ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតបុគ្គលិក ណាហ្គា វើលដ៍ ៥នាក់ទៀត ព្រម​ព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងការងារ បានប្រកាសថា នៅថ្ងៃទី២៥ ខែឧសភានេះ មានអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ ៥នាក់ទៀត បានព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។…

ភ្នំពេញ៖ ក្រសួងការងារ បានប្រកាសថា នៅថ្ងៃទី២៥ ខែឧសភានេះ មានអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ ៥នាក់ទៀត បានព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។ គិតមកដល់ថ្ងៃនេះ មានអតីតបុគ្គលិក សរុប ១៩២នាក់ ក្នុងចំណោម ៣៧៣នាក់ បានទទួលយក​នូវ​ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ដែលធ្វើឱ្យ​អតីត​បុគ្គលិក ដែលមិនព្រមទទួល​យក​សំណង នៅសល់ត្រឹម ១៨១នាក់។

ក្រសួងការងារ ក៏បានប្រកាសថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ បានទទួល​ប្រវត្តិរូបសង្ខេបពីអតីតបុគ្គលិកទាំងនោះ ហើយក៏បាន និងកំពុង​ជួយស្វែងរក​​ឱកាស​ការងារថ្មី សម្រាប់បងប្អូន​អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ផងដែរ​។

សូមរម្លឹកថា ការតវ៉ាជំទាស់នឹងការបញ្ឈប់​បុគ្គលិក​នៅក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតឡើង​យូរខែ​មក​ហើយ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១។ ការប្រមូលផ្តុំ​ធ្វើបាតុកម្មតវ៉ាទាំងនោះ ក៏កើតអំពើ​ហិង្សា ចាប់អតីតបុគ្គលិក និងមេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ដាក់ពន្ធនាគារ ហើយក៏​ត្រូវបានដោះលែងមកវិញ និងបើកការ​ចរចាច្រើនលើករួចមកហើយ តែមកដល់ពេលនេះ នៅមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ