ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាស៊ីណូ​ស្វាយ​អា​ង៉ោង​បើក​ល្បែ.ង​ជល់​មាន់ យកឈ្មោះ​អភិបាលខេត្ត​មក​ប្រើ (​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ព្រៃវែង

កាស៊ីណូ​ស្វាយ​អា​ង៉ោង ចាប់​បើក​លេងល្បែង​ប្រជល់​មាន់​យ៉ាង​កក្រើក​ព្រំដែន ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​យួន ចូល​លេង​ដោយ​គ្មាន​ញញើត​សមត្ថកិច្ច​ឡើយ សង្ស័យ​ត្រូវ​ថ្នាំ​

ខេត្តព្រៃវែង ៖ កាស៊ីណូ​ស្វាយ​អា​ង៉ោង ចាប់​បើក​លេងល្បែ.ង​ប្រជល់​មាន់​យ៉ាង​កក្រើក​ព្រំដែន ដោយ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​យួន ចូល​លេង​ដោយ​គ្មាន​ញញើត​សមត្ថកិច្ច​ឡើយ សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​អស់ហើយ។

បើ​តាម​សមត្ថកិច្ច​ឃុំ​ចាម បាន​បង្ហើប​ឲ្យ​ដឹង​ថា កាស៊ីណូ ស្វាយ​អា​ង៉ោង នេះ ចាប់​បើក​លេងល្បែ.ង​ប្រជល់​មាន់​បី​បួន​ថ្ងៃ​មក​ហើយ ជល់​រាល់ថ្ងៃ ដោយ​បើក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​និង​យួន ចូល​លេងល្បែ.ង​ភ្នាល់មាន់​កក្រើក គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​ឡើយ ។

ហើយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ចាម ឃុំ​ចាម ស្រុក​កំពង់ត្របែក មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​សន្តិសុខ និង​ឆ្លង​កូ​វី​ដ​១៩ ដោយ​អ្នក​មក​លេងល្បែ.ង មាន​ជនជាតិ​វៀតណាម​មក​លេង​ច្រើន ហើយ​នៅ​ប្រទេស​វៀតណាម នៅ​មាន​ជំងឺ​កូ​វី​ដ​១៩ ឆ្លង​នៅឡើយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ថៅកែ​កាស៊ីណូ ស្វាយ​អា​ង៉ោង នេះ ឈ្មោះ តា​ចូ​វ ដែល​មាន​មេការ​ឈ្មោះ តី បើក​កាស៊ីណូ​លេងល្បែ.ង​ប្រជល់​មាន់​ឲ្យ​ទាំង​ខ្មែរ​និង​យួន ចូល​លេងល្បែ.ង​ភ្នាល់​ប្រាក់​រាប់​លាន ដោយ​គ្មាន​កោតញញើត​សមត្ថកិច្ច​ឡើយ ។ ប្រភព​បន្ត​ទៀត​ថា កាស៊ីណូ ស្វាយ​អា​ង៉ោង សង់​ជាប់​ទំនប់​ព្រំដែន ស្ថិត​នៅ​ភូមិ​ចាម ឃុំ​ចាម​ស្រុក​កំពង់ត្របែក សង្ស័យ​គ្មាន​ច្បាប់ ដោយ​គ្មាន​ដាក់​ស្លាក​យីហោ​ទេ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២​នេះ នៅ​មិន​ទាន់អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​អធិការ នគ​បាល​ស្រុក​កំពង់ត្របែក​បាន​ដែរ ។ ហើយ​ចំពោះ​ថៅកែ​កាស៊ីណូ​ស្វាយ​អា​ង៉ោង ឈ្មោះ​ចូ​វ និង​មេកា​ឈ្មោះ​តី ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​មាន​មនុស្ស​ម្នាក់​មក​និយាយ​ប្រាប់​អ្នក​ព័ត៌មាន​ថា លោក​អភិបាលខេត្ត​បើកភ្លើង​ខៀវ ទើប​គេ​ហ៊ាន​បើក បើ​គ្មាន​ភ្លើង​ខៀវ​ពី​ថ្នាក់លើ គ្មាន​អ្នក​ណា​ថ្លើមធំ ហ៊ាន​បើក​ល្បែ.ង​នៅ​ជាប់​ប៉ុស្តិ៍​ប៉ូលិស​ដូច្នេះ​ទេ ។ ពិត​ជា​ថ្លើមធំ​មែន ហ៊ាន​លើក​ស្នា បង្អើល​ក្អែក ដោយ​យក​ថ្នាក់លើ​មក​កាង​អស់ទាស់​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ