ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​កិច្ចប្រជុំ​កំពូល​លើកទី​17របស់អាស៊ាន​នៅក្រុង​ហាណូយ

13 ឆ្នាំ មុន

កិច្ច​ប្រជុំ​កំពូលលើក​ទី​១៧ របស់​​អាស៊ាន​បានបើកធ្វើកាលពីថ្ងៃ​ទី​២៨ តុលា​ នៅ​ទីក្រុង​ហា​ណូយ​ជា​កន្លែង ដែលមេ​ដឹកនាំ​របស់​បណ្តា​​ប្រទេស​​ជា​សមា​ជិត​នៃ​អង្គការ​នេះ​ជួប​ប្រជុំ​ គ្នា​ ដើម្បី​​ពិភាក្សា​ពីការ​​កសាង​សហ​គមន៍​អាស៊ាន​មួយ​ ព្រមទាំង​​បញ្ហា​ដែលទាក់​ទិន​​ដទៃៗ​ទៀត ។ កិច្ច​ប្រជុំ​កំពូលនេះ​ និង​កិច្ច​​ប្រជុំ​កំពូល​ដទៃៗ​ទៀត​ជាមួយ​​បណ្តា​ប្រទេស​ជា​ដៃ​គូ​ចរចា​ ត្រូវធ្វើ​ពី​​ថ្ងៃ​ទី​២៨ ដល់​៣០ តុលា ​។ នេះ​ជា​កិច្ច​ប្រជុំ​កំពូល​​លើក​ចុង​ក្រោយ​របស់​អាស៊ាន​សំរាប់​ឆ្នាំ​២០១០ ​ដែល​ជា​ឱកាស​​វាយ​តំលៃ​ជា​សាកល​លើ​​បណ្តា​លទ្ធ​​ផល​នៃកិច្ច​សហ​ប្រតិបត្តិ​ ​ ក្នុង​ផ្ទៃ​អាស៊ាន​ក៏​ដូច​ជា​មួយ​បណ្តា​ដៃ​គូ​ ​និង​កំណត់​ពី​ទិស​ដៅ​​​អាទិភាព​ទាំង​ឡាយ​សំរាប់​ដំណាក់​កាល​ខាង​មុខ។
ក្នុង​ឱកាស​នៃកិច្ច​ប្រជុំ​កំពូល​ទាំង​នេះ អាស៊ាន និង​បណ្តា​ប្រទេស​ដៃ​គូ នឹង​កំណត់​ទិស​ដៅ​ និង​វិធានការ​ទាំងឡាយ​ ដើម្បី​ជំរុញ​ និង​​ធ្វើ​ឱ្យ​ស៊ីជំរៅ ដល់កិច្ច​​សហ​ប្រតិបត្តិ​ការ​ទូទៅ​របស់​​ពួកគេ ដែល​មាន​ផល​ប្រយោជន៍​​រួមជា​ពិសេស​សំដៅ​​ធានា​​សន្តិ​ភាព ស្ថេរ​ភាព​ និង​ការ​​អភិវឌ្ឍន៍​រួម​ក្នុង​​តំបន់ ។

កិច្ច​ប្រជុំ​កំពូលលើក​ទី​១៧ របស់​​អាស៊ាន​បានបើកធ្វើកាលពីថ្ងៃ​ទី​២៨ តុលា​ នៅ​ទីក្រុង​ហា​ណូយ​ជា​កន្លែង ដែលមេ​ដឹកនាំ​របស់​បណ្តា​​ប្រទេស​​ជា​សមា​ជិត​នៃ​អង្គការ​នេះ​ជួប​ប្រជុំ​គ្នា​ ដើម្បី​​ពិភាក្សា​ពីការ​​កសាង​សហ​គមន៍​អាស៊ាន​មួយ​ ព្រមទាំង​​បញ្ហា​ដែលទាក់​ទិន​​ដទៃៗ​ទៀត ។ កិច្ច​ប្រជុំ​កំពូលនេះ​ និង​កិច្ច​​ប្រជុំ​កំពូល​ដទៃៗ​ទៀត​ជាមួយ​​បណ្តា​ប្រទេស​ជា​ដៃ​គូ​ចរចា​ត្រូវធ្វើ​ពី​​ថ្ងៃ​ទី​២៨ ដល់​៣០ តុលា ​។ នេះ​ជា​កិច្ច​ប្រជុំ​កំពូល​​លើក​ចុង​ក្រោយ​របស់​អាស៊ាន​សំរាប់​ឆ្នាំ​២០១០ ​ដែល​ជា​ឱកាស​​វាយ​តំលៃ​ជា​សាកល​លើ​​បណ្តា​លទ្ធ​​ផល​នៃកិច្ច​សហ​ប្រតិបត្តិ​​ ក្នុង​ផ្ទៃ​អាស៊ាន​ក៏​ដូច​ជា​មួយ​បណ្តា​ដៃ​គូ​ ​និង​កំណត់​ពី​ទិស​ដៅ​​​អាទិភាព​ទាំង​ឡាយ​សំរាប់​ដំណាក់​កាល​ខាង​មុខ។
ក្នុង​ឱកាស​នៃកិច្ច​ប្រជុំ​កំពូល​ទាំង​នេះ អាស៊ាន និង​បណ្តា​ប្រទេស​ដៃ​គូ នឹង​កំណត់​ទិស​ដៅ​ និង​វិធានការ​ទាំងឡាយ​ ដើម្បី​ជំរុញ​ និង​​ធ្វើ​ឱ្យ​ស៊ីជំរៅ ដល់កិច្ច​​សហ​ប្រតិបត្តិ​ការ​ទូទៅ​របស់​​ពួកគេ ដែល​មាន​ផល​ប្រយោជន៍​​រួមជា​ពិសេស​សំដៅ​​ធានា​​សន្តិ​ភាព ស្ថេរ​ភាព​ និង​ការ​​អភិវឌ្ឍន៍​រួម​ក្នុង​​តំបន់ ។
បណ្តា​មេ​ដឹកនាំ​​អាស៊ាន និង​អនុម័ត​ផងដែរ នូវ​ឯកសារ​សំខាន់​២ គឺ​សេចក្តី​ថ្លែងការណ៍​ស្តីពី​ការ​អភិវឌ្ឍន៍​​ធនធាន​មនុស្ស ​សមត្ថ​ភាព​នៃការ​ងើប​ឡើង​​វិញរបស់សេដ្ឋ​កិច្ច​ និង​កំណើន​ដ៏ស្ថិ​ត​ស្ថេរ​ ព្រមទាំង​សេចក្តី​ថ្លែងការណ៍​​ក្រុង​ហាណូយ​​ស្តីពីការ​កែ​លំអ​សុខ​មាល​ភាព​សង្គម និងការអភិ​វ​​ឌ្ឍន៍​​​របស់នារី​ និង​កុមារ ។​
បណ្តា​េម​ដឹកនាំ​អាស៊ាន និង​បណ្តា​ដៃគូ​​នឹង​អនុម័ត​​​ឯកសារ​សំខាន់ដទៃៗ​ទៀត ក្នុង​នោះ​មាន​សេចក្តី​ថ្លែងការណ៍​អាស៊ាន-ចិន ស្តីពីការអភិ​វឌ្ឍន៍​​​ប្រក​បដោយ​ចីរភាព​​ កម្មវិធី​សកម្ម​ភាពនៃ​ភាព​ជ​ាដៃ​គូយុទ្ធសាស្ត្រ អាស៊ាន-​កូរ៉េ​ខាងត្បូង កម្ម​​វិធី​កិច្ច​សហ​ប្រតិបត្តិ​ការ​អាស៊ាន​-ឥណ្ឌា សំរាប់​ដំណាក់កាល​ថ្មី​ក្រៅ​ពីសេចក្តី​ថ្លែង​ការណ៍​រួម​របស់​​អាស៊ាន ជាមួយរុស្ស៊ី នូវែល​ហ្សេឡង់ អ.ស.ប… ៕