ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​! ក្លិប​ចិន​ដែល​ខិត​ជិត​យក​បាន​ខ្សែបម្រើ Iniesta ​ប្រកាស​ក្ស័យធន

1 ឆ្នាំ មុន

ចិន ៖ ក្លិប​បាល់ទាត់ Chongqing Liangjiang Athletic នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​ចិន Chinese Super

ចិន ៖ ក្លិប​បាល់ទាត់ Chongqing Liangjiang Athletic នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​ចិន Chinese Super League (CSL) កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២២ បាន​ប្រកាស​រំសាយ​ក្លិប ដោយសារ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន Channel News Asia​។

ក្លិប​បាន​ប្រកាស​អំពី ការ​ដកខ្លួន​ចេញពី​ក្រប​ខណ្ឌ​លី​គ​កំពូល​បាល់ទាត់​ចិន​។ ហើយ​ខ្លួន​នឹង​ព្យាយាម​សងបំណុល​ដ៏​ច្រើន​លើសលុប ដែល​ភាគច្រើន​ទៅ​លើ​ប្រាក់​ឈ្នួល​របស់​កីឡាករ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ចេញ​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ក្លិប​បាន​បញ្ជាក់​ថា ដោយសារ​ផល​ប៉ះពាល់​នៃ​វិបត្តិ​កូ​វី​ដ​១៩ បូក​រួម​និង​ទម្រង់​នៃ​ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​បាល់ទាត់​នោះ​។ ក្លិប​បាន​ជំពាក់​បំណុល​យ៉ាងច្រើន ដែល​មិន​អាច​ទ្រទ្រង់​ប្រតិបត្តិ​ការណ៍​បាន​បន្ត​ទៅ​ទៀត​។ ខណៈ​ដែល​លី​គ​កំពូល​បាល់ទាត់​ចិន នឹង​បើក​រដូវ​កាល​ថ្មី​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ ២០២២ ខាង​មុខ​នេះ ។

ក្លិប Chongqing Liangjiang Athletic ធ្លាប់​បង្ករឿង​ភ្ញាក់ផ្អើល​នៅ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​។ ដោយ​កាលពី​ឆ្នាំ ២០១៨ ពួក​គេ​ខិត​ជិត​សម្រេចការ​ចុះហត្ថលេខា​លើ​កំពូល​ខ្សែបម្រើ Andres Iniesta របស់​ក្រុម Barcelona ទៅ​ហើយ​។ ប៉ុន្តែ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​រូប​នេះ បាន​សម្រេច​ទៅ​ចូលរួម​ជាមួយ​ក្រុម Vissel Kobe នៅ​លី​គ​កំពូល​ជប៉ុន​វិញ​។

គួរ​រំលឹក​ថា ក្លិប Chongqing Liangjiang Athletic ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ១៩៩៥ ដោយ​ចាប់ផ្តើម​ការ​ប្រកួត​នៅ​លី​គ​លំដាប់​ទី​៣​។ មុន​ឡើង​មក​កាន់​លី​គ​កំពូល​បាល់ទាត់​ចិន​នៅ​ឆ្នាំ ២០១៧​។ សមិទ្ធផល​រយៈពេល ២៧​ឆ្នាំ​របស់​ក្លិប​ធំ​បំផុត​គឺ​ការ​ឈ្នះ​ជើងឯក Chinese FA Cup នៅ​ឆ្នាំ ២០០០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ