ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Central Mall សហការ​ជាមួយ Visa Card បង្កើន​ការ​ប្រើប្រាស់ visa កាន់តែ​ច្រើន​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហាង Central Mall បាន​ចុះ MOU សហការ​ជាមួយ​ក្រុមហ៊ុន Visa Card ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​បង្កើត​កម្ម​វី​ធី​ទូទាត់​ការ​ចំណាយ​តាម​រយៈ​កាត​អេ​ឡិច​ត្រូ​និក ដើម្បី​សំរួល​ដល់​អតិថិជន​ក្នុង​ការ​ចំណាយ

រាជធានី​ភ្នំពេញ ៖ ហាង Central Mall បាន​ចុះ MOU សហការ​ជាមួយ​ក្រុមហ៊ុន Visa Card ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​បង្កើត​កម្ម​វី​ធី​ទូទាត់​ការ​ចំណាយ​តាម​រយៈ​កាត​អេ​ឡិច​ត្រូ​និក ដើម្បី​សំរួល​ដល់​អតិថិជន​ក្នុង​ការ​ចំណាយ​រាល់ពេល​ទិញ​ទំនិញ​នៅ​ក្នុង​ហាង Central Mall ភ្នំពេញ ។ កម្មវិធី​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ២០១៦ នៅ​ហាង Central Mall កាច់ជ្រុង​ផ្សារ​ធំ​ថ្មី​រាជធានី​ភ្នំពេញ ។

កញ្ញា ស្រុង ច​ន្ទ័​រចនា ប្រធាន​ទីផ្សារ​ហាង Central Mall បានអោយ​ដឹង​ថា រាល់​ការ​ទិញ​ទំនិញ​នៅ​ហាង​Central Mall ដែល​មាន​ផលិតផល​យីហោ​ល្បី​ៗ រួម​មាន​ទាំង​កាបូប​ដាក់​លុយ កាបូប​ប្រើ​ទូទៅ វ៉ា​លី​ស ស្បែកជើង សម្លៀក​បំពាក់ និង​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ផ្ទាល់ខ្លួន​មួយ​ចំនួន​ទៀត​នោះ អតិថិជន​នឹង​ទទួល​បានការ បញ្ចុះតំលៃ​រហូត​ដល់​១០% នៅ​លើ​ទំនិញ​ទី​មួយ និង​ទទួល​បានការ​បញ្ចុះតំលៃ​២០% និង​៣០% ទៅ​លើ​ទំនិញ​ទី​ពីរ និង​បន្ទាប់ ។ ហើយ​ការ​ផ្តល់​ជូន​នេះ គឺ​សម្រាប់​គ្រប់​អតិថិជន​ដែល​ប្រើ Visa Card របស់​ធនាគារ ទាំង​ក្នុង និង​ក្រៅប្រទេស​ទាំងអស់ ។

កញ្ញា​បន្ត​ថា រាល់​ទំនិញ​ទាំងអស់​នៅ​ក្នុង​ហាង គឺជា​ផលិតផល​ពិត​១០០% ដូច​គ្នា​នេះ អតិថិជន​អាច​ជឿជាក់​បាន​ថា ការ​ប្រើ Visa Card ក្នុង​ការ​ទូទាត់​ទំនិញ​នៅ​ក្នុង​ហាង Central Mall នឹង​ទទួល​បាន​ទាំង​ទំនុកចិត្ត​នៃ​គុណភាព​ទំនិញ និង​ទំនុកចិត្ត​នៃ​សេវា​របស់ Visa Card ព្រមទាំង​ទទួល​បាន​នូវ​ការ​សន្សំ​សំចៃ​យ៉ាងច្រើន​ពី​កម្មវិធី​បញ្ចុះតំលៃ​របស់​ហាង​ផង​ដែរ​។

លោក Sean Preston ប្រធាន​គ្រប់គ្រង​សាខា​របស់ Visa Card ប្រចាំ​ប្រទេស​កម្ពុជា ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ បាន​មាន​ប្រសាសន៍​ថា លោក​មាន​មោទនភាព​ណាស់​ដែល​បាន​រួម​សហការ​ជាមួយ​ហាង​Central Mall ដើម្បី​បង្កើត​កម្មវិធី​នេះ​ឡើង​មក ហើយ​អោយ​អតិថិជន​ទាំងអស់​ដែល​មាន Visa Card ទទួល​បានការ​បញ្ចុះតំលៃ​ជា​ច្រើន ។

លោក​រំពឹង​ទុក​ថា កម្មវិធី​នេះ នឹង​បង្កើន​អោយ​មាន​កំណើន​នៃ​ចំនួន​អ្នក​ប្រើប្រាស់ Visa Card ក៏​ដូច​ជា​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​កំពុង​ប្រើប្រាស់ ដើម្បី​អោយ​ពួក​គាត់​កាន់តែ​រីករាយ​ក្នុង​ការ​ទូទាត់​តាម​រយៈ Visa Card៕