ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧ​ទ្ឋ​រណ៍​បើក​សវនាការ​លោក កឹ​ម សុខា ឯ​សាលាដំបូង​បើក​សវនាការ លោក ស៊ុត ឌី​ណា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា តាម​បណ្តឹង​សារទុក្ខ​របស់​ក្រុម​មេធាវី​លោក កឹ​ម សុខា

រាជធានី​ភ្នំពេញ ៖ ​បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា តាម​បណ្តឹង​សារទុក្ខ​របស់​ក្រុម​មេធាវី​លោក កឹ​ម សុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ សាលា​ឧ​ទ្ឋ​រណ៍​បាន​លើកយក​សំណុំរឿង​បដិសេធ​ក្នុង​ការ​ចូលខ្លួន ​ក្នុង​សវនាការ​របស់​លោក កឹ​ម សុខា មក​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ វិច្ឆិកា ២០១៦ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា សវនាការ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដឹកនាំ​ដោយ​លោក សេង ស៊ី​វត្ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​ជា​អនុប្រធាន​សាលា​ឧ​ទ្ឋ​រណ៍ តំណាង​អយ្យកា​រលោក អ៊ឹម សុ​ផាត និង មាន​វត្តមាន​ក្រុម​មេធាវី​លោក កឹ​ម សុខា ដែល​រួម​មាន​ ៖ ​លោក សំ សុ​គង់ ,​លោក ចាន់ ចេ​ង និង​លោក ហែម សុ​ជាតិ ។

កាលពី​ថ្ងៃ​ទី​០៩ កញ្ញា ២០១៦ បន្ទាប់​ពី​សវនាការ​សំណុំរឿង​មិន​ចូលខ្លួន ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កែវ មុនី ក៍បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក កឹ​ម សុខា ដាក់​ព​ន្ឋ​គារ​៥​ខែ និង​ពិន័យ​ជា​ប្រាក់ ​ចំនួន​៨​សែន​រៀល ក្រោម​បទ​ចោទ ” បដិសេធ​ក្នុង​ការ​ចូលខ្លួន ” តាម​មាត្រា​៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ ។

ដោយឡែក​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​វិញ សំណុំរឿង​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់ និងបទ​រំលោភ​អំណាច​ដែល​មាន​ជនជាប់ចោទ ជា​អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ (​កូរ៉េ​ខាងត្បូង​) លោក ស៊ុត ឌី​ណា ក៍​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​នា​ព្រឹក​ថ្ងៃ​ទី​០៤ វិច្ឆិកា​នេះ​ផង​ដែរ ។

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​កាលពី​អំឡុង​អាណត្តិ​ទី​២​ និង​ទី​៣​ នៃ​រាជរ​ដ្ឋា​- ភិ​បាល លោក ស៊ុត ឌី​ណា បាន​ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ឃាត់ខ្លួន​កាលពី​ទី​០៤ មេ​សា ២០១៦ បន្ទាប់​ពី​បំពេញការងារ​អស់​រយៈពេល​៣​ឆ្នាំ និង​បាន​រក​ឃើញ​ទ្រព្យសម្បត្តិ​របស់​លោក​ចំនួន​៧,២​លាន​ដុល្លារ និង​មាស ៣៣៩​តម្លឹង ៕