ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ឈប់​កង់​ក្បែរ​ស្ពាន ចុះ​លាង​ជើង រអិល​ធ្លាក់​ចូល​ទឹក​លង់​ស្លា​.​ប់

1 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ស​.​ព​មនុស្ស​ម្នាក់ អណ្តែត​ក្នុង​ទឹក នៅ​ចំណុច​ស្ពាន​ក្រឡ ស្ថិត​ក្នុងភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី កាលពី​នៅ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ស​.​ព​មនុស្ស​ម្នាក់ អណ្តែត​ក្នុង​ទឹក នៅ​ចំណុច​ស្ពាន​ក្រឡ ស្ថិត​ក្នុងភូមិ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី កាលពី​នៅ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២​នេះ ។

ករណី​ប្រទះ​ឃើញ​ស​.​ព​អណ្តែត​ទឹក​ខាងលើ លោក​វរសេនីយ៍ត្រី អុ​ន គឹ​ម​ហួង មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​មង្គលបុរី បាន​ដឹកនាំ​កម្លាំង​ចំនួន​០៦​នាក់ ចុះ​ជួយ​រាវរក និង​ស្រង់​សាកសព​ឡើង​មក​លើគោក ។

បន្ទាប់​ពី​ស្រង់​សព​ដាក់​លើគោក នា​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ដដែល បាន​ពិនិត្យ​រក​ឃើញ​អត្ត​សញ្ញា​នៃ​ស​.​ព​មានឈ្មោះ ជួប កាក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​គោក​ទន្លាប់ ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ។

បើ​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ បានអោយ​ដឹង​ជាបឋម​ថា មូលហេតុ​គឺ​ជន​រង​គ្រោះ​បាន​ជិះ​កង់ មក​ឈប់​ផ្អែក​នឹង​បង្កាន់ដៃស្ពាន រួច​ហើយ​ក៏​បាន​ចុះ​លាង​ជើង ស្រាប់តែ​រអិល​ជើង​នឹង​ស្លែរ បណ្តាល​អោយ​ធ្លាក់​ចូល​ទឹក​លង់​ស្លា​.​ប់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ