ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧ គន្លឹះ​លើកទឹកចិត្ត​កូន​ឱ្យ​ញ៉ាំ​អាហារ​សុខភាព

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាហារូបត្ថម្ភ​មាន​សារៈសំខាន់​ណាស់​សម្រាប់​កុមារ ដើម្បី​ការ​លូតលាស់ និងភាព​ស្វាហាប់ ។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ ចូរ​សាកល្បង ៧ វិធី​ខាងក្រោម​នេះ…

រាជធានី​ភ្នំពេញ ៖ អាហារូបត្ថម្ភ​មាន​សារៈសំខាន់​ណាស់​សម្រាប់​កុមារ ដើម្បី​ការ​លូតលាស់ និងភាព​ស្វាហាប់ ។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ ចូរ​សាកល្បង ៧ វិធី​ខាងក្រោម​នេះ ៖

១. ផ្តល់​ជូន​ជម្រើស ៖ គ្មាន​នរណា​ម្នាក់​ចង់ឱ្យ​គេ​បង្ខំ​ឱ្យធ្វើ​អ្វីមួយ​ទេ ជា​ពិសេស​កុមារ​ដែល​ទើប​ចេះ​ដើរ​តេះតះ ឬ​អ្នក​ចង់​បង្កើត​ឯករាជ្យ​ភាព​របស់​ខ្លួន ក្នុង​នោះ​លើ​តុ​អាហារ​ផង​ដែរ ។ កូន​តូច​របស់​អ្នក​ប្រហែលជា​រំភើប​ក្នុង​ការ​សាកល្បង​អាហារ​ថ្មី ឬ​ម្ហូប​ដែល​មាន​សុខភាព​ល្អ ប្រសិនបើ​ពួក​គេ​មាន​អារម្មណ៍​ថា វា​ជា​គំនិត​របស់​ពួក​គេ ។

២. គ្រប់គ្រង​ចាន​ដោយ​ខ្លួនឯង ៖ ការ​អនុញ្ញាត​ឱ្យ​កូន​របស់​អ្នកគ្រប់គ្រង​ចាន​ផ្ទាល់ខ្លួន​របស់​ពួក​គេ គឺជា​វិធី​មួយ​ផ្សេង​ទៀត​ដើម្បី​អនុញ្ញាត​ឱ្យ​ពួក​គេ​មាន​ឯករាជ្យ​ភាព និង​ធ្វើ​ឱ្យ​ពួក​គេ​ចាប់អារម្មណ៍​ក្នុង​ការ​សាកល្បង​អាហារ​ថ្មី ។ វា​អាច​ត្រូវការ​ការ​ព្យាយាម​ពីរ​បី​ដង ប៉ុន្តែ​ក្មេង​ភាគច្រើន​នឹង​កាន់តែ​មាន​ឆន្ទៈ​ក្នុង​ការ​បន្ថែម​អាហារ​ដែល​មាន​សុខភាព​ល្អ​ទៅ​ក្នុង​ចាន​របស់​ពួក​គេ ប្រសិនបើ​ពួក​គេ​មាន​ស្វ័យភាព​ក្នុង​ការ​ជ្រើសរើស ។ អាហារ​ជា​ទូទៅ​គួរតែ​រួម​បញ្ចូល​ប្រូតេអ៊ីន កាបូ​អ៊ី​ដ្រា​ត បន្លែ ផ្លែ​ឈើ និង​ទឹកដោះគោ ឬ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ផ្សេង​ទៀត ។

៣. ណែនាំ​អាហារ ៖ កុមារ​មានការ​សង្ស័យ​ចំពោះ​របស់​ថ្មី ។ ដូច្នេះ​តើ​អ្វី​ជា​ដំណោះស្រាយ ? ផ្សំ​អាហារ​ថ្មី​ជាមួយនឹង​ជម្រើស​មាន​សុខភាព​ល្អ​ដែល​កូន​របស់​អ្នក​ចូល​ចិត្ត ។ ប្រសិនបើ​ពួក​គេ​ស្ទាក់ស្ទើរ​ក្នុង​ការ​សាកល្បង​អាហារ​ថ្មី ឬ​មិន​ចូល​ចិត្ត​រសជាតិ សូម​សាកល្បង​ផ្គូផ្គង​ជាមួយនឹង​អ្វី​ដែល​ពួក​គេ​ចូល​ចិត្ត ។

៤. អាហារ​សម្រន់​ឆ្លាត​វៃ ៖ ជា​រឿង​សំខាន់​ក្នុង​ការ​រក្សា​អាហារ​សម្រន់​ដែល​មាន​សុខភាព​ល្អ ។ ចូរ​ចង​ចាំ​ថា ត្រូវ​រក្សា​ទំហំ​អាហារ​សម្រន់​សម្រាប់​កុមារ​តូច ។ ចូរ​ចៀសវាង​ការ​បំបាត់​ចំណង់​អាហារ​ពេល​ល្ងាច​របស់​កូន ដោយសារ​តែ​ផ្តល់​អាហារ​សម្រន់​មុន​ពេល​អាហារ​ពេល​ល្ងាច ។ អាហារ​សម្រន់​គួរតែ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន និង​ជាតិ​សរសៃ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​កូន​របស់​អ្នក​ឆ្អែត​បាន​យូរ ដែល​ក្នុង​នោះ​មាន​ចូ​ច​ជា ៖ នំ​ឃុ​ក​ឃី​ធញ្ញជាតិ​ទាំងមូល​ជាមួយ​ឈី​ស​, ចំណិត​ផ្លែ​ប៉ោម​ជាមួយ​ប័​រ​សណ្តែកដី​, គ្រាប់​ផ្លែ​ឈើ​, ការ៉ុត ឬ​ស៊ុត​ឆ្អិន និង​ទំពាំងបាយជូរ ។

៥. ឱ្យ​កូន​ជ្រើសរើស​ពណ៌ និង​រូបរាង​អាហារ ៖ កុមារ​ចង់​ដឹង​ចង់​ឃើញ​ពី​ធម្មជាតិ ដូច្នេះ​ការ​ផ្តល់​ឱកាស​ឱ្យ​ពួក​គេ​ទៅ​កសិដ្ឋាន ឬ​ទីផ្សារ​កសិករ​ក្នុងស្រុក​នឹង​ធ្វើ​ឱ្យ​ពួក​គេ​ចាប់អារម្មណ៍​លើ​អាហារ​ដូច​ជា​បន្លែ គ្រាប់​ធញ្ញជាតិ ផ្លែ​ឈើ និង​ទឹកដោះគោ ។ អនុញ្ញាត​ឱ្យ​ពួក​គេ​រុករក និង​ស្វែងរក​រូបរាង និង​ពណ៌​ផ្សេង​គ្នា​ទាំងអស់​ដែល​បន្លែ និង​ផ្លែ​ឈើ​ដុះ​លូតលាស់ ហើយ​ជ្រើសរើស​មួយ​ណា​ដែល​មើលទៅ​ល្អ​បំផុត​សម្រាប់​ពួក​គេ ។

៦. ចូលរួម​ពេល​ចម្អិន​អាហារ ៖ ក្មេង​ៗ​ទំនងជា​សាកល្បង​អាហារ​ថ្មី ប្រសិនបើ​ពួក​គេ​ធ្វើ​វា​ខ្លួនឯង ។ កិច្ចការ​ងាយ​ៗ​ដូច​ជា​ការ​វាស់​គ្រឿងផ្សំ ឬ​បេះ​សាឡាដ គឺជា​ចំណុច​ចាប់ផ្តើម​ដ៏​អស្ចារ្យ ។ ការ​ចម្អិនម្ហូប​ជាមួយ​កូន​ពេល​ខ្លះ​អាច​នឹង​យឺត និង​សាមញ្ញ​ជាង ប៉ុន្តែ​មាន​តម្លៃ ។

៧. ធ្វើ​គំរូ​ល្អ ៖ ឥទ្ធិពល​ឪពុក​ម្តាយ​មាន​សារៈសំខាន់​ណាស់ ជា​ពិសេស​អាកប្បកិរិយា និង​ទម្លាប់​របស់​ឪពុក​ម្តាយ​ជុំវិញ​បញ្ហា​ម្ហូបអាហារ ដែល​អាច​នាំ​ឱ្យ​មានការ​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ ។ បង្ហាញ​កូន​ឱ្យ​ទទួលទាន​អាហារ​ដែល​មាន​សុខភាព​ល្អ ។ សរសើរ​ពួក​គេ​នៅ​ពេល​ពួក​គេ​ជ្រើសរើស​អាហារ​ដែល​មាន​សុខភាព​ល្អ ។ ត្រូវ​ប្រាកដ​ថា អ្នក​ផ្សេង​ទៀត​នៅ​ជុំវិញ​កូន​អ្នក​ញ៉ាំ​អាហារ​មាន​ជីវជាតិ​ផង​ដែរ ដូច្នេះ​ពួក​គេ​នឹង​យក​គំរូ​តាម ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សាលារៀន​ផ្តល់​កម្មវិធី​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស​, កម្មវិធី​ភាសា​អង់គ្លេស​, កម្មវិធី​ភាសា​ចិន និង​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ព្រមទាំង ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​ជា​រៀងរាលថ្ងៃ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។