ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំសាន្ត

13 ឆ្នាំ មុន

ខ្លាំង​ឫខ្សោយ​លិច​ដូច​គ្នា
កុមារ​ពីរ​នាក់​ងូតទឹក​ភ្លៀង​បណ្ដើរ​ភ្នាល់ គ្នា​បណ្ដើរ ៖
អ្ហែង​ថា​ភ្លៀង​មួយ​មេនេះ​ខ្លាំង​ឬ​ខ្សោយ?
-​ខ្លាំង​ឬ​ខ្សោយ​គ្នា​មិនដឹង​ទេ តែ​គ្នា​ដឹង ច្បាស់​ថា​បន្ដិចទៀត​លិច​ថ្នល់​ដូច​គ្នា ៕

  • ខ្លាំង​ឫខ្សោយ​លិច​ដូច​គ្នា
  • កុមារ​ពីរ​នាក់​ងូតទឹក​ភ្លៀង​បណ្ដើរ​ភ្នាល់ គ្នា​បណ្ដើរ ៖
    អ្ហែង​ថា​ភ្លៀង​មួយ​មេនេះ​ខ្លាំង​ឬ​ខ្សោយ?
    -​ខ្លាំង​ឬ​ខ្សោយ​គ្នា​មិនដឹង​ទេ តែ​គ្នា​ដឹង ច្បាស់​ថា​បន្ដិចទៀត​លិច​ថ្នល់​ដូច​គ្នា ៕

    • មាន​កំហុស

    ប្ដី​ប្រពន្ធ​មួយគូ​ជជែក​គ្នា​តឹង​សរសៃ​.​ក រៀងខ្លួន។ បុរស​ជា​ប្ដី​ខឹង​ពេក​ក៏​បញ្ចេញ កំហឹង​ដាក់​ឆ្កែ​ដែល​កំពុង​ដេក​ស្ងៀម​ក្បែរ ប្រពន្ធដោយ​ស្ទុះ​ចូល​ទាត់​មួយ​ជើង ។ នាងប្រពន្ធ​រឹតតែ​ច្រឡោត ៖
    -​ម៉េច​ទាត់​ឆ្កែ​ខ្ញុំ ? វា​មាន​កំហុស​អី ?
    -​ម៉េច​ថា​គ្មាន?
    -​កំហុស​អី ?
    -​កំហុស​ត្រង់​វា​ជា​ឆ្កែ​របស់​យាយ​ប៉ិ​ឯង ហ្នឹង​ណា៎ ៕

    • ដើម្បី​រំលឹក​ប្រពន្ធ

    បុរស​ម្នាក់​ទៅ​លេង​ផ្ទះ​មិត្ដភក្ដិ ឃើញ ប័ណ្ណ​ស្នាក់​នៅ​ដាក់​ព្យួរ​លើ​ជញ្ជាំង​ក្បែរ​ទ្វារ ចេញចូល​ក៏​សួរ ៖
    -​នែ​, ប័ណ្ណ​ស្នាក់​នៅ​ម៉េច​មិន​ដាក់​ក្នុង​ទូ  បែរជា​ព្យួរ​តែកតោក​ក្បែរ​មាត់ទ្វារ​ទៅ​វិញ​, លោតែ​អ្នក​ណា​រពឹសដៃ​យក​ក្រវាត់​ចោល​មិន វីវរ​ទេ​ឬ ?
    -​អត់​អី​ទេ​, ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ​ប្រពន្ធ​ឃើញ ព្រឹកល្ងាច​ដើម្បី​ចាំ​ក្នុង​ចិត្ដ​ថា ផ្ទះ​នេះ​គឺ​ខ្ញុំ​ជា​មេគ្រួសារ កុំ​ចង់​ឡើងចាង​ពេក ៕

    •  ប្រ​យ័ត្ន​ច្រ​ទ្បំ

    ប្ដី​ជា​មនុស្ស​ប្រមឹក យប់​ណា​ក៏​ចេញ​ទៅ ផឹក​ជាមួយ​មិត្ដភក្ដិ​ទាល់តែ​រំលង​អធ្រាត្រ ទើប​ត្រឡប់​មក​វិញ ។ យប់​មួយ​បុរស​ជា​ប្ដី រូប​នោះ​មក​ដល់​ផ្ទះ​ម៉ោង​៤​ជិត​ភ្លឺ ។ គេ​ឈរគោះ​ទ្វារ​មួយសន្ទុះ​ទម្រាំ​ឃើញ​ប្រពន្ធ​ចេញ មក​បើក ។
    -​ចុះ​យប់​នេះ​អី​ក៏​ក្រ​បើក​ម្ល៉េះ?
    -​វង្វេង​បាត់​ចង្កោម​សោ​ហ្នឹង​ណា៎​, លុះ​រកចង្កោម​សោ​ឃើញ​ហើយ​ចាក់​ច្រឡំ​កូនសោ ទៀត ។
    -​ហ៊ឹះ​, គ្រាន់តែ​ការងារ​ត្រឹម​អង្គុយ​ចាំ​ប្ដី មក​វិញ​សោះ យឺតយ៉ាវ​ទៅ​កើត ច្រឡំ​សោ អ៊ីចេះ​ច្រឡំ​សោ​អ៊ីចុះ គួរ​ធុញ​មែន​!
    -​មិនដឹង​ធ្វើ​ម៉េច​ទេ​បង​អើយ​បើ​ធម្មជាតិ បង្កើត​មនុស្ស​ស្រី​មក​ងាយ​ភ្លេច ងាយ​ច្រឡំអ៊ីចឹង ។ មនុស្ស​ស្រី​ពួក​ខ្ញុំ​បើ​យប់​ណា​ក៏​ចាំ​ប្ដី រហូត​ដល់​យប់​ជ្រៅ​, មួយ​ខែ​ហើយ​មួយ​ខែ ទៀត​ដដែល​ៗ​អត់​ផ្លាស់​ប្ដូរ​, យូរ​បន្ដិច​ទៅ​មិន ត្រឹមតែ​ច្រឡំ​សោ​ទេ​, ឈាន​ដល់​ច្រឡំ​មនុស្ស ទៀត ៕

    • ម្នាក់បរា​ជ័​យ

    លោក​សាស្ដ្រាចារ្យ​សួរ​សិស្ស​ក្នុង​ថ្នាក់ ៖
    -​ដូច​ម្ដេច​ហៅ​ថា​សំណួរ​ផ្ទាល់មាត់?
    សិស្ស​ម្នាក់​លើកដៃ​ភ្លែត ៖
    -​ជម្រាប​លោកគ្រូ​, សំណួរ​ផ្ទាល់មាត់​គឺជា ការ​សន្ទនា​រវាង​អ្នកមាន​ប្រាជ្ញា​ពីរ​នាក់ ។
    -​ចុះ​ប្រសិនបើ​ក្នុង​ចំណោម​ពីរ​នាក់​នោះ ម្នាក់​ជា​មនុស្ស​ល្ងង់?
    -​ជម្រាប​លោកគ្រូ​, ពេល​នោះ​នឹង​មាន ម្នាក់​បរាជ័យ អត់​បាន​ទទួល​អាហា​រូបករ​ណ៍ ៕