ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តួ​ក​គី​ជំទាស់​ហ្វាំង​ឡង់ និង​ស៊ុ​យ​អែ​ត ​ចូល​ណា​តូ​លុះត្រាតែ​មានការ​ដោះស្រាយ​បញ្ហា​ម្យ៉ាង​

1 ឆ្នាំ មុន

តួកគី ៖ មន្ត្រីជាន់ខ្ពស់​តួ​ក​គី​បាន​អះអាង​បន្ទាប់​ពី​ការ​ជជែក​គ្នា​ជាមួយនឹង​គណៈប្រតិភូ​ហ្វាំ​ង​ឡង់

តួកគី ៖ មន្ត្រីជាន់ខ្ពស់​តួ​ក​គី​បាន​អះអាង​បន្ទាប់​ពី​ការ​ជជែក​គ្នា​ជាមួយនឹង​គណៈប្រតិភូ​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​ដូច្នេះ​ថា តួ​ក​គី​នឹង​មិន​យល់​ស្រប​ចំពោះ​ប្រទេស​ទាំង​ពីរ​ចូលរួម​ក្នុង​អង្គការ​ណា​តូ​នោះ​ទេ ប្រ​សិន​មិន​មាន​វិធានការ​ជាក់លាក់​មួយ​ដើម្បី​ធានា​ពី​សន្តិសុខ​របស់​រដ្ឋធានី Ankara​។

«​យើង​បាន​បញ្ជាក់​ច្បាស់​ថា ប្រ​សិន​ការ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​របស់​តួ​ក​គី​មិន​ត្រូវ​បាន​បំពេញ​តាម​ជំហាន​ជាក់ស្តែង​ក្នុង​ពេលវេលា​ជាក់លាក់​ណាមួយ​ទេ ដំណើរការ​ចូល​អង្គការ​ណា​តូ​នឹង​មិន​ដំណើរការ​នោះ​ទេ​»​។ នេះ​ជា​ការ​បញ្ជាក់​របស់​មន្ត្រី​តួ​ក​គី Ibrahim Kalin បន្ទាប់​ពី​ការ​ជជែក​គ្នា​រយៈពេល​ប្រហែល ៥​ម៉ោង​ជាមួយ​មន្ត្រី​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​នៅ​រដ្ឋធានី Ankara ប្រទេស​តួ​ក​គី​។

តួ​ក​គី​បាន​ចោទប្រកាន់​ប្រទេស​ទាំង​ថា​ជា​កន្លែង​ជ្រកកោន​របស់​ភេរវ​ករ ដោយ​សំដៅ​ទៅ​លើ​គណបក្ស​ពលករ​ឃឺ​ដ (Kurdistan Workers’ Party) និង ចលនា Gulen​។

លោក Ibrahim Kalin និយាយ​ថា សំណើរ​របស់​តួ​ក​គី​សម្រាប់​ឲ្យ​ប្រទេស​ទាំង​ពីរ​ដក​ការ​រឹតត្បិត​លើ​ការ​នាំ​អា​វុ​.​ធ​ទៅ​កាន់​ប្រទេស​តួ​ក​គី​ទទួល​បានការ​ឆ្លើយ​តប​វិជ្ជមាន​។

លោក​បន្ថែម​ថា តួ​ក​គី​ក៏​រំពឹង​ផង​ដែរ​ថា​នឹង​មានការ​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ភេរវកម្ម​ចំនួន ២៨​នាក់​ពី​ប្រទេស​ស៊ុ​យ​អែ​ត និង ១២​នាក់​ពី​ប្រទេស​ហ្វាំ​ង​ឡង់​។

សូម​បញ្ជាក់​ថា ប្រទេស​ហ្វាំ​ង​ឡង់ និង​ស៊ុ​យ​អែ​ត​បាន​ដាក់​ពាក្យ​រួចរាល់​ហើយ​សម្រាប់​ចូល​ជា​សមាជិក​អង្គការ​ណា​តូ​។ ដំណើរការ​អាច​នឹង​ត្រូវការ​រយៈពេល​ច្រើន​ខែ ប៉ុន្តែ​អគ្គលេខាធិការ​អង្គការ​ណា​តូ​ធ្លាប់​បាន​និយាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា នឹង​ព​ន្លឿ​ន​ដំណើរការ​ចូល​របស់​ប្រទេស​ទាំង​ពីរ​។

រាល់​ការ​ទទួលយក​សមាជិក​ថ្មី ត្រូវ​មានការ​ព្រមព្រៀង​ពី​សមាជិក​ទាំងអស់​ចំនួន ៣០៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ