ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ២០២២ នេះ ក្រុងសិរីសោភ័ណ ទទួល​ផ្លូវបេតុង ចំនួន ៥ខ្សែ ប្រវែងជាង ៣.០០០ម៉ែត្រ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ដើមឆ្នាំ២០២២នេះ ក្រុងសិរីសោភ័ណ ទទួលបានផ្លូវបេតុងចំនួន ៥ខ្សែប្រវែង​ជាង ៣.០០០ម៉ែត្រ។ នេះជាការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ជាសរសៃឈាមដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋ។ លោក…

បន្ទាយមានជ័យ៖ ដើមឆ្នាំ២០២២នេះ ក្រុងសិរីសោភ័ណ ទទួលបានផ្លូវបេតុងចំនួន ៥ខ្សែប្រវែង​ជាង ៣.០០០ម៉ែត្រ។ នេះជាការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ជាសរសៃឈាមដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋ។

លោក លក សុផល មន្ត្រីសាលាក្រុងសិរីសោភ័ណ បានប្រាប់ថា ក្រុងសិរីសោភ័ណ នៅដើម​ឆ្នាំ២០២២នេះ បានទទួលសមទ្ធិផលផ្លូវបេតុង ចំនួន ៥ខ្សែ ដែលមានប្រវែងជាង ៣.០០០ម៉ែត្រ ក្នុងនោះ មាន ៣ខ្សែ ប្រវែងជាង ១.០០០ម៉ែត្រ ជាគម្រោងថវិកា​រដ្ឋបាលសាលា​ខេត្តបន្ទាយមាន​ជ័យ និង ២ខ្សែប្រវែង ជាង ២.០០០ម៉ែត្រ ជាគម្រោងថវិកា​អភិវឌ្ឍន៍មូលនិធិឃុំ.សង្កាត់។

លោក រ៉េន រើក ចៅសង្កាត់កំពង់ស្វាយ បានប្រាប់ថា ក្នុងចំណោមផ្លូវបេតុង ៥ខ្សែ មាន ២ខ្សែ​ ប្រវែង​ជាង ២.០០០ម៉ែត្រ ត្រូវកសាងក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលជាគម្រោង​ថវិកា​អភិវឌ្ឍន៍មូលនិធិឃុំ.សង្កាត់ ឆ្នាំ២០២២ ហើយ​កំពុងកសាងស្ទើរតែរួចរាល់ហើយ​។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានអោយដឹងថា ជាការយកចិត្តទុក​ដាក់ពី​រាជរដ្ឋាភិបាល​កម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដក្ឋមន្ត្រី និងឯកឧត្តម នាយឧត្តម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រុងសិរីសោភ័ណ ឆ្នាំ២០២២នេះ បានទទួលសមទ្ធិផលផ្លូវបេតុចំនួន ៥ខ្សែ ប្រវែងជាង ៣.០០០ម៉ែត្រ។

លោកបានបញ្ជាក់ថា ការកសាងផ្លូវក្នុងមូលដ្ឋាន គឺជាសរសៃឈាមដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋ និងសិសក្សានុសិស្ស ទៅសិក្សា បានដោយងាយស្រួល និងឆាប់រហ័ស ហើយប្រជាកសិករ បានដឹកកសិផលចេញ.ចូល បានទាន់ពេល៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ