ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ខឹង​ប្ដី​លួច​មាន​ស្រី​ដាក់ទោសឱ្យ​ពាក់អាវ​ទ្រនាប់ លុតជង្គង់​លើ​សម្បក​ធុរេន

7 ឆ្នាំ មុន

«The Sun» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ឱ្យ​ដឹង​ថា ស្ដ្រីជន​ជាតិចិន​ម្នាក់​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ពី​ការ​ដាក់ទោស​ប្ដី​ដែល​លួច​បង្ហោះ​សារ​ទូរស័ព្ទ​ស្វែងរក​គូស្នេហ៍​។ ការ​ដាក់ទោស​នោះ

«The Sun» របស់​អង់គ្លេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ឱ្យ​ដឹង​ថា ស្ដ្រីជន​ជាតិចិន​ម្នាក់​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ពី​ការ​ដាក់ទោស​ប្ដី​ដែល​លួច​បង្ហោះ​សារ​ទូរស័ព្ទ​ស្វែងរក​គូស្នេហ៍​។ ការ​ដាក់ទោស​នោះ គឺ​យក​សម្លី​អនាម័យ​បិទ​ត្រង់​ថ្ងាស បង្ខំ​ឱ្យ​ពាក់អាវ​ទ្រនាប់​ពណ៌​កុលាប និង​អង្គុយ​លុតជង្គង់​លើ​សម្បក​ធុរេន ។

បុរស​ជា​ប្ដី​ព្រម​សារភាព និង​ប្រតិបត្ដិ​គ្រប់យ៉ាង​ដើម្បី​ទទួលទោស ។ នៅ​ពេល​ប្រពន្ធ​សួរ​ថា តើ​ទាក់ទង​ជាមួយ​នារី​ណា ? បុរស​ជា​ប្ដី​ឆ្លើយ​ថា ទាក់ទង​ជាមួយ​នារី​ជា​ច្រើន​នាក់។

ស្ដ្រី​ជា​ប្រពន្ធ​បញ្ជាក់​ថា ការ​លួច​ទាក់ទង​ស្រី​ផ្សេង​គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​ប្ដី​ត្រូវ​ទទួលទោស​បែប​នោះ ។ ទោះជា​យ៉ាងណា​ក្ដី​បុរស​ជា​ប្ដី​បាន​ត្អូញត្អែរ​ថា គេ​មិន​អាច​ស៊ូទ្រាំ​លុតជង្គង់​លើ​សម្បក​ធុ​រេ​ន​បាន​យូរ​ទៀត​ទេ ព្រោះ​ឈឺជង្គង់ ដូច្នេះ​សុំ​ឱ្យ​ប្រពន្ធ​អភ័យទោស​ដល់​រូបគេ ៕