ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ៖ បើ​ត្រាំ​ឈ្នះ សភាពការណ៍​ពិភពលោក​ល្អ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា «​សម្រាប់​ខ្ញុំ​និយាយ​ដោយ​ត្រង់

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា «​សម្រាប់​ខ្ញុំ​និយាយ​ដោយ​ត្រង់ ខ្ញុំ​ចង់​ឲ្យ​ត្រាំ​ឈ្នះ​ខ្លាំង​ណាស់ បើ​ត្រាំ​ឈ្នះ​ពិភពលោក​អាច​នឹង​មានការ​ប្រែប្រួល ហើយ​អាច​មាន​សភាពការណ៍​ល្អ​ផង ព្រោះ​ត្រាំ ជា​អ្នក​រកស៊ី គឺ​ត្រាំ​មិន​ចង់​ឲ្យ​មាន​សង្គ្រាម​ទេ​» ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួន​សម្តេច​ខាងលើ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ វិច្ឆិកា ២០១៦ ក្នុង​ឱកាស​ដែល សម្តេច​តេ​ជោ​អញ្ជើញ​ធ្វើ​បាឋកថា​ស្តី​ពី «​ការ​ដឹកនាំ បញ្ជា​កម្លាំង សភាពការណ៍​ជាតិ អន្តរជាតិ និង​បញ្ហា​ផ្សេង​ៗ» ជូន​ដល់​ថ្នាក់ដឹកនាំ គ្រូ​នគរបាល​ជាតិ និង​និស្សិត នៅ​បណ្ឌិតសភា​នគរបាល​កម្ពុជា ។

បើ​តាម​សម្តេច​តេ​ជោ ហ៊ុន សែន ប្រសិនបើ​លោកស្រី ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ជាប់​ឆ្នោត ទំនាក់ទំនង​អា​មេ​រិ​ក​និង​ចិន  អាច​ទ្រាំទ្រ​បាន តែ​ទំនាក់ទំនង​អា​មេ​រិ​ក​និង​រុ​ស្ស៊ី នឹង​មានការ​លំបាក តែបើ​លោក​ត្រាំ​ឈ្នះ​ឆ្នោត​វិញ លោក​ត្រាំ​អាច​នឹង​ក្លាយជា​មិត្តភក្តិ​ជាមួយ​លោក ពូ​ទី​ន  ប្រធានាធិបតី​រុ​ស្ស៊ី​៕