ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក​ដំឡូង​ប៉ះ​ចំ​កំណប់​«​គ្រាប់​៦០​ម​ម​»​ភ័យ​ព្រលឹង​ចុង​សក់

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ប្រជា​ពលរដ្ឋ​ម្នាក់​បាន​ដឹក​គ្រាប់​យុទ្ធ​ភ​ណ្ឌ​មិនទាន់​ផ្ទុះ (គ្រាប់៦០មម) ចំនួន​ជិត​២០គ្រាប់ រួម​ទាំង​គ្រឿងផ្ទុះ​ដទៃ​មួយចំនួន​ទៀត យក​ទៅ​ប្រគល់​ជូន​សមត្ថកិ​ច្ច កាលពី​រសៀល​ថ្ងៃ​ទី ២៥ ឧសភា នៅ​ប៉ុ​ស្ដិ៍​រដ្ឋបាល…

ខេត្តបាត់ដំបង​៖ ប្រជា​ពលរដ្ឋ​ម្នាក់​បាន​ដឹក​គ្រាប់​យុទ្ធ​ភ​ណ្ឌ​មិនទាន់​ផ្ទុះ (គ្រាប់៦០មម) ចំនួន​ជិត​២០គ្រាប់ រួម​ទាំង​គ្រឿងផ្ទុះ​ដទៃ​មួយចំនួន​ទៀត យក​ទៅ​ប្រគល់​ជូន​សមត្ថកិ​ច្ច កាលពី​រសៀល​ថ្ងៃ​ទី ២៥ ឧសភា នៅ​ប៉ុ​ស្ដិ៍​រដ្ឋបាល ឃុំ​មុខ​រា​ណ៏ ស្រុក​រុក្ខគិរី ក្រោយពី​គាត់​ជីក​ដំ​ឡូ​មី​នៅក្នុង​ចម្ការ​ប្រទះ​ឃើ​ញ​។

នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មុខ​រា​ណ៍ លោក​ឆែម ឆើត បាន​រាយ​កា​រណ៍ថា គ្រាប់​យុទ្ធ​ភណ្ឌ​ទាំងនោះ ត្រូវ​បាន​ប្រជាកសិករ​ឈ្មោះ យិល យ៉ម ភេទប្រុស​ អាយុ៥៩ឆ្នាំ ប្រទះឃើញ​កាលពី​កន្លះ​ខែមុន ពេល​គាត់​ទៅ​គាស់​ដំឡូងមី​នៅក្នុង​ចម្ការ​​គាត់ ​។ លោក​បាន​បញ្ជាក់​ថា ដោយសារ​ផ្លូវ​ចេញចូល​ទៅ​តំបន់​នោះ​មានការ​លំបាក​ខ្លាំង ទើប​នាំឲ្យមាន​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន និង​ពិបា​ក​ដល់​មន្រ្តី​ជំនាញ​ក្នុង​ការ​ចុះទៅ​ពិនិត្យ ​។

ប៉ុន្តែ​ដោយសារតែ​គាត់​មិន​អាច​រក្សាទុក​យូរ​បាន ទើប​នៅ​រសៀល​ថ្ងៃទី ២៥ ឧសភា គាត់​ក៏​សម្រេច​វេច​ខ្ចប់​ដឹកជញ្ជូន​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ​មក​ប្រគល់​ជូន​បុ​ស្ដ៏​រដ្ឋបាល​មុខ​រា​ណ៍​តែម្ដង​។ តាម​ការ​ស្រង់​សំ​ដី លោក យិល យ៉ម បាន​ប្រាប់​សមត្ថកិ​ច្ច​ថា ដីចំការ​របស់​គាត់​បាន​ដាំដំណាំ​ដំឡូងមី​ជា​ប្រចាំ តែ​មិន​ធ្លាប់​ភ្ជូរ​ដោយ​ត្រា​ត់ទ័រ ឬ គោយន្ត​ម្ដងណា​ទេ ព្រោះ​ដី​នោះ​ជា​ប្រភេទ​ដី​ភ្នំ មាន​ថ្ម​ច្រើ​ន តែ​គាត់​ដាំ​ដោយ​ប្រើ​វិធី​ដោត​ឬ​ដំ​ដើម​ដំឡូង​ចូលក្នុង​ដី ​។

គាត់​និយាយ​ថា ពេល​ដាំ​ម្ដង​ៗ គាត់​មិនធ្លាប់​ប្រទះឃើញ​គ្រាប់​កាំភ្លើង​បែបនេះ​ទេ លុះដល់​ថ្ងៃ​ទៅ​គាស់​ដំឡូង ក៏​ស្រាប់តែ​ប្រទះឃើញ​កំណប់​គ្រាប់​នេះ​គរ​លើ​គ្នា​តែម្ដង ធ្វើឲ្យ​គាត់​ភ័យ​ព្រលឹង​ចុង​សក់​។ ពេល​ឃើញ​ដូច្នេះ​ គាត់​ក៏​ប្រមូល​ទុក​មួយ​កន្លែង​ជា​បណ្​ដោះ​អាសន្ន ដើម្បី​រាយ​កា​រ៍​ទៅ
អាជ្ញាធរ តែ​ដោយសារ​ផ្លូវលំ​បា​ក ទើប​មាន​ភាព​យឺតយ៉ា​វក្នុង​ការ​ជូ​នដំ​ណឹង និង ដឹកជញ្ជូន​ចេញ​។

នៅក្នុង​របាយ​កា​រណ៍​សមត្ថកិច្ច គ្រាប់​យុទ្ធ​ភណ្ឌ​ទាំងនោះ​មាន​៖ គ្រាប់​កាំភ្លើង​ត្បាល់​ធុន៦០មម ចំនួន១៧គ្រាប់ ក្បាល​គ្រាប់៦០មម (ក្បាល​គីប​បំបែ​ក) ចំនួន១៨គ្រាប់ និង គីប​ភ្លើង​ចំនួន៩គ្រាប់​។ លោក ឆែម ឆើត មេ​ប៉ុ​ស្ដ៏​ឃុំ​មុខ​រា​ណ៏ បាន​ប្រាប់​ថា បើ​តាម​ការពិនិត្យ​គ្រាប់​ទាំងនេះ​ទំនងជា​ខូច​គុណភាព​ខ្លះ នៅ​មានគុណ​ភាព​ខ្លះ​។ ពេលនេះ​ លោ​ក​បាន​ទ​ទូល​យក​មក​រក្សាទុក​នៅក្នុង​បុ​ស្ដិ៍​រដ្ឋបាល ដើម្បី​រង់​ចាំ​ប្រគល់​បន្ត​ទៅ​អង្គភាព​ស៊ី​ម៉ាក់​យក​ទៅ​កំទេច​ចោ​ល ​៕