ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ជិត៥០%​ថា​ លោកស្រី Tsai Ing-wen មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​ឈ្លានពាន​របស់​ចិន

1 ឆ្នាំ មុន

តៃវ៉ាន់ ៖ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ស្ទង់​មតិ​ថ្មី​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី ២៤ ខែឧសភា​

តៃវ៉ាន់ ៖ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ស្ទង់​មតិ​ថ្មី​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី ២៤ ខែឧសភា​នេះ អ្នកចូលរួម​ជិត ៥០​ភាគរយ​បាន​បញ្ចេញមតិ​ថា ប្រធានាធិបតី​តៃវ៉ាន់ ​លោកស្រី Tsai Ing-wen មិន​ទាន់​បាន​ធ្វើ​អ្វី​គ្រប់គ្រាន់​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ឈ្លានពាន​របស់​ចិន​នោះ​ទេ​។

ក្នុង​ការ​ស្ទង់​មតិ​ដែល​ធ្វើ​ឡើង​ដោយ​មូលនិធិ​មតិ​សាធារណៈ​តៃវ៉ាន់ (TPOF) អ្នកចូលរួម​ត្រូវ​បាន​សាកសួរ​អំពី​ការ​ប្រឈម​នឹង​ការ​ឈ្លានពាន​របស់​ចិន​។ តើ​អ្នក​គិត​ថា​រដ្ឋាភិបាល​របស់​លោកស្រី Tsai Ing-wen បាន​ត្រៀមខ្លួន​ពេញលេញ​ឬទេ? នៅ​ក្នុង​ការ​ឆ្លើយ​តប មាន ៤៩,៥​ភាគរយ​ចាត់​ទុក​ការ​រៀបចំ​ខ្លួន​របស់​លោកស្រី Tsai Ing-wen ថា​មិន​ទាន់​បាន​គ្រប់គ្រាន់​នោះ​ទេ​។

ម្យ៉ាងវិញទៀត អ្នកចូលរួម​ចំនួន ៥១​ភាគរយ​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​គោលនយោបាយ​ការពារ​ជាតិ​របស់​លោកស្រី ដោយ​ក្នុង​នោះ​មាន ៣៥​ភាគរយ​មិន​ពេញចិត្ត​។

នៅ​ពេល​និយាយ​អំពី​ដំណោះស្រាយ​ទំនាក់ទំនង​ចក្រ​សមុទ្រ​ជាមួយ​ចិន អ្នកឆ្លើយ​តប ៤៩,៥​ភាគរយ​ពេញចិត្ត និង ៣៩,២​ភាគរយ​មិន​ពេញចិត្ត​។ ទាក់ទង​នឹង​គោលនយោបាយ​ការ​បរទេស​របស់​លោកស្រី Tsai Ing-wen មាន ៥៦,៧​ភាគរយ​ពេញចិត្ត ខណៈ​អ្នក​មិន​ពេញចិត្ត​មាន ៣៣,៩​ភាគរយ​៕ (​យោង​តាម​ប្រភព​៖ Taiwan News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ