ហាង iOne ជាមួយនឹង​ការ​ធានា​យ៉ាង​ត្រឹមត្រូវ​រយៈពេល​ពេញ​មួយ​ឆ្នាំ​។ តំណាង​របស់​ហាង iOne សំនូមពរ​អោយ​អតិថិជន​រួសរាន់​មក​កាន់​គ្រប់​សាខា​ហាង iOne ដើម្បី​ទទួល​បានការ​ផ្តល់​ជូន​ជា​ពិសេស ក៏​ដូច​ជា​ជ្រើសរើស​នូវ​ពណ៌​ដែល​លោក​អ្នក​ពេញចិត្ត​។ នៅ​រាជធានី​ភ្នំពេញ លោក​អ្នក​អាច​រក​ជាវ​បាន​នៅ​ហាង iOne អគារ​វិមាន​កា​ណា​ឌី​យ៉ា ហាង iOne ផ្សារ​ទំនើប​សុ​វ​ណ្ណា ហាង iOne ផ្សារ​ទំនើប​រតនា​ផ្លា​ស្សា និង​នៅ​ខេត្តសៀមរាប​ហាង iOne ផ្សារ​ទំនើប​ឡាក់​គី​ម៉​ល​៕