ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តេចក៏ធ្វើ​ឱ្យខ្លួនឯងធ្លាក់ក្រោមឥទ្ធិពលថ្នាំនេះ លែង​ដឹង​អ្វី​​​អស់ហើយ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖​ ដោយសារតែ​អំណាច​ថ្នាំញៀន បានធ្វើឱ្យបុរសម្នាក់​លែង​ដឹង​ខុសត្រូវទាំងអស់ ដោយ​ដាក់​គន្លឹះទ្វារផ្ទះ ហើយ​​ប្រមូល​ខោអាវ​និង​របស់របរ​ដុត​​ បណ្តាល​​ឱ្យ​​ឆេះ​ផ្អើលគេឯង ​រួច ​បាន​ឡើង​ទៅ​អង្គុយ​លើដំបូល​ផ្ទះអស់​រាប់​ម៉ោង​ទៀត ហេតុការណ៍​នេះ​កើតឡើង​ ​កាលពី​វេលា​ម៉ោង៩​ព្រឹក​ថ្ងៃ​ទី០៣ ​វិច្ឆិកា ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​អណ្តូង​៤ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ពៅ

រាជធានី​ភ្នំពេញ ​៖​ ដោយសារតែ​អំណាច​ថ្នាំញៀន បានធ្វើឱ្យបុរសម្នាក់​លែង​ដឹង​ខុសត្រូវទាំងអស់ ដោយ​ដាក់​គន្លឹះទ្វារផ្ទះ ហើយ​​ប្រមូល​ខោអាវ​និង​របស់របរ​ដុត​​ បណ្តាល​​ឱ្យ​​ឆេះ​ផ្អើលគេឯង ​រួច ​បាន​ឡើង​ទៅ​អង្គុយ​លើដំបូល​ផ្ទះអស់​រាប់​ម៉ោង​ទៀត ហេតុការណ៍​នេះ​កើតឡើង​ ​កាលពី​វេលា​ម៉ោង៩​ព្រឹក​ថ្ងៃ​ទី០៣ ​វិច្ឆិកា ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​អណ្តូង​៤ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ពៅ រាជធានី​ភ្នំពេញ​​ រហូត​ដល់​វេលា​រសៀលថ្ងៃដដែលនេះ ជន​នោះ​មិន​ទាន់​​​ចុះ​ពីលើ​ដំបូលផ្ទះ​​ឡើយ​ ។

បុរស​​បែក​ថ្នាំ​ដុត​ផ្ទះ​ខ្លួនឯង​ ឈ្មោះប៉ន ស្រស់ អាយុ៣៨​ឆ្នាំ ជា​អ្នកលក់​ចាប់ហួយ ស្នាក់​នៅ​ភូមិ​កន្លែង​កើតហេតុ​ខាងលើ មាន​ប្រពន្ធ​និងមាន​​កូនប្រុស​៣​នាក់​ ។

បើតាម​​​បងប្រុស​សាច់ថ្លៃ​ឱ្យ​ដឹង​ថា បុរស​រូប​នោះ​​បាន​ប្រើប្រាស់​គ្រឿងញៀនជា​ច្រើន​ឆ្នាំមក​ហើយ ដោយបំផ្លិចបំផ្លាញ ​និង​ប្រើ​ហិ​ង្សា​នៅ​ក្នុង​គ្រួសារ​ ហើយ​ត្រូវ​​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មណ្ឌល​កែប្រែ​ចំនួន៤​លើក​មក​ហើយ​។

តាម​ព័ត៌មាន​​ឱ្យ​ដឹងទៀត​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ជននោះ​​​បាន​រករឿង​វាយ​ប្រពន្ធ ហើយត្រូវ​ប្រពន្ធ​​​រត់គេច​ទៅ​នៅផ្ទះ​ម្តាយ នៅ​សល់​តែ​ម្នាក់ឯង ​ក៏បាន​ដាក់​គន្លឹះទ្វារ ដោយប្រមូល​ខោអាវ​ និង​របស់របរ​នៅ​ក្នុងផ្ទះដុតឆេះ​ផ្សែងហុយ​ទ្រលោម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ។​

នៅ​ព្រឹក​នោះ ​នគរបាល​​បាន​ហៅ​រថយន្ត​មួយ​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ទាន់​ ពុំ​បណ្តាល​ឱ្យ​​ឆេះ​រាលដាល​ទៅ​លំនៅ​ឋាន​នៅ​ក្បែរ​នោះ​ឡើយ​ ។ បន្ទាប់​ពី​ដុត​បំផ្លាញ​ទ្រព្យសម្បត្តិ​ជន​ដែល​បែក​ថ្នាំ ក៏បាន​ឡើង​ទៅ​អង្គុយ​លើដំបូល​ផ្ទះ ហើយ​ត្រូវ​សមត្ថកិច្ច​និង​ក្រុម​គ្រួសារ​លួងលោម​អោយ​ចុះ តែ​បុរស​រូប​នោះ​ពុំ​ស្តាប់​ឡើយ ។