ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេធំ​ ដើម​ក្ងោក​ដ៏​ធំ​មួយ​រលើង​ទាំង​ឬ​ស​ដួល​សង្កត់​លើ​រថយន្ត

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់ បាន​ធ្វើ​ឲ្យ​ដើម​ក្ងោក​ដ៏​ធំ​មួយ​ដើម រលើង​ទាំង​ឬ​ស​ដួល​រលំ​សង្កត់​ទៅ​លើ​រថយន្ត

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ភ្លៀង​ធ្លាក់​មួយ​មេ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់ បាន​ធ្វើ​ឲ្យ​ដើម​ក្ងោក​ដ៏​ធំ​មួយ​ដើម រលើង​ទាំង​ឬ​ស​ដួល​រលំ​សង្កត់​ទៅ​លើ​រថយន្ត TOYOTA Vitz មួយ​គ្រឿង ដែល​ឈប់​ចត​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៥​ខែឧសភា ឆ្នាំ​២០២២ នៅ​ត្រង់​ចំណុច​ខាង​មុខ​អាហារ​ដ្ឋា​ន «​យ៉ាំ​មី​» តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់​រថយន្ត​រង​គ្រោះ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក TOYOTA Vitz ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2BK-2865 បើក​ទៅ​ឈប់​ចត​ក្បែរ​ដើម​ក្ងោក​ដ៏​ធំ​មួយ​ដើម​នោះ រួច​ក៏​បាន​ចូល​ទៅ​ញ៉ាំ​អាហារ​នៅ​ក្នុង​អាហារ​ដ្ឋា​ន​ខាងលើ ។

ស្ត្រី​ម្ចាស់​រថយន្ត​បន្ត​ថា លុះ​បន្តិច​ក្រោយមក ក៏​ស្រាប់តែ​មាន​មេឃ​បាន​ធ្លាក់​ភ្លៀង​មួយ​មេ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់ បាន​បោកបក់​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​ដើម​ក្ងោក​ដ៏​ធំ​មួយ​ដើម​នោះ ក៏​បាន​រលើង​ទាំង​ឬ​ស​ដួល​រលំ​សង្កត់​លើ​រថយន្ត​របស់​គាត់ បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ក៏​មាន​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍ និង​បាន​កាត់​លះ​មែក​ដើម​ក្ងោក​នោះ​យក​ចេញ​ពីលើ​រថយន្ត ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ដោយ​មិន​ទទួល​បាន​សំណង​អ្វី​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ