ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេដឹកនាំ​ហ្វី​លី​ពី​នថ្មី​​ប្រកាស​មិន​ឱ្យ​ចិន​រំ​លោ​.​ភ​ដែនទឹក​​ សូ​ម្បី​១មី​ល្លី​ម៉ែត្រ

1 ឆ្នាំ មុន

ហ្វីលីពីន ៖ ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ហ្វី​លី​ពី​ន ​លោក Ferdinand Marcos Jr បាន​និយាយ​នៅ​ថ្ងៃ​

ហ្វីលីពីន ៖ ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ហ្វី​លី​ពី​ន ​លោក Ferdinand Marcos Jr បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​​​​២៦ ឧសភា នេះ​ថា លោក​នឹង​រក្សា​សេចក្តីសម្រេច​របស់​តុលាការអន្តរជាតិ​ប្រឆាំង​នឹង​ទីក្រុង​ប៉េ​កាំ​ង​ជុំវិញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ដោយ​លោក​លើក​ឡើង​ថា លោក​នឹង​មិន​អនុញ្ញាតឲ្យ​ចិន​ជាន់ឈ្លី​លើ​សិទ្ធិ​ដែនសមុទ្រ​របស់​ទីក្រុង​ម៉ានីល​ឡើយ​។

មហា​យក្ស​ចិន​ទាមទារ​កាន់កាប់​ទាំងស្រុង​នូវ​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ខណៈ​ដែល​ប្រទេស​ក្នុង​តំបន់​ជម្លោះ​ដូច​ជា​ហ្វី​លី​ពី​ន ប្រ៊ុ​យ​ណេ ម៉ា​ឡេ​ស៊ី តៃវ៉ាន់ និង​វៀតណាម​ក៏​ទាមទារ​កាន់កាប់​មួយ​ចំណែក​រៀង​ៗ​ខ្លួន​ផង​ដែរ​។

ដែនទឹក​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជា​តំបន់​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ និង​ជា​ផ្លូវទឹក​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​រាប់​លាន​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។

ទីក្រុង​ប៉េ​កាំ​ង​មិន​អើពើ​ទៅ​នឹង​សេចក្តីសម្រេច​ឆ្នាំ ២០១៦ របស់​តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡា​អេ ប្រទេស​ហូ​ឡង់ ដែល​បាន​ប្រកាស​ថា ការ​ទាមទារ​របស់​ចិន​មិន​មាន​មូលដ្ឋាន​នោះ​ទេ​។

លោក Marcos បាន​និយាយ​ថា លោក​នឹង​មិន​អនុញ្ញាតឲ្យ​ដែនទឹក​សូ​ម្បី​មួយ​មី​ល្លី​ម៉ែត្រ​របស់​ហ្វី​លី​ពី​ន​ត្រូវ​បាន​ជាន់ឈ្លី​ដោយ​ចិន​នោះ​ទេ​។

«​យើង​មាន​សេចក្តីសម្រេច​ដ៏​មាន​សារសំខាន់​មួយ ហើយ​យើង​នឹង​ប្រើប្រាស់​វា​ដើម្បី​បន្ត​ទាមទារ​សិ​ទិ្ធ​ដែនដី​របស់​យើង​។ វា​មិនមែន​ជា​ការ​ទាមទារ​នោះ​ទេ វា​ជា​ទឹកដី​របស់​យើង​រួចរាល់​ហើយ​»។

លោក​និយាយ​ថា «​យើង​និយាយ​អំពី​ចិន​។ យើង​និយាយ​ជាមួយនឹង​ចិន​ជាប់លាប់​ជាមួយនឹង​សំឡេង​ដ៏​រឹង​មាំ​។ យើង​មិន​អាច​ធ្វើសង្គ្រាម​ជាមួយ​ពួក​គេ​បាន​ទេ នោះ​ជា​រឿង​ចុង​ក្រោយ​ដែល​យើង​ត្រូវការ​ឥឡូវនេះ​»​។

សូម​បញ្ជាក់​ថា លោក Ferdinand Marcos Jr ដែល​ជា​កូនប្រុស​បង្កើត​របស់​មេដឹកនាំ​ផ្តាច់​ការ Ferdinand Marcos នឹង​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ៣០ ខែមិថុនា​ខាង​មុខ​នេះ បន្ទាប់​ពី​ឈ្នះ​ការ​បោះ​ឆ្នោត​ភ្លូកទឹកភ្លូកដី​កាលពី​ដើមខែ​នេះ​៕ (​យោង​តាម​ប្រភព​៖ AFP)

ដើម្បី​ស្តាប់​ប្រវត្តិ​សង្ខេប​របស់​​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​ហ្វី​លី​ពី​ន ​លោក Ferdinand Marcos Jr សូម​ចុច Link ខាងក្រោម ៖ https://www.facebook.com/thegreatpeople.kh/videos/295989619408200

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ