ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិព័រណ៍​ខ្មោ.ច​រថក្រោះ​រុ​ស្ស៊ី នៅ​កណ្តាលក្រុង​គៀវ ទាក់ទាញមនុស្សម្នាសម្រុកទៅទស្សនា​

1 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន ៖ គិត​ចាប់ពី​ខែកុម្ភៈ រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​៣​ខែ​ហើយ ដែល​រថពាសដែក​រុ​

អ៊ុយ​ក្រែ​ន ៖ គិត​ចាប់ពី​ខែកុម្ភៈ រហូត​មក​ដល់​ពេល​នេះ មាន​រយៈពេល​៣​ខែ​ហើយ ដែល​រថពាសដែក​រុ​ស្ស៊ី បាន​រំកិល​ខ្លួន​ចូល​រដ្ឋធានី​គៀវ​។ ប៉ុន្តែ​ឥឡូវនេះ រដ្ឋធានី​បេះដូង​របស់​អ៊ុយ​ក្រែ​ន​មួយ​នេះ បាន​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​ហើយ បន្ទាប់​ពី​យោធា​រុ​ស្ស៊ី​បាន​ដកថយ​។

បន្ទាប់​ពី​អ្វី​ៗ​ត្រឡប់​មក​រក​ភាព​ស្រស់បំព្រង​វិញ អាជ្ញាធរ​បាន​ដាក់​តាំង​បង្ហាញ​ខ្មោ.ច​រថក្រោះ និង​រថពាសដែក​របស់​រុ​ស្ស៊ី​។ ដែល​ត្រូវ​បាន​កម្ទេច​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន អំឡុង​ពេល​ការ​ប៉ះទង្គិច​គ្នា​។ នៅ​ឯ​ទីលាន Saint Michael កណ្តាល​ទីក្រុង​គៀវ កាលពី​ពេល​ថ្មី​ៗ​នេះ​។

គេ​សង្កេត​ឃើញ​មនុស្ស​ម្នា​គ្រប់​វ័យ​បាន​ប្រមូលផ្តុំ​គ្នា​ទស្សនា ក៏​ដូច​ជា​ផ្តិត​យក​រូបភាព​នៃ​ខ្មោ.ច​រថក្រោះ និង​រថពាសដែក​របស់​រុ​ស្ស៊ី​ ដែល​កន្លង​មក បាន​ព្យាយាម​ឈ្លានពាន ដើម្បី​ចង់​លេប​យក​ទីក្រុង​គៀវ​។

បើ​យោង​តាម​ការ​រាប់​ចំនួន​នៃ​ការ​ខាតបង់​របស់​រុ​ស្ស៊ី ដែល​ចេញផ្សាយ​ដោយ​កងកម្លាំងប្រដាប់​អាវុ.ធ​​អ៊ុយ​ក្រែ​ន​បាន​បង្ហាញ​ថា រុ​ស្ស៊ី​បាន​បាត់បង់​រថក្រោះ​ជាង ១.៣០០​គ្រឿង រថពាសដែក​ជាង ៣.០០០​គ្រឿង និង​ស្លា​.​ប់​ទាហាន​ជិត ៣​ម៉ឺន​នាក់​។ ប៉ុន្តែ​ទោះ​យ៉ាងណា យោធា​អ៊ុយ​ក្រែ​ន​មិន​បាន​បញ្ចេញ​តួលេខ​ពី​ការ​ខាតបង់​របស់​ខ្លួន​នោះ​ទេ​៕ (​ដកស្រង់​ចេញពី Telegraph និង Express)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ