ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​ការ​ឆោឡោ​ពី​អា​ស៊ីត​នៅ​ក្នុង​ទឹកបរិសុទ្ធ អ្នកជំនាញ​អំពាវនាវ​ថា សូមកុំ​មានការ​ភ្ញាក់ផ្អើល​អី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប​មួយ​ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​ស្ត្រី​ម្នាក់ បាន​បង្ហាញ​ពី​ការ​ពិសោធន៍​លើ​ប្រភេទ​ទឹកបរិសុទ្ធ​ជា​ច្រើន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​វី​ដេ​អូ​ឃ្លី​ប​មួយ​ត្រូវ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​ស្ត្រី​ម្នាក់ បាន​បង្ហាញ​ពី​ការ​ពិសោធន៍​លើ​ប្រភេទ​ទឹកបរិសុទ្ធ​ជា​ច្រើន​ដែល​កំពុង​ចរាចរ​នៅ​ក្នុង​ប្រទេស ដែល​មាន​ទឹកបរិសុទ្ធ​ខ្លះ​ត្រូវ​បាន​អះអាង​ថា មាន​ជាតិ​អាស៊ីត​ខ្ពស់ ដោយ​ធ្វើការ​ពិសោធន៍​បែប​សាមញ្ញ តាម​រយៈ​ឱសថ​ម្យ៉ាង​រួច​មក បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ខ្វល់ខ្វាយ​ពី​សុខភាព​របស់​ពួក​គេ ដោយសារ​តែ​ទឹក​សុទ្ធ​ទាំងនោះ​កំពុង​តែ​ទទួលទាន​គ្រប់​ៗ​គ្នា ។

ចំពោះ​វី​ដេ​អូ​ឃ្លី​ប​មួយ​នោះ បាន​បង្ហាញ​ពី​ឥទ្ធិពល​នៃ​ឱសថ​ពិសោធន៍​ទឹក​ម្យ៉ាង ដែល​គ្រាន់តែ​បន្តក់​ទឹក​ចូល​ក្នុង​ទឹក​សុទ្ធ​ចាក់​ក្នុង​កែវ​ទាំង​អស់នោះ​ភ្លាម ទឹក​ក៏​បាន​ផ្លាស់​ប្តូរ​ពណ៌​ភ្លាម​តែ​ម្តង ដែល​ទឹក​ខ្លះ​បាន​ប្រែជា​ពណ៌​ខៀវ បៃតង និង​លឿង​ជាដើម ។

កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ទឹក​សុទ្ធ វី​តា​ល់ ក៏​បាន​បង្ហោះ​វី​ដេ​អូ​មួយ​ដែល​បាន​បរិយាយ​ឡើង​ដោយ​លោក​ជ័យ ថា​វី ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក
គីមី​និង​ជា​សមាជិក​នៃ​គណៈកម្មការ​ស្តង់ដារកម្ពុជា បាន​ធ្វើការ​បកស្រាយ​នូវ​កម្រិត PH ក្នុង​ទឹក ។

តាម​សម្តី​របស់​លោក​សាស្ត្រាចារ្យ​រូប​នោះ ក៏​បាន​អំពាវនាវ​ថា «​កុំ​ឲ្យ​បងប្អូន​មានការ​ភ្ញាក់ផ្អើល និង​ជ្រួលច្របល់​ព្រោះថា ការ​យក​ធាតុ​មួយ​ទៅ​ចង្អុល​ថា ទឹក​មួយ​នេះ​ទឹក​នោះ​អាច​ទទួលទាន​បាន ឬ​មិន​បាន​វា​ជា​រឿង​មួយ​ដែល​មិន​ត្រឹមត្រូវ​ទាល់តែ​សោះ​» ។ លោក​សាស្ត្រាចារ្យ ជ័យ ថា​វី ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា «​បើ​ចង់​ដឹង​ថា​សារធាតុ​ដែល​យើង​ទទួលទាន មាន​ជាតិ​អាស៊ីត ឬ​ក៏​អត់ គេ​ត្រូវ​មើល PH បើ PH វា​ធំ​ជាង​១.២ វា​មិន​ប៉ះពាល់​ក្រពះ​នោះ​ទេ​» ។

មតិ​នានា​និយាយ​ថា ការ​ជ្រួលច្របល់​ពី​ទឹក​សុទ្ធ​នេះ ការ​បង្ហាញ​ត្រឹមតែ​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​នោះ គឺជា​ការ​ល្អ គប្បី​មន្ត្រី​ជំនាញ​ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​ជា​សន្និសីទកាសែត ហើយ​ប្រកាស​ផ្សព្វផ្សាយ​ជា​សាធារណៈ​នោះ​ទើប​ល្អ ទើប​មានការ​ជឿ​ក​ជាក់​ពី​មហាជន ។ ពិត​ណាស់​ការ​បកស្រាយ​របស់​លោក​សាស្ត្រាចារ្យ ជ័យ ថា​នី អាច​រំងាប់​ការ​ភ័យ​ខ្លាច​បាន​មួយ​កម្រិត និង​បង្ហាញ​ថា ទឹក​សុទ្ធ​ដែល​ប្រើ​ក្នុង​ប្រទេស​គឺ​មាន​សុវត្ថិភាព ៕