ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាប នឹង​មាន​កន្លែង​ផលិត​ជីសរីរាង្គ​(​ម​មោ​គ​)​សម្រាប់​កសិកម្ម ដែល​កែ​ច្នៃ​ចេញពី​ភក់​កាក​សំណល់​លូ​ទឹក​សម្អុយ

1 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង ០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២ នៅ​បន្ទប់​ប្រជុំ​លេខ​៣ សាលាខេត្ត លោក ប្រាក់…

ខេត្តសៀមរាប ៖ នៅ​វេលា​ម៉ោង ០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២២ នៅ​បន្ទប់​ប្រជុំ​លេខ​៣ សាលាខេត្ត លោក ប្រាក់ សោភ័ណ អភិបាលរង​ខេត្ត តំណាង​លោក ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ជួប​សម្តែង​ការ​គួរសម​ជាមួយ​លោកស្រី Arianna ARDESI តំណាង​សមាគម​អភិបាលក្រុង​និយម​និយាយ​ភាសា​បារាំង (AIMF) និង​ក្រុមការងារ ដោយ​មានការ​អ​ញ្ជៈ​ញ​ចូលរួម​ពី​លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលរង​ក្រុង​សៀមរាប លោក​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត តំណាង​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ និង​ក្រុមការងារ​គម្រោង និង​បន្ត​ចូលរួម​ពិធី​សម្ពោធ​ការដ្ឋាន​សាងសង់​អគារ​ផលិត​ជីសរីរាង្គ ស្ថិត​នៅ​ភូមិ​កន្ត្រក សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

គម្រោង​នេះ មាន​គោលបំណង​ផលិត​ជីសរីរាង្គ ដែល​កែ​ច្នៃ​ភក់ ចេញពី​កាក​សំណល់​លូ​ទឹក​សម្អុយ ធ្វើ​ជី​កសិកម្ម​ជី​ម​មោ​គ ដោយ​បង្កើត​ខ្សែ​សង្វា​ក់​ផលិត​ជីសរីរាង្គ ជី​ម​មោ​គ ឲ្យ​ប្រសើរ​ឡើង ដើម្បី​ផ្គត់ផ្គង់​តាម​តម្រូវការ​ក្នុង​វិស័យ កសិកម្ម ។

ជាមួយ​គ្នា​នេះ គម្រោង​ត្រូវ​បាន​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ ដោយ​សមាគម​អភិបាលក្រុង​និយម​និយាយ​ភាសា​បារាំង ហៅ​កាត់​ថា​AIMF សហជីព​អន្តរ​ខេត្ត សម្រាប់​ប្រព័ន្ធ​អនាម័យ នៅ​តំបន់​ប៉ា​រី​ស ហៅ​កាត់​ថា SIAAP ទីភ្នាក់ងារ​ធនធានទឹក តំបន់​ណ​ក​ម៉​ង់​ឌី​ហៅ​កាត់​ថា ASEN បាន​រួម​គ្នា អនុវត្ត​នូវ​គម្រោង​នេះ​ឡើង ក្រោម​កិច្ចសហការ ដៃគូ​អភិវឌ្ឍន៍​មក​ពី​សាធារណរដ្ឋ​បារាំង នៅ​ខេត្តសៀមរាប ដោយ​ប្រើប្រាស់​ថវិកា​ហិរញ្ញប្បទាន សម្រាប់​អនុវត្ត​គម្រោង​មាន​ចំនួន ១,៧០០,០០០​អឺ​រ៉ូ ដោយ​រដ្ឋបាល​ខេត្តសៀមរាប​ជា​ម្ចាស់​គម្រោង ។

ចំពោះ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ស្ថានីយ​ផលិត​ជីសរីរាង្គ​នេះ មានការ​សាងសង់​ស្ថានីយ កែ​ច្នៃ​ភក់ ចេញពី​លូ​ទឹក​កខ្វក់ ជីក​ស្រះ​ស្តុក​ភក់​និង​ដាំ​ប្រភេទ​រុក្ខជាតិ​ដើម​ត្រែង មាន​សមត្ថភាព​ផ្ទុក​បាន ៤៥ ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ អាច​ផលិត​ជី​ម​មោ​គ តាម​ការ​ប៉ាន់​ប្រមាណ​បាន ១,០០០​គូប​ក្នុង​មួយ​ឆ្នាំ មិន​មាន​ផល​ប៉ះពាល់​អវិជ្ជមាន ដល់​គុណភាព​ទឹក ដែល​ហូរ​ចេញ​ចេញពី​អាង​ចម្រោះ​ឡើយ ។

ក្នុង​ឱកាស​នោះ​ផង​ដែរ លោក​អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​ថា គម្រោង​នេះ មាន​សារៈសំខាន់​ណាស់ សម្រាប់​ខេត្តសៀមរាប ក្នុង​ការ​កែ​ច្នៃ កាក​សំណល់​ភក់ ចេញពី​លូ​ទឹក​កខ្វក់ នៅ​ក្នុង​ក្រុង​សៀមរាប ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​គ្រប់គ្រង​កាក​សំណល់​ភក់​ចេញពី​លូ​ទឹក​កខ្វក់ និង​គុណ​វិស័យ​ខ្សែ​សង្វា​ក់ នៃ​ការ​ផលិត​ជី​សម្រាប់​ផ្គត់ផ្គង់ ឲ្យ​វិស័យ​កសិកម្ម និង​លើកកម្ពស់​ជីវភាព​ប្រជា​កសិករ ។

លោក​បាន​បន្ត​ថា ជី​ម​មោ​គ​នេះ មាន​គុណភាព​សម្រាប់​វិស័យ​កសិកម្ម ជា​ពិសេស​សម្រាប់​ដី ដែល​អស់​ជីវជាតិ នៅ​ពេល​ប្រើប្រាស់​ជី​នេះ ធ្វើ​ឱ្យ​ដី​នោះ​មាន​ជីវជាតិ អាច​ធ្វើ​ឲ្យ​កសិករ បង្កបង្កើន​ផល​ទទួល​បាន​ទ​ន្និ​ផល​ខ្ពស់ ។ ហើយ​សម្រាប់​ដំណើរការ​ផលិត​ជី​នេះ គឺ​ត្រូវ​ប្រើ​ពេល ៥​ឆ្នាំ ទើបបាន​ផល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ