ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ ៖ ​គណបក្ស​ភ្លើងទៀនតែងតាំង លោក សុ​ន ឆ័​យ ជា​អនុប្រធាន​បក្ស​ផ្ទុយលក្ខន្តិកគណបក្ស

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ថា ការ​សម្រេច​តែងតាំង លោក សុ​ន ឆ័​យ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ពិនិត្យ​ឃើញ​ថា ការ​សម្រេច​តែងតាំង លោក សុ​ន ឆ័​យ ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន គឺ​អនុវត្ត​ផ្ទុយ​ទៅ​នឹង​នៃ​លក្ខន្តិក​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ និង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ។

យោង​តាម​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេ​ង នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០ បាន​បញ្ជាក់​ថា « ក្រសួង​បាន​ពិនិត្យ​ឃើញ​ថា ការ​សម្រេច​តែងតាំង លោក សុ​ន ឆ័​យ ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន​តាម​រយៈ​សេចក្តីសម្រេច​ដូច​ចុះ​ក្នុង​យោង​ខាងលើ គឺជា​ការ​អនុវត្ត​ផ្ទុយ​នឹង​ប្រការ​២០ និង​ប្រការ​៣៣ នៃ​លក្ខន្តិក​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ និង​លិខិត​លេខ​៥៧៩ ស​ជ​ណ ចុះ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២២ របស់​ក្រសួងមហាផ្ទៃ ព្រមទាំង​បញ្ញត្តិ​មាត្រា ២៦​ថ្មី នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​»​។

លើស​ពី​នេះ សម្តេច​ក៏​បាន​ស្នើ​ឱ្យ​គណបក្ស​ភ្លើងទៀន​ត្រូវ​ធ្វើការ​ពិនិត្យ​ឡើង​វិញ និង​អនុវត្ត​តាម​លក្ខន្តិក​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ និង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ