ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិ​លេខ​៥​នៅ​ក្រុង​ប៉ោយ​ប៉ែ​តរង​ការ​រិះគន់​ថា​គ្មាន​សណ្តាប់ធ្នាប់

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ ផ្លូវជាតិ​លេខ​៥​នៅ​ក្រុង​ប៉ោយ​ប៉ែ​តរង​កា​រិះគន់​ពី​អ្នកដំណើរ​ជាតិ​និង​អន្តរជាតិ​ថា គ្មាន​សណ្តាប់ធ្នាប់ ព្រោះតែ​សងខាង​ផ្លូវ​ …

ខេត្តបន្ទាយមានជ័យ ៖ មួយ​រយៈ​ចុង​ក្រោយ​នេះ ផ្លូវជាតិ​លេខ​៥​នៅ​ក្រុង​ប៉ោយ​ប៉ែ​តរង​កា​រិះគន់​ពី​អ្នកដំណើរ​ជាតិ​និង​អន្តរជាតិ​ថា គ្មាន​សណ្តាប់ធ្នាប់ ព្រោះតែ​សងខាង​ផ្លូវ​ស្ទើរ​ក្លាយទៅជា​ចំណត​យានយន្ត និង​ទីផ្សារ​ទៅ​ហើយ ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីក្រុង​ដែល​ពុំ​សូវ​មាន​សោភណភាព​មួយ​នេះ​ណាស់ ។

អ្នកដំណើរ​រអ៊ូរទាំ​ថា ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា​ដែរ បើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥​ឃើញ​មាន​តែ​ការ​កកស្ទះ ពិសេស​នៅ​ពេល​ព្រឹក ធ្វើ​ឲ្យ​ដំណើរ​របស់​ពួក​គាត់​មានការ​យឺតយ៉ាវ ។

បន្ទាប់​ពី​ឃើញ​ភាព​អនាធិបតេយ្យ​នៃ​ការ​ចត​យានយន្ត​តូច​ធំ​តាម​សងខាង​ផ្លូវជាតិ បង្ក​ឲ្យ​មានការ​កកស្ទះ​ញឹកញាប់​នេះ អ្នកដំណើរ​មានការ​ងឿងឆ្ងល់ និង​ដាក់​ជា​សំណួរ​ខ្សិ​ប​ខ្សៀវ​គ្នា​ថា តើ​ទីក្រុង​មួយ​នេះ​គ្មាន​ចំណតរថយន្ត​ទេ​ឬ ? កា​ធ្វើ​ឲ្យ​បាត់បង់​សោភណភាព​តាម​ដងផ្លូវ​ជាតិ​លេខ​៥​នៅ​ក្រុង​ប៉ោយ​បែ​ត​នេះ​មិនមែន​កើត​ចេញពី​ការ​ចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់​តែ​ម្យ៉ាង​ទេ វា​បណ្តាល​មក​ពី​អាជីវករ​លក់​ចំណីអាហារ និង​ផ្លែ​ឈើ​តាម​រទេះ​ផង​ដែរ ។

អ្នកស្រុក​លើក​ឡើង​ថា បញ្ហា​ខាងលើ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ​មួយ​ផ្នែក​ដែរ ព្រោះ​ផ្លូវជាតិ​មួយ​ខ្សែ​នេះ​មាន​ច្រក​ទ្វារ​អន្តរជាតិ​ដ៏​សំខាន់​មួយ មាន​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាស​ឆ្លងកាត់​ក្នុង​មួយ​ឆ្នាំ​ៗ​រាប់​ម៉ឺន​នាក់ ។ អ្នកស្រុក​លើក​ឡើង​ទៀត​ថា ថ្ងៃ​ណា​មាន​អ្នកធំ​មក​កាន់​ព្រំដែន ថ្ងៃ​នោះ​ការ​ធ្វើ​ដំណើ​ដូច​ជា​ធូរចិត្ត ព្រោះ​សមត្ថកិច្ច​បាន​រៀបចំ​សណ្តាប់ធ្នាប់​ល្អ​ឥត​ខ្ចោះ តែ​អ្នកធំ​ត្រឡប់​ទៅ​វិញ​បាត់ អ្វី​ៗ​ដូច​ដើម​ប្រៀប​បាន​នឹង​វិធានការ​វែក​ចក​អ៊ីចឹង ។

យ៉ាងណា​ក៏​ដោយ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​នៅ​ក្រុង​ប៉ោយ​បែ​ត សមត្ថកិច្ច​ជំនាញ​តែង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ម្តងម្កាល​ដែរ ៕