ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

POLDANMIG សម្ពោធ​ចាក់​ផ្សាយ​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​សម្តែង​ដោយ​ម្ចាស់​មេដាយមាស​តៃ​ក្វា​ន់​ដូ ស៊ន​សៀវ​ម៉ី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ Poldanmig (​ប៉ូ​ឌែ​ន​ម៉ិ​ក​) ដែល​ជា​ឱសថ​ឈានមុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ព្យាបាល​ជំងឺ​ឈឺក្បាល និង​រោគ​ប្រកាំង បាន​ប្រកាស​សម្ពោធ​ចាក់​ផ្សាយ​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​មួយ

រាជធានី​ភ្នំពេញ ៖ Poldanmig (​ប៉ូ​ឌែ​ន​ម៉ិ​ក​) ដែល​ជា​ឱសថ​ឈានមុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ព្យាបាល​ជំងឺ​ឈឺក្បាល និង​រោគ​ប្រកាំង បាន​ប្រកាស​សម្ពោធ​ចាក់​ផ្សាយ​ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​មួយ ដែល​សម្តែង​ដោយ​កញ្ញា ស៊ន សៀវ​ម៉ី ម្ចាស់​មេដាយមាស​តៃ​ក្វា​ន់​ដូ ។

តំណាង​ក្រុមហ៊ុន PT Sanbe Farma ដែល​ជា​ក្រុមហ៊ុន​អន្ដរជាតិ​ដែល​ផលិត និង​ចែកចាយ​ឱសថ Poldanmig បាន​មាន​ប្រសាសន៍​ពន្យល់​ពី​មូលហេតុ​ដែល​ក្រុមហ៊ុន​បាន​ជ្រើស​យក​កញ្ញា ស៊ន សៀវ​ម៉ី មក​សម្តែង​ក្នុង​ស្តត​ពាណិជ្ជកម្ម​ថ្មី​របស់​ខ្លួន បាន​ឲ្យ​ដឹង​ថា ៖ «Poldanmig ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ទីផ្សារ ដូច្នេះ​យើង​ត្រូវ​ស្វែ​ករក​បេក្ខជន​ខ្មែរ​ដែល​ស័ក្តិសម​បំផុត​សម្រាប់​យុទ្ធនាការ​ថ្មី​របស់​យើង​ក្នុង​ការ​ផ្សព្វផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​»​។

«​កញ្ញា ស៊ន សៀវ​ម៉ី គឺជា​មនុស្ស​ពិសេស និង​ទទួល​បានការ​គោរព​កោតសរសើរ​ខ្លាំង ដោយ​បាន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ជា​ច្រើន​។ ដោយសារ​តែ​យើង​សរសើរ​ការ​បូជា និង​ការ​លះបង់​របស់​គាត់​ចំពោះ​កីឡា  និង​សមត្ថភាព​អស្ចារ្យ​របស់​គាត់​ក្នុង​កីឡា​តៃ​ក្វា​ន់​ដូ​។ យើង​គិត​ថា គាត់​ស័ក្តិសម​ឥត​ខ្ចោះ​សម្រាប់​ម៉ាក​សញ្ញា Poldanmig និង​អតិថិជន​ជា​ច្រើន​របស់​យើង​នៅ​ក្នុង​ប្រទេស​នេះ​»​។

ស្ព​ត​ពាណិជ្ជកម្ម​ថ្មី​របស់ Poldanmig បាន​បង្ហាញ​ពី​សកម្មភាព​របស់ កញ្ញា ស៊ន សៀវ​ម៉ី​អំឡុង​ពេល​ហ្វឹកហាត់​តេ​ក្វា​ន់​ដូ និង​សកម្មភាព​ការងារ​នៅផ្ទះ​របស់​គាត់​នៅ​ពេល​ដែល​គាត់​ចាប់ផ្តើម​មាន​អាកា​រៈ​ឈឺក្បាល​។ សំណាងល្អ គាត់​មាន​ថ្នាំ Poldanmig នៅ​ក្នុង​កាបូប​របស់​គាត់ និង​យក​មក​លេប ហើយ​មាន​អារម្មណ៍​ធូរស្រាល​ឆាប់រហ័ស មុន​នឹង​ចាប់​បន្តការងារ​ទៀត ដោយ​គ្មាន​អាកា​រៈ​ឈឺក្បាល ឬ​រោគ​ប្រកាំង​។

ក្រុមហ៊ុន PT Sanbe Farma គឺជា​ក្រុមហ៊ុន​ផលិត​ឱសថ​ធំ​បំផុត​នៅ​ក្នុង​តំបន់ និង​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​កំពុង​ធ្វើ​ប្រតិបត្ដិការ​ជា​លក្ខណៈ​អន្ដរជាតិ​ដោយ​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​បណ្តា​ប្រទេស​ជាង​42​នៅ​ជុំវិញ​ពិភពលោក ។ Poldanmig គឺជា​ម៉ាក​សញ្ញា​ល្បីល្បាញ​លំដាប់ថ្នាក់​អន្តរជាតិ និង​បាន​ក្លាយជា​ក្រុមហ៊ុន​ឱសថ​ឈានមុខ​គេ​លើ​ទីផ្សារ​កម្ពុជា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ជា​ឱសថ​ជួយ​បំបាត់​អាកា​រៈ​ឈឺក្បាល​និង​រោគ​ប្រកាំង​យ៉ាង​ឆាប់រហ័ស និង​ស័ក្តិសិទ្ធិ ។