ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ថា ទឹកដី​ដែល​ខ្លួន​ដណ្តើម​បាន​នឹង​មិនឱ្យ​អ៊ុយ​ក្រែ​ន​វិញ​ទេ

1 ឆ្នាំ មុន

រុស្ស៊ី ៖ មន្ត្រី​ដែល​លើក​បន្ទុប​ដោយ​រុ​ស្ស៊ី​បាន​និយាយ​ថា តំបន់ Zaporozhzhia និង Kherson ដែល​

រុស្ស៊ី ៖ មន្ត្រី​ដែល​លើក​បន្ទុប​ដោយ​រុ​ស្ស៊ី​បាន​និយាយ​ថា តំបន់ Zaporozhzhia និង Kherson ដែល​ដណ្តើម​កាន់កាប់​បាន​ដោយ​កងទ័ព​រុ​ស្ស៊ី​នឹង​មិន​ប្រគល់​ត្រឡប់​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​វិញ​នោះ​ទេ​។

លោក Alexei Selivanov មន្ត្រី​រុ​ស្ស៊ី​នៃ​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​នៃ​តំបន់ Zaporozhzhia បាន​និយាយ​ថា ការ​សម្រេចចិត្ត​របស់​ទីក្រុង​ម៉ូ​ស្កូ​ក្នុង​ការ​តាមដាន​ឲ្យ​បាន​ឆាប់រហ័ស​ពី​សញ្ញា​តិ​រុ​ស្ស៊ី​សម្រាប់​ប្រជាជន​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​តំបន់ Zaporozhzhia និង Kherson មាន​ន័យ​ថា​ទឹកដី​ទាំងនេះ​នឹង​មិន​វិល​ត្រឡប់​ទៅ​កាន់​អ៊ុយ​ក្រែ​ន​វិញ​នោះ​ទេ​។

លោក​បញ្ជាក់​ទៀត​ថា ប្រជាជន​នៅ​ក្នុង​តំបន់​កាន់កាប់​ទាំងនេះ​ទទួល​បាន​ឱកាស​ធ្វើ​ការងារ ទទួល​បានការ​អប់រំ​ទូ​ទាំង​តំបន់ ចុះ​ឈ្មោះ​ក្នុង​តំបន់​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សង្គម និង​ការ​ទូទាត់​ប្រាក់​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​រុ​ស្ស៊ី TASS​។

សូម​បញ្ជាក់​ថា កងទ័ព​រុ​ស្ស៊ី​វា​.​យ​ដណ្តើម​បាន​ទីក្រុង Kherson និង Zaporozhzhia របស់​អ៊ុយ​ក្រែ​ន​នៅ​ដើមខែ​មីនា រយៈពេល​ប្រហែល ២​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ក្រោយ​ពេល​ប្រធានាធិបតី Vladimir Putin បញ្ជា​ឲ្យ​មាន​ប្រតិបត្តិការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ