ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសចិត្ត​! ​​កុំម៉ង់​​ជើង​ក្តាម​២ ស្រា​ក្រឡុក​២​កែវ ដល់​ពេល​គិតលុយ​ស្ទើរ​សន្ល.ប់

1 ឆ្នាំ មុន

ក្រិ​ក ៖ រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​ស្ត្រី​ម្នាក់ និង​កូនស្រី​បាន​អះអាង​ថា ភោជនីយ

ក្រិ​ក ៖ រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង បន្ទាប់​ពី​ស្ត្រី​ម្នាក់ និង​កូនស្រី​បាន​អះអាង​ថា ភោជនីយដ្ឋាន​មួយ​ចេញ​វិក្កយបត្រ​បង់ប្រាក់​ដល់​គាត់​អស់​ជិត ៦០០​អឺ​រ៉ូ ដោយ​គ្រាន់តែ​កុម្ម៉ង់​ជើង​ក្តាម ២ និង​ស្រា​ក្រឡុក ២​កែវ​ប៉ុណ្ណោះ​។

លោកស្រី Brenda និង​កូនស្រី Keila Moulton បាន​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក ដើម្បី​មក​លំហែកាយ​នៅ​ភូមិ Platys Gialos ដ៏​ពេញ​និយម​លើ​កោះ Mykonos ប្រទេស​ក្រិ​ក​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អ្នក​ទាំង​២​បាន​ត្រឹម​ហួសចិត្ត​បំផុត​។ បន្ទាប់​ពី​កុម្ម៉ង់​ជើង​ក្តាម​២ និង​ស្រា​ក្រុ​ឡុ​ក ២​កែវ នៅ​ហាង​ឈ្មោះ​ថា «DK Oyster»​។ ស្រាប់តែ​ពេល​គិតលុយ​អស់ ៥៩៨,៩២​អឺ​រ៉ូ ដែល​ស្មើនឹង ៦៤០​ដុល្លារ​។

លោកស្រី Brenda បាន​អះអាង​ថា ដំបូង​ឡើយ​គាត់​បដិសេធ​មិន​ចូល​ហាង​នោះ​ទេ​។ តែ​បុគ្គលិក​ហាង​បាន​បញ្ចុះបញ្ចូល​គាត់​ដោយ​និយាយ​ថា នៅ​ទី​នេះ កុម្ម៉ង់​ភេសជ្ជៈ អ្នក​នឹង​បាន​អង្គុយ​លេង​លើ​កៅអី​ហាលថ្ងៃ ដោយ​ឥត​គិតថ្លៃ​។ ពួក​គាត់​បាន​អង្គុយ​ចុះ ហើយ​បុគ្គលិក​ហាង​បាន​យក​បញ្ជី​មុខម្ហូប​មក​ឱ្យ​។ ដោយ​ពុំ​ឃ្លាន គាត់​ក៏​មិន​បាន​កុម្ម៉ង់​អាហារ​ទេ​។ ទោះ​យ៉ាងណា បុគ្គលិក​រូប​នោះ បាន​ត្រឡប់​មក​វិញ និង​សួរ​គាត់​ឥត​ឈប់​ឈរ​ថា តើ​អ្នក​ចង់​កុម្ម៉ង់​អ្វី​បរិភោគ​ទេ? ទីបំផុត គាត់​ក៏​សម្រេចចិត្ត​ហៅ​ជើង​ក្តាម ២ រួម​នឹង​ស្រា​ក្រុ​ឡុ​ក Mojitos ២​កែវ​។

អង្គុយ​បាន​២​ម៉ោង គាត់​ក៏​គិតលុយ​។ លុះ​ពេល​ឃើញ​វិក្កយបត្រ​ប្រាក់ គាត់​និយាយ​ថា ស្ទើរតែ​សន្ល.ប់ ដោយ​អស់​ជិត ៦០០​អឺ​រ៉ូ​។ ទោះ​យ៉ាងណា គាត់​បាន​បដិសេធ ហើយ​និយាយ​ថា «​មិន​អាច​ទេ អ្នក​គិត​ច្រឡំ​ហើយ ដូច្នេះ​គិត​វា​ឡើង​វិញ​ម្តងទៀត​»​។

អំឡុង​ពេល​កំពុង​ប្រកែក​គ្នា ស្រាប់តែ​បុរស​រូប​នោះ បាន​ប្រាប់​គាត់​ថា «​ខ្ញុំ​នឹង​ទូរស័ព្ទ​ទៅ​ប៉ូលិស​។ ពួក​គេ​នឹង​ឃាត់ខ្លួន​អ្នក​នៅ​ទី​នេះ ហើយ​អ្នក​នឹង​មិន​អាច​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ឡើយ​»​។

ដោយ​មាន​អារម្មណ៍​ថា ខ្លួន​ត្រូវ​បាន​គេ​គំរា.មកំហែង និង​ភ័.យ​ខ្លា.ច​ផង​នោះ គាត់​បាន​សម្រេចចិត្ត​បង់ប្រាក់ និង​បាន​ប្រាប់​អ្នកទេសចរ​ផ្សេង​ទៀត​នៅ​ក្បែរ​នោះ អំពី​អ្វី​ដែល​បាន​កើតឡើង​។ គាត់​ក៏​បាន​រាយការណ៍​ហេតុការណ៍​នេះ​ទៅ​ប៉ូលិស ព្រមទាំង​ស្នើ​មេធាវី​ផង​ដែរ​។ ខណៈ​ភាគី​ហាង​បាន​ទទូច​ថា មិន​មានការ​រំលោ.ភ​បំពា.ន​ណាមួយ​បាន​កើតឡើង​ទេ​ ហើយ​បុគ្គលិក​របស់​ពួក​គេ​មិន​បាន​គំរា.មកំហែង​អតិថិជន​ឡើយ​ ។

ភាគី​ហាង DK Oyster បាន​បញ្ជាក់​ថា អ្វី​គ្រប់យ៉ាង​ដែល​ដាក់​លក់​ក្នុង​បញ្ជី​រាយ​មុខម្ហូប សុទ្ធតែ​មាន​ឯកសារ​ស្របច្បាប់​។ ពួក​គេ​បន្ថែម​ថា អតិថិជន​ត្រូវ​បាន​គិត​តម្លៃ​ពេញ​នៃ​ក្តាម​ទាំងមូល​។ ព្រោះ​ជើង​ក្តាម​រាជ ឬ​ជើង​ក្តាម​យក្ស មិន​មាន​តម្លៃ​នៅ​ក្នុង​បញ្ជី​មុខម្ហូប​ទេ​។ ហើយ​ការ​ចំណាយ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​វិក្កយបត្រ​ទិញ​របស់​ពួក​គេ​៕ (​ប្រភព​ពី Metro)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ